មនុស្សប្រុស ៤ ប្រភេទនេះ មិនស្មើសំរាមផង ស្រីៗកុំទឹកភ្នែកនៅស្តាយស្រណោះពួកគេទៀតអី

ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស ២ នាក់ ជឿ​ថា​មិន​សុទ្ធ​តែ​មាន​ចំណុច​ល្អ​គ្រប់​ដប់​នោះ​ទេ ក៏​មាន​លាយឡំ​ចំណុច​មិន​ល្អ​ខ្លះ វា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ត្រូវ​សួរ​ដែរ​ថា អ្វី​ដែល​គេ​ធ្វើ​ចេញ​មក​វា​សម​នឹង​អាច​ប៉ះប៉ូវ​មិន​ប្រកាន់​ទោស​ដែរ​ឬ​ទេ ព្រោះ​ទង្វើ​ខ្លះ​អាច​រាប់​បាន​ថាពួកគេមិនស្មើនឹងសំរាមផង ហើយ​យើង​គ្មាន​អ្វី​ត្រូវ​ទៅ​សោកសៅ ឬ​សោកស្តាយ​នឹង​ដើរ​ចេញ​ពី​ទំនាក់ទំនង​មួយ​នោះ​ទេ។

Knongsrok បង្ហាញ​បុរស ៤ ប្រភេទ ដែល​អ្នក​គួរ​តែ​កុំ​យក​ខ្លួន​បៀត ហើយ​បើ​បាន​ជួប​ហើយ ក៏​រៀន​កាត់​ចិត្ត​ទៅ គេ​មិន​សម​នឹង​យើង​ឡើយ៖

៤) មាន​ទំនោរ​ទៅ​លើ​ការ​ប្រើ​ហិង្សា

33

សម័យ​នេះ​ហើយ​ ក៏​សមល្មម​ទទួល​បាន​ការ​អប់រំ មាន​ឱកាស​ក្រេប​យក​ចំណេះដឹង​គ្រប់​ទិសទី ហើយ​បើ​នៅ​ប្រើ​អំពើ​ហិង្សា​កើត​ទៀត មិន​ដឹង​ហៅ​ថា អ្វី​នោះ​ទេ។

ពាក្យ​ហា​ឡើង​ថា ស្រលាញ់​អ្នក តែ​ពេល​ខឹង ទប់​អារម្មណ៍​មិន​បាន ក៏​ហ៊ាន​លើក​ដៃ​វាយ​អ្នក មនុស្ស​ប្រុស​បែប​ហ្នឹង​បើ​ដឹង​ថា​គេ​អ៊ីចឹង​ហើយ ជូត​ទឹក​ភ្នែក​ដើរ​ចេញ​ទៅ គេ​គ្មាន​តម្លៃ​អ្វី​សម្រាប់​អ្នក​ទេ។

៣) ​មិន​គោរព​ឪពុកម្តាយ

11

ចង់​វាយ​តម្លៃ​បុរស​ម្នាក់ គឺ​មើល​តែ​ការ​គោរព ការ​ឲ្យ​តម្លៃ ក៏​ដូច​ជា​អាកប្បកិរិយា​ដែល​គេ​ធ្វើ​ឡើង​ចំពោះ​សាច់ញាតិ​ម្តាយ​ឪពុក​គេ​ទៅ​គឺ​ដឹង​ហើយ។ បើ​ជាមួយ​ម្តាយឪពុក​គេ មុខ​មិន​ចង់​មើល ​មិន​ដឹង​ពួក​គេ​ជា​អ្នក​មាន​គុណ​អ្វី​ផង​នោះ អ៊ីចឹង​កុំ​សង្ឃឹម​ថា​គេ​នឹង​ល្អ​ជាមួយ​ម្តាយឪពុក​អ្នក​ដែល​ជា​សាច់​ថ្លៃ​អី ហើយ​បើ​ធ្វើ​បាន​ក៏​ត្រឹម​រយៈ​ពេល​ខ្លី​ដែរ។


២) ខ្ចី​លុយ​ពី​ស្រ្តី​ជា​គូស្នេហ៍

22

បើ​ម្តង​ពីរ​មិន​ញឹកញាប់​ទេ​នោះ រាប់​ថា ​វា​ជា​បញ្ហា​ទាល់ច្រក​ដែល​គេ​បង្ខំ​មក​រក​យើង​ជា​មនុស្ស​ជិតដិត​ជួយ តែ​បើ​ក្លាយ​ទៅ​ជា​ទម្លាប់ ហើយ​ខ្ចី​មិន​សង​ទៀត យើង​កុំ​រំពឹង​ទៅ​មុខ​អី ថា​គេ​អាច​ជា​ខ្នង​បង្អែក​មើល​ថែ​យើង​បាន​ល្អ​នោះ។

ធម្មជាតិ​របស់​បុរស​មិនមែន​ថា​ឲ្យ​ចិញ្ចឹម​មនុស្ស​ស្រី​ពេល​ការ​ហើយ​នោះ​ទេ តែ​បើ​អាយុ ២០-៣០ ហើយ នៅ​លា​ដៃ​ខ្ចី​ប្រាក់​ពី​សង្សារ វា​មើល​ទៅ​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ។

១) រត់​ចោល​ពេល​មាន​បញ្ហា

ចង់​ដឹង​គេ​ស្មោះត្រង់​នឹង​យើង​ឬ​អត់ មើល​ពេល​មាន​ទុក្ខ​ដឹង​ហើយ។ បុរស​ខ្លះ​ល្អ​តែ​ពេល​យើង​មាន​បាន សប្បាយ​សាទរ​តែ​ពេល​យើង​ឡើង​ខ្ពស់ ដល់​ពេល​យើង​ធ្លាក់​ចុះ​មក​ដល់​ចំណុច​សូន្យ​គេ​ប្រើ​គ្រប់​ហេតុផល​ដើម្បី​ចាកចេញ។

ផ្ទុយ​ទៅ​វិញ​បើ​ជួប​បុរស​ដែល​គេ​នៅ​បន្ត​ចាំ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក មិន​បោះបង់​ និង​ចាំ​លើក​ទឹក​ចិត្ត​អ្នក បុរស​ម្នាក់​ហ្នឹង​ហើយ​ដែល​អ្នក​មិន​គួរ​រំលង​មើល​នោះ​ទេ​សម្រាប់​គូ​ជីវិត​ទៅ​ថ្ងៃ​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក