Arsene Wenger បញ្ចុះបញ្ចូលគ្រូបង្វឹក​ជម្រើស​ជាតិ​បារាំងកោះហៅ Karim Benzema ឲ្យ​លេង Euro 2020

Benzema ខកខានបង្ហាញវត្តមានឲ្យក្រុមជម្រើស​ជាតិបារាំងរយៈពេល​៥ឆ្នាំ​ហើយ​បើ​គិត​មក​ដល់​ពេល​នេះហើយ​អតីត​គ្រូបង្វឹក Arsenal លោក Wenger ទទូច​ថា Karim សក្ដិសមទទួលបាន​កៅអីក្នុង​ក្រុម​ជម្រើស​ជាតិ​ជាមួយនឹង​កំណត់ត្រា​ដ៏​ល្អ​ដែល​គាត់​បាន​ធ្វើជាមួយ Real Madrid ។

A2 109482466.jpg

លោក Arsene Wenger បាននិយាយក្នុង​បណ្ដាញសារព័ត៌មានបារាំង EFA ថា៖« Benzema មិនជាប់​ជម្រើស​ជាតិគឺមិនអាស្រ័យលើគុណភាពរបស់កីឡាករឡើយ។ សម្រាប់ខ្ញុំ Benzema សមនឹងទទួលបាន ១០០ ភាគរយដែលត្រូវកោះហៅទៅប្រកួតជើងឯកអឺរ៉ុប»។

«គាត់អាចលេងឱ្យក្រុមជម្រើសជាតិណាក៏បានដែរ ហើយដោយសារតែបញ្ហាបន្ថែមតិចតួច និងហេតុផលមិនមែនក្នុងកីឡាមួយចំនួនដែលគាត់មិនបានលេង»។

Wenger1

»គាត់បានលេងឱ្យក្លឹប Real Madrid អស់រយៈពេលជាង ១០ ឆ្នាំក្នុងនាមជាតារាជួរមុខ ហើយកំណត់ត្រារបស់គាត់គឺអស្ចារ្យណាស់»។

ខ្សែប្រយុទ្ធរូបនេះត្រូវបានបញ្ឈប់ពីក្រុមជម្រើសជាតិក្នុងឆ្នាំ ២០១៥ ដោយសាររឿងអាស្រូវ បន្ទាប់​ពី​បានចោទប្រកាន់ពីបទផ្ញើសារវីដេអូសិចតាមទូរស័ព្ទអំពីសកម្មភាពរបស់មិត្តរយម​ក្រុមជម្រើស​ជាតិ Mathieu Valbuena ។

41167682 0 Image A 48_1617182069926

បុរសវ័យ ៣៣ ឆ្នាំរូបនេះនឹងត្រូវបានជំនុំជម្រះនៅតុលាការក្នុងខែតុលាឆ្នាំនេះហើយ ជុំវិញក្ដីក្ដាំដែល​គាត់ថតវីដេអូសិចកគម្រាមជំរិតទារប្រាក់ពីមិត្តរួមក្រុមរបស់គាត់។

កាលពីពេលថ្មីៗនេះលោក Didier Deschamps គ្រូបង្វឹក​សញ្ជាតិបារាំង បានបង្ហើបឱ្យដឹងថារឿងអាស្រូវសិចមិនមែនជាហេតុផលចំបងសម្រាប់ជំហររបស់គាត់មិន​កោះហៅ Benzema នោះ​ទេ។

ប្រភព៖ EFA

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN