សើច​ច្រើន​មិន​អត់​ប្រយោជន៍​ទេ បើ​ស៊ី​ជម្រៅ​ទៅ​អាច​ជួយ​ ៥ ចំណុច​នេះ​ដល់​រាងកាយ

មនុស្ស​យើង​មាន​រឿង​អស់​សំណើច ដែល​នាំ​ឲ្យ​សើច​ខុសៗ​ពី​គ្នា ហើយ​នៅ​ពេល​សើច​អ្នក​ចាប់​អារម្មណ៍​ទេ ថា​ខ្លួន​ប្រាណ​យើង​ហាក់​មាន​អ្វី​ម្យ៉ាង​ប្លែក​ខុស​ពី​ធម្មតា។ តាម​ពិត​ទៅ​បើ​ស៊ី​ជម្រៅ​ឲ្យ​អស់​ទៅ ការ​សើច​គឺ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ យ៉ាង​ដល់​រាងកាយ​មនុស្ស៖

៥) អាច​ជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ

1

ការ​សើច​រយៈ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ដុត​កាឡូរី​បាន​គួរ​សម​ដែរ បែប​នេះ​មាន​ន័យ​ថា អ្នក​ទម្លាប់​សើច​ច្រើន ក៏​អាច​ជា​កត្តា​ជួយ​ជំរុញ​ដល់​ការ​ស្រក់​ទម្ងន់។ វា​ស្រដៀង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​ផ្នែក​មុខ និង​ផ្នែក​ពោះ ឲ្យ​មាន​សភាព​តឹងណែន​ល្អ។

៤) កាត់​បន្ថយ​ស្រ្តេស

2

មនុស្ស​យើង​ពេល​ខ្លះ​ស្រ្តេស​ដោយ​មិន​ដឹង​រឿង បែប​ហ្នឹង​ទើប​គេ​មិន​សូវ​ឲ្យ​នៅ​ម្នាក់​ឯង ហើយ​គួរ​មាន​គ្នា​ជជែក​លេង ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស។ ជា​ទូទៅ​ការ​សើច នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ហើយ​អាច​បន្លប់​ទុក្ខ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ចិត្ត។

៣) សម្ពាធ​ឈាម​មាន​ការ​ថយ​ចុះ

33


ជួយ​ឲ្យ​លំហូរ​ឈាម ​ដំណើរការ​ទៅ​បាន​ល្អ ហើយ​អាច​ការពារ​អ្នក​ពី​ជំងឺ​គាំង​បេះដូង​បាន​ទៀត​ផង។ លើស​ពី​នេះ​ក៏​អាច​កាត់​បន្ថយ​ការ​កើន​ឡើង​នៅ​សម្ពាធ​ឈាម ដែល​មនុស្ស​ជា​ច្រើន​រមែង​ជួប។

២) ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​ភាព​ល្អ​ប្រសើរ

4

យើង​ដឹង​ច្បាស់​ណាស់​ថា អុកស៊ីសែន​គឺ​ពិត​ជា​មាន​សារៈសំខាន់​ដល់​រាងកាយ។ ដង្ហើម​វែង អាច​ផ្តល់​ឲ្យ​យើង​ស្រូប​នូវ​បរិមាណ​អុកស៊ីសែន​បាន​ល្អ ហើយ​តាម​ការ​ស្រាវជ្រាវ​ការ​សើច​គឺ​អាច​ជួយ​ឲ្យ​យើង​មាន​ដង្ហើម​វែង​ជាង​មុន។

នៅ​ពេល​ដែល​យើង​សើច សួត​របស់​យើង​នឹង​បើក​ចំហ ហើយ​អាច​ឲ្យ​យើង​ដក​ដង្ហើម​បាន​វែង ងាយ​ក្នុង​ការ​ផ្តល់​ឈាម​របស់​យើង​ជាមួយ​នឹង​អុកស៊ីសែន​​ដែល​វា​ត្រូវ​ការ។

១) ជួយ​អ្នក​បំបាត់​ការ​ឈឺចាប់

5

ប្រសិន​អ្នក​មាន​អារម្មណ៍​ថា​ចុក​ខ្លួន​ចុក​ប្រាណ ឬ​មិន​ស្រួល​ត្រង់​ណា​មួយ សូម​ព្យាយាម​រក​រឿង​សើច ឬ​មាន​គ្នា​ជជែក​ឲ្យ​សើច។ វា​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​ប្រភេទ​ពី​ធម្មជាតិ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក