ពេល​នេះ​ចំនួន​ប្រកួតរបស់​លោក Solskjaer ដឹកនាំ Man Utd ស្មើ​ជាមួយលោក Mourinho ហើយ​តែនរណាល្អជាង

លោក Ole ដឹកនាំ​បាន​ចំនួន១៤៤ប្រកួត​ហើយ គិត​ត្រឹម​ជំនួប​ដែល Manchester United ឈ្នះក្រុម AS Roma ក្នុង​លទ្ធផល​៦​ទល់​២។ ខណៈដែល​លោក Solskjser ទទួល​ជ័យជម្នះ​តិច​ជាង​លោក​ Jose Mourinho ចំនួន​២​ ៣​ប្រកួត​ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ន័រវេស​បាន​ធ្វើឲ្យ​ក្រុមរក​បាន​គ្រាប់​បាល់​បាន​ច្រើន និង​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​មុន។

0_GettyImages 1191965988

លោក Ole Gunnar Solskjaer ដឹកនាំប្រកួតទី ១៤៤ របស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ Man United ក្នុងជ័យជម្នះ ៦-២ លើក្រុម AS Roma កាលពីថ្ងៃព្រហស្បតិ៍។នេះគាត់មានន័យថាគាត់​បាន​ដឹកនាំ​ការ​ប្រកួត​ស្មើ​គ្នាជាមួយលោក Jose Mourinho ហើយ​កំណត់​ត្រា​ស្មើ​គ្នា​នេះ​នឹង​ត្រូវ​បំបែក​ពេល​បិសាចក្រហម​លេង​ជាមួយហង្សក្រហម​នៅ​យប់នេះ។

PRI_105451820 E1575497618752

អាជីពរបស់ Solskjaer នៅ Man Utd ជួនកាល​លិច​ ជួនកាលអណ្ដែត ក្នុង​នាម​ជា​អ្នក​ចាត់​ការក្រុមបិសាចក្រហម ប៉ុន្តែតើកំណត់ត្រារបស់គាត់ធៀប​គ្នាជាមួយ​លោក Jose Mourinho មាន​ស្ថានភាពដូចម្ដេច?

11f21c475cf2d14723901442e8cd7bc9

*************Ole Gunnar Solskjaer

លេងបាន: 144

ឈ្នះ: 83

ស្មើ: 31

ចាញ់: 30

សរុប​គ្រាប់បាល់ស៊ុតចូល: 273

គ្រាប់បាល់របូត: 145

Clean sheets: 58

ពិន្ទុគិតជាមធ្យមក្នុងមួយប្រកួត: 1.94

អត្រាឈ្នះ: 57%

អត្រាចាញ់: 20%

អត្រា Clean sheet : 40%

គ្រាប់បាល់​គិតជាមធ្យមក្នុងមួយប្រកួត: 1.89

គ្រាប់បាល់​របូត​គិត​ជាមធ្យមក្នុងមួយប្រកួត: 1.006

*************Jose Mourinho

លេងបាន: 144

ឈ្នះ: 84

ស្មើ: 31

ចាញ់: 29

គ្រាប់បាល់​រក​បានសរុប: 251

គ្រាប់បាល់របូត: 129

Clean sheets: 62

ពិន្ទុគិតជាមធ្យមក្នុងមួយប្រកួត: 1.97

អត្រាឈ្នះ: 58%

អត្រាចាញ់: 20%

អត្រាClean sheet : 43%

គ្រាប់បាល់​គិតជាមធ្យមក្នុងមួយប្រកួត: 1.74

គ្រាប់បាល់​របូត​គិត​ជាមធ្យមក្នុងមួយប្រកួត: 0.89

Source: PlanetFootball

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN