បរិភោគ​បាយ​ច្រើន មិន​សូវ​ហាត់​ប្រាណ​ តែ​ជនជាតិ​ជប៉ុន​មិន​ងាយ​ឃើញ​ធាត់ ដោយសារ​តិចនិក ៧ នេះ

ជឿ​ថា​របប​អាហារ ​និង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន គឺ​ជា​កត្តា​ចម្បង​ដែល​កំណត់​ពី​ទម្ងន់​ខ្លួន​ប្រាណ​របស់​អ្នក។ មើល​ទៅ​ប្រទេស​ជប៉ុន​យើង​ឃើញ​ថា​ប្រជាជន​ពួក​គេ​ខ្លះ​រវល់​តែ​បំពេញ​ការងារ ហើយ​ក៏​មិន​សូវ​មាន​ពេលវេលា​ហាត់ប្រាណ​ជា​ប្រចាំ​ដែរ តែ​មិន​សូវ​ឃើញ​ពួក​គេ​ធាត់​ឬ​លើស​ទម្ងន់​ទាល់​តែ​សោះ។

តាម​ពិត​គឺ​ពួក​គេ​មាន​តិចនិក​ក្នុង​ការ​ទទួល​ទាន​ទាំង ៧ ចំណុច​ដូច​ខាង​ក្រោម​នេះ៖

៧) បរិភោគ​បាយ​ច្រើន​តែ​ម្ហូប​តិច និង​មាន​កាឡូរី​ទាប

22

យើង​មើល​ឲ្យ​ដល់​ទៅ ឃើញ​ជនជាតិ​ជប៉ុន​ខ្លះ​គាត់​មាន​ទម្លាប់​បរិភោគ​បាយ​ច្រើន​ណាស់ តែ​យើង​ត្រូវ​មើល​ទៅ​កម្រិត​អាហារ​ដែល​ពួក​គាត់​ទទួល​ទាន​គឺ​ស្ថិត​នៅ​កម្រិត​ណា។ ពួក​គាត់​រមែង​ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី​ទាប ហើយ​បញ្ចៀស​អាហារ​ខ្លាញ់ និង​ជំនួស​មក​វិញ​ដោយ​ប្រភេទ​ទឹក​ស៊ុប។

៦) បរិភោគ​អាហារ​ពេល​ព្រឹក​ច្រើន តែ​បញ្ចៀស​អាហារសម្រន់

នៅ​ពេល​ព្រឹក​ព្រលឹម មុន​ចេញ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ ជនជាតិ​ជប៉ុន​គឺ​មាន​ទម្លាប់​ទទួល​ទាន​មួយ​ឆ្អែត​ពោះ ដោយ​មាន​ទាំង​បាយ ទាំង​ស៊ុប ទាំង​សាច់ និង​ត្រី​ផ្សេងៗ ដើម្បី​បំពេញ​ថាមពល​រាងកាយ​របស់​ពួក​គេ។

យ៉ាង​ណា​ពួក​គេ​ជៀស​ដាច់ខាត​ប្រភេទ​អាហារសម្រន់ គឺ​កម្រ​នឹង​ទទួល​ទាន​ណាស់ និយាយ​ទៅ​គឺ​ចាំ​តែ​ទទួល​ទាន​អាហារ ៣ ពេល​ជា​ធម្មតា​ប៉ុណ្ណោះ។

៥) ទទួល​ទាន​បន្លែ​ច្រើន

Japanese Woman Eating Restaurant Rice 1296x728 Header 1296x728

បន្លែ​ស្រស់​គឺ​តែងតែ​មាន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ជប៉ុន ដោយ​ទាំង​បន្លែ​បៃតង ផ្លែ​ឈើ តែង​ត្រូវ​បាន​បន្ថែម ក្នុង​ពេល​ទទួល​ទាន​អាហារ ដែល​ជួយ​ឲ្យ​ពួក​គេ ជា​ពិសេស​ស្រីៗ​មាន​ស្បែក​ស្រស់​ស្អាត ភ្លឺ​ចេញ​ពី​ខាង​ក្នុង និង​មាន​សុខភាព​ល្អ។


៤) ទទួល​ទាន​យឺតៗ

スクリーンショット 2017 09 20 19.18.23

នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​យឺតៗ នោះ​សញ្ញា​បញ្ជូន​ទៅ​ខួរក្បាល​គឺ​អាច​ប្រាប់​ឲ្យ​ពោះ​ដឹង​ថា ទទួល​អាហារ​ចូល​គ្រប់គ្រាន់​ហើយ និង​មិន​បន្ថែម​ទៀត​នោះ​ទេ។ មួយ​ផ្សេង​ទៀត​ការ​ទទួល​ទាន​ដោយ​ប្រើ​ចង្កឹះ ទោះ​អ្នក​ចាយ​ពេល​យូរ ក៏​បរិមាណ​ដែល​ចូល​ទៅ​មិន​មាន​ច្រើន​នោះ​ដែរ។

៣) ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ជា​ប្រចាំៗ

មុន​ពេល​ចូល​ដំណេក ​ប្រជាជន​ជប៉ុន​មាន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ហើយ​ក្រោយ​ក្រោក​ពី​ដំណេក ពួក​គេ​ទទួល​ទាន​មួយ​កែវ​ទៀត។ នេះ​ក្រៅ​ពី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ ទៀត​សោត​ក៏​ជួយ​ដល់​លំហូរ​ឈាម និង​ការ​ដុត​ខ្លាញ់​ក្នុង​ខ្លួន។

២) ទទួល​ទាន​សាច់​ត្រី​ច្រើន

22

ជា​ទូទៅ​ត្រី​មាន​ផ្ទុក​កាឡូរី​ទាប ហើយ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​វា​ល្អ​សម្រាប់​បេះដូង និង​ប្រព័ន្ធ​ភាព​សាំ​ក្នុង​ខ្លួន។ លើស​ពី​នេះ​ក៏​វា​មាន​ផ្តល់​នូវ​វីតាមីន​ជា​ច្រើន​ដល់​ស្បែក និង​រាងកាយ​ផង​ដែរ។

១) មាន​ទម្លាប់​ទទួល​ទាន​តែ​បៃតង

តែ​បៃតង​ក្តៅ​ឧណ្ហៗ គឺ​ជា​ប្រភេទ​តែ​លេខ​មួយ​ដែល​ជនជាតិ​ជប៉ុន​និយម​ទទួល​ទាន​បំផុត ព្រោះ​វា​អាច​ចូល​ទៅ​ដុត​ជាតិ​ខ្លាញ់​ដែល​លើស​ក្នុង​រាងកាយ និយាយ​ទៅ​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ និង​ជួយ​មិន​ឲ្យ​លើស​ទម្ងន់​នៃ​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក