ជីវិត​អ្នក​កំពុង​ជួប​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មែនទេ? ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត

ពេល​ខ្លះ​យើង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ​ខ្លាំង​ណាស់ ដោយ​រឿង​ខ្លះ​បើ​ដើរ​តាម​បេះដូង គឺ​ត្រូវ​ក្បត់​នឹង​ខួរក្បាល​ខ្លួន​ឯង ហើយ​ខ្លះ​ទៀត​បើ​ប្រើ​ខួរក្បាល​សម្រេច​ចិត្ត គឺ​ត្រូវ​លះបង់​អស់​ហើយ​នូវ​មនោសញ្ចេតនា​ទាំង​ឡាយ​ដែល​មាន។

ពេល​គិត​អំពី​បញ្ហា​ទាំង​នោះ​ម្តងៗ វា​ធ្វើ​ឲ្យ​ជីវិត​យើង​មើល​ទៅ​ស្មុគស្មាញ មិន​ដឹង​គួរ​ដើរ​ផ្លូវ​ណា​ឲ្យ​ត្រូវ​នោះ​ទេ។ យ៉ាង​ណា​អត្ថបទ​នេះ Knongsrok សូម​លើក​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​មក​បង្ហាញ​អ្នក​រាល់​គ្នា ដោយ​ក្នុង​ចំណោម​កាត ៤ សន្លឹក ចូរ​ជ្រើសរើស​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​ដូច​ខាង​ក្រោម៖

កាត​ទី ១

1

បញ្ហា​របស់​អ្នក អាច​នឹង​ត្រូវ​បាន​បំភ្លេច​បាត់​ចេញ​ពី​ខួរក្បាល​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ចូរ​សម្រាក​បន្តិច ព្រោះ​ការ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​មិន​ល្អ​នោះ​ទេ ដោយ​វា​កាន់​តែ​ដាក់​សម្ពាធ​ទៅ​លើ​ខួរក្បាល ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស។

ចូរ​បិទ​ភ្នែក​ហើយ​គិត​មើល​បន្តិច ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក ក៏​ជ្រើសរើស​ផ្លូវ​ហ្នឹង​ចុះ ដោយ​តាម​ការ​ជ្រើសរើស​កាត​នេះ បង្ហាញ​ថា ពេល​ខាង​មុខ​ការ​ជ្រើសរើស​មួយ​របស់​អ្នក​នឹង​នាំ​ផ្លែផ្កា​ធំ​ត្រលប់​មក​វិញ។

កាត​ទី ២

2

ពេលវេលា​នេះ មាន​ទ្វារ​ជា​ច្រើន​បើក​រង់ចាំ​អ្នក ហើយ​អ្នក​មាន​សិទ្ធ​ក្នុង​ការ​ជ្រើសរើស ដើម្បី​សេរីភាព​និង​ភាព​ស្រស់បំព្រង​នៃ​ជីវិត។

អ្នក​ត្រូវ​ចាំ​ថា ទោះ​ការ​សម្រេច​ចិត្ត​បែប​ណា ក៏​អ្នក​ត្រូវ​តែ​ខិតខំ​បន្ត​ទៅ​ទៀត ដោយ​សត្រូវ​ពេល​ខ្លះ​អាច​យក​ឈ្នះ​អ្នក​មួយ​ពេល​បាន តែ​គេ​មិន​អាច​គ្រប់គ្រង​ឆន្ទៈ និង​មហិច្ឆតា​របស់​អ្នក​អស់​មួយ​ជីវិត​បាន​ឡើយ។


កាត​ទី ៣

3

អ្នក​ប្រហែល​កំពុង​ជាប់គាំង​នូវ​បញ្ហា​អាជីវកម្ម​ណា​មួយ តែ​កំហុស​របស់​អ្នក​កន្លង​មក គឺ​បើក​ចំហ​ឲ្យ​គេ​ដឹង​ពី​ផែនការណ៍​របស់​អ្នក​ច្រើន​ពេក ព្រោះ​រឿង​ខ្លះ​ដឹង​ច្រើន លឺ​ច្រើន អាច​ធ្វើ​ឲ្យ​ផែនការណ៍​ធំ​បរាជ័យ។

អ្នក​មិន​ជឿ​ទុក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ពេក​នោះ​ទេ ព្រោះ​ពួក​គេ​ជា​ច្រើន​មាន​ភាព​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​ខ្លាំង​ណាស់។ ទោះ​ការ​សម្រេច​ចិត្ត គិត​លើ​រឿង​អ្វី​ក៏​ដោយ ចូរ​ធ្វើ​វា​ដោយ​ស្ងាត់ស្ងៀម ហើយ​សឹម​ចេញ​ផ្លែផ្កា​ចាំ​បង្ហាញ​ចេញ​មក​តែ​ម្តង​ក៏​មិន​ហួស​ពេល​ដែរ។

កាត​ទី ៤

4

មាន​រឿង​ជា​ច្រើន​ពេល​នេះ ដែល​អ្នក​កំពុង​ជាប់ទើរ គឺ​ដោយសារ​វា​ត្រូវការ​ផ្អែក​លើ​ផ្នែក​ហិរញ្ញវត្ថុ។ យ៉ាង​ណា​អ្នក​ត្រូវ​តែ​ជឿជាក់​លើ​គោលដៅ និង​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ជា​មុន​សិន សឹម​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត។

អ្វី​ដែល​សំខាន់​បំផុត​នោះ កុំ​វង្វេង​ខ្លួន​ឯង កុំ​បាត់បង់​គោលដៅ​ធំ ដោយសារ​តែ​ផលប្រយោជន៍​បន្តិចបន្តួច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក