FIFA និយាយអ្វីខ្លះពីប្រវត្តិបាល់​ទាត់​កម្ពុជាក្នុង​គេហទំព័រផ្លូវការរបស់ខ្លួន?

«Cambodia reviving historical passion for football» គឺ​ជា​ចំណង​ជើងធំៗរបស់​ FIFA បាន​សរសេរក្នុងគេហទំព័ររបស់​ខ្លួនកាល​ពី​ម្សិលមិញ​ដេល​និយាយ​អំពី​ប្រវត្តិបាល់​ទាត់​កម្ពុជា​តាំង​អតីតកាល​ បន្ត​រហូត​នា​ពេល​បច្ចុប្បន្ន។

Cvbjyl5tfpn7bqiyayqd

ពួក​គេ​បាន​ផ្ដោត​លើចំណុច​សំខាន់បី​យ៉ាង​អំពីស្ថានភាពបាល់​ទាត់​កម្ពុជា​ដូចជា ១-បាល់​ទាត់​ជា​កីឡាមាន​ប្រជាប្រិយភាពជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ២-ជាក្រុម​ជម្រើស​ជាតិ​មក​ពី​អាស៊ីអាគ្នេយ៍​ដែល​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រពាន​លំដាប់​ទ្វីបកាល​ពី​ឆ្នាំ១៩៧៣ ហើយ​ចំណុច​ទី​៣​គឺ ការអភិវឌ្ឍន៍បាល់ទាត់មានការរីកចម្រើនដោយមានការគាំទ្រយ៉ាងខ្លាំងពី FIFA Forward ។

7b808938cbf6869b10214cdbe4dd056f

ពួក​គេ​និយាយ​អំពីប្រវត្តិនៃ​ការ​កកើត​បាល់ទាត់​នៅ​កម្ពុជាលើ​កដំបូងជាផ្លូវការ​នៅ​ឆ្នាំ១៩៣៣​ ហើយ​មកដល់​បច្ចុប្បន្ន​បាល់​ទាត់​មាន​វត្តមានក្នុង​ប្រតេស​កម្ពុជា​ស្ទើ​តែ​ពេញដែន​ដី​ទៅ​ហើយ។ លើសពី​នេះ​ទៅ​ទៀត​នោះ!​ពួកគេ​បន្ត​ថា​កាលជាង៥០​ឆ្នាំ​បាល់​ទាត់​កម្ពុជា​ទទួលបាន​ការ​ជ្រោម​ជ្រែងពី​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតាកីឡាជាតិ​ហើយ​កាល​នោះ​បាល់​ទាត់​កម្ពុជាមានការ​រីកចម្រើនខ្លាំង និង​បន្ត​ដល់​សម័យសាធារណរដ្ឋខ្មែរ​ដែល​បាល់​ទាត់​ឡើង​ដល់​កំពូលរបស់ខ្លួន មាន​ខ្សែប្រយុទ្ធល្អ​ម្នាក់​ឈ្មោះ ឌឿ សុខុម ដែល​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុងពាន​រង្វាន់លំដាប់​ទ្វីប។

https://youtu.be/DLZF0IvDIo8

លើស​ពី​នេះ FIFA បាន​និយាយ​ទៀតថាបាល់​ទាត់​កម្ពុជាដើរ​ស្រប​ជាមួយគោលការណ៍របស់ FIFA ពិសេស​រហូត​បាន​ទទួល​ជំនួយ​ដើម្បីអភិវឌ្ឍន៍បាល់​ទាត់ដូចជាការសាងសង់ទីលាន២៤ខេត្តក្រុង ការ​អភិវឌ្ឍន៍យុវជន និង​ហេដ្ឋារចនាសម្ប័ន្ធកីឡានានាផ្សេង​ទៀត៕

Fn 2019 12 11 11 47 30 0

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN