អ្នកមានសិទ្ធស្អប់ខ្ញុំ មិនចូលចិត្តខ្ញុំ តែអ្នកគ្មានសិទ្ធបញ្ជាខ្ញុំ ឬប្រាប់ខ្ញុំឱ្យធ្វើនេះធ្វើនោះតាមអ្នកឡើយ

ការពិតជីវិតយើងរាល់ថ្ងៃថាងាយក៏បាន ថាលំបាកក៏បាន តែអ្វីដែលធ្វើឱ្យមនុស្សស្មុគស្មាញខ្លាំងបំផុត គឺមកពីសម្តីរបស់មនុស្សជុំវិញ ដែលតែងតែរិះគន់អ្នក វាយតម្លៃអ្នក និងនិយាយឱ្យអ្នកកែនេះកែនោះ រហូតអ្នកមានអារម្មណ៍ថាខ្លួនឯងមិនមែនជាខ្លួនឯង ព្រោះប្រឹងតាមកែប្រែផ្គាប់ផ្គន់ពាក្យសម្តីខ្លាចការវាយតម្លៃមិនល្អ។

23f4841e69960d3e600e294151441742

តែជីវិតរបស់យើង យើងគឺជាម្ចាស់ជីវិតខ្លួនឯង សំខាន់យើងដឹងថាយើងធ្វើអ្វីដែលយើងចង់ធ្វើ ធ្វើរឿងដែលយើងចូលចិត្ត និងធ្វើអ្វីដែលជាចំណូលខ្លួនឯង។ បើចាំតែទទួលការរិះគន់គេ ស្តាប់ពាក្យគេច្រើនទៀតអ្នកនឹងបាត់បង់ខ្លួនឯង បាត់បង់ភាពរីករាយ និងម្ចាស់ការ ឯជីវិតរស់នៅលែងមានក្តីសុខហើយ។

ហើយខាងក្រោមនេះជា"​ សម្តីតារាសម្តែងស្រី៖​ Yang Mi​ " ដែលលោកអ្នកអាចយកមកគិត និងពិចារណាបាន ៖

អ្នកអាចមិនចូលចិត្តខ្ញុំ​ មិនចូលចិត្តរូបរាងខ្ញុំ​ មិនចូលចិត្តចរិតខ្ញុំ​ មិនចូលចិត្តអ្វីដែលខ្ញុំធ្វេី​ មិនចូលចិត្តអ្វីដែលខ្ញុំនិយាយ​ និងមិនចូលចិត្តគ្រប់យ៉ាងដែលជាខ្ញុំ....

681de786a18ae01f18fc778ac8b7f548

អ្នកមានសិទ្ធ​ គឺមានសិទ្ធថាមិនចូលចិត្តខ្ញុំ​ និយាយអាក្រក់ពីខ្ញុំ​ តែអ្នកគ្មានសិទ្ធបន្ទោសខ្ញុំ​ បញ្ជាខ្ញុំ​ ប្រាប់ខ្ញុំឱ្យធ្វេីនេះធ្វេីនោះ​ កែនេះកែនោះ​ ឬមិនគួររស់នៅ​ ធ្វេីអ្វីបែបនោះតាមចិត្តអ្នកឡេីយ...បេីអ្នកមិនចូលចិត្តខ្ញុំ​ អ្នកអាចដេីរចេញ​ នៅឱ្យឆ្ងាយៗពីខ្ញុំ​ កុំរវល់នឹងខ្ញុំ​ ព្រោះខ្ញុំកេីតមក​ មិនបានមកដេីម្បីតម្រូវចិត្តអ្នកណាទេ!

កុំយកគំនិតរបស់អ្នកតែម្ខាងៗ​ ទៅបន្ទោសបង្អាប់​ និងសេីចចម្អកពីជីវិតរបស់ខ្ញុំ​ ព្រោះអ្នកគឺជាអ្នក​ ខ្ញុំគឺជាខ្ញុំ​ ខ្ញុំកេីតមកដេីម្បីខ្លួនឯង​ និងរស់នៅជាខ្លួនឯង​ មិនមែនដេីម្បីតែអង្គុយចាំផ្គាប់ផ្គន់មនុស្សគ្រប់គ្នាឡេីយ!

65a6bfbf67774eb2e5449419d112a9f2

ប្រភព៖​ B u t t e r f l i v i o​ © P I u v i o 🦋

ប្រែសម្រួល​ #កវីលាក់ស្នេហ៍ប្រលោមលោក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers