ពិតជាត្រេកអរណាស់! ក្មេងប្រុសម្នាក់រួចជីវិតពីការលង់ទឹក ដោយការសង្គ្រោះបឋមរបស់បុរសម្នាក់ (មានវីដេអូ)

បរទេស៖ នៅថ្ងៃអាទិត្យទី 23 ខែកញ្ញាក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់បានលង់ទឹកនៅឆ្នេរម៉ាយ៉ាយ៉ាយី (Argao) សេប៊ូ។ អរគុណណាស់អ្នកឆ្លើយតបម្នាក់មកពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនិងកាត់បន្ថយគ្រោះមហន្តរាយទីក្រុង (MDRRMO) អាចជួយសង្គ្រោះជីវិតរបស់ក្មេងប្រុសនោះបាន។ វីដេអូនៃការរស់ឡើងវិញរបស់ក្មេងប្រុសម្នាក់នេះត្រូវបានបង្ហោះលើទំព័រ Facebook។

នៅក្នុងវីដេអូនោះបុរសម្នាក់កំពុងព្យាយាមជួយសង្គ្រោះក្មេងនៅពេលដែលត្រូវបានជួយសង្គ្រោះដោយអ្នកសង្គ្រោះ MDRRMO ។ ការសង្គ្រោះបន្ទាន់នៅពេលមនុស្សលង់ទឹក ត្រូវការការសង្កត់ទ្រូងចំនួន 30ដង មុនពេលប្រើដង្ហើមផ្លុំចំនួនពីរ។ ដំណើរការនេះពិតប្រាកដណាស់ថាអ្នកសង្គ្រោះបានធ្វើវាលើក្មេងប្រុសនេះ។ អ្នកនឹងកត់សម្គាល់ឃើញថាខណៈពេលដែលគាត់កំពុងកសង្កត់ទ្រូងរបស់ក្មេតមានទឹករាវៗបានចេញមកពីមាត់របស់ក្មេងប្រុស។

មនុស្សគ្រប់ៗគ្នាបានធូរចិត្តនៅពេលក្មេងប្រុសនេះត្រូវបានសង្គ្រោះឲ្យបានរស់ឡើងវិញ។ នៅទីបំផុតក្មេងប្រុសនោះបានដឹងខ្លួនឡើងវិញ។ គាត់ត្រូវបានគេផ្តល់អុកស៊ីសែនភ្លាមហើយត្រូវដឹងទៅកាន់មន្ទីរពេទ្យ។ មនុស្សគ្រប់គ្នាបានអរគុណអ្នកជួយសង្គ្រោះសម្រាប់ការឆ្លើយតបភ្លាមៗនិងប្រសិទ្ធភាពរបស់គាត់។

បុរសដែលបានជួយសង្គ្រោះក្មេងនេះត្រូវបានគេស្គាល់ថាឈ្មោះ Joseph Falcone ។ Joseph Falcone គឺជាអ្នកសង្គ្រោះម្នាក់ក្នុងចំណោម 16 នាក់នៃភ្នាក់ងារសង្គ្រោះ MDRRMO។ ប្រធានភ្នាក់ងារ Argao MDRRMO បានបញ្ជាក់ថា:

"អស់រយៈពេលពីរឆ្នាំមកហើយយើងបានប្រតិបតិ្តការ 24 ម៉ោងដូច្នេះយើងកំពុងព្យាយាមបំពាក់បំប៉ននូវជំនាញដែលត្រឹមត្រូវទៅនឹង Argaoanon តាមរយៈការបណ្តុះបណ្តាល។ អ្នកសង្គ្រោះទាំងអស់របស់ភ្នាក់ងារ Argao MDRRMO គឺជាអ្នកនិយាយនិងគ្រូបង្វឹកផងដែរ។ "

ក្រៅពីជំនួយពីអ្នកជួយសង្គ្រោះដែលមានជំនាញវិជ្ជាជីវៈវាក៏សំខាន់ផងដែរដែលយើងត្រូវមានចំនេះដឹងតិចតួចអំពីការសង្គ្រោះបឋម។ បើសិនជាយើងមានចំនេះដឹងផ្នែកសង្គ្រោះបឋមមែន ជាការពិតវាអាចជួយសង្រ្គោះយើងនៅថ្ងៃណាមួយ។ យើងត្រូវតែចងចាំថាមិនមែនគ្រប់ទីកន្លែងនៃពិភពលោកដែលយើងទៅមានក្រុមជួយសង្គ្រោះដែលចាំតែជួយយើងក្នុងករណីមានគ្រោះអាសន្នទេ។

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!

ដោយ៖ វីរៈ