ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart

រាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ស្ថានីយ៍បណ្តាញថ្មីចំនួន ៦២ ទីតាំង​ក្នុងខេត្តសៀមរាប​ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ​២០២១​របស់ក្រុមហ៊ុន​ Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយ៍បណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាបគឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅ ទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ​១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។

62 New Network Sites In SR

ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart  បានកំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុន​រហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។

62 New Network Sites In SR 1

សម្រាប់អតិថិជនជន​ដែលមានបំណងចូលរួមជាសមាជិកនៃបណ្ដាយដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេសដែលមានតម្លៃត្រឹម ៥៤ ដុល្លា​ តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។

62 New Network Sites In SR 2

លោក Thomas Hundt នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយ​ក្នុងនាមជា​​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ដែលខិតខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​ជីវិតកាន់តែប្រសើរ យើង​យល់​ពីករណីបន្ទាន់​ ហើយយើងនឹង​បន្ត​ផ្តល់មធ្យោបាយទំនាក់ទំនង​ល្អបំផុត​ដល់​​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ក្នុងពេល​វេលា​ដ៏សំខាន់​មួយ​នេះ។

អតិថិជន​របស់​​យើង​ក្នុងខេត្ត​សៀមរាប ឥឡូវ​នេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែល​ត្រូវ​បាន​បង្កើន​​គុណភាព និងល្បឿនក្រោយ​បញ្ចប់​ការ​សាង​សង់​ស្ថានីយ៍បណ្តាញពាសពេញ​ខេត្ត ដែល​នឹង​បន្ធូរបន្ថយ​​ភាព​លំបាក​មួយចំនួន​ដែល​ត្រូវបានបង្កឡើង​ដោយវិ​ធានការ​បិទ​ខ្ទប់»។​

បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០​ ​ទីតាំង​នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។

ក្នុងខណៈពេលដែលអតិថិជន Smart បាន​​ផ្ដើម​ការប្រើប្រាស់ 4G​ យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុង​បញ្ឈប់បណ្ដាញសេវា 3G​ របស់​ខ្លួនសន្សឹម​ៗ​នៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G​ ទៅជា 4G។

អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល ៣ ខែ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាម រយៈ  www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh