ចំណាំ​មើល​ទៅ! ពេល​ជីវិត​អ្នក​ធ្លាក់​ដល់​ចំណុច “សូន្យ” អ្នក​នឹង​ជួប​ហើយ​មនុស្ស ៤ ប្រភេទ​នេះ

ឆាក​ជីវិត​មួយ​នេះ​មិន​ស្រួល​ពេក​ទេ ហើយ​ក៏​មិន​ពិបាក​ពេក​ដែរ ជីវិត​មនុស្ស​យើង​តែង​មាន​ឡើង​ចុះ​ជា​រឿង​ធម្មតា តែ​ដរាប​ណា​ព្រះ​អាទិត្យ​ថ្ងៃ​ស្អែក​នៅ​រះ យើង​ក៏​មិន​ត្រូវ​អស់​សង្ឃឹម។

នៅ​ពេល​ដែល​យើង​ធ្លាក់​ដល់​ចំណុច​សូន្យ ធ្លាក់​ដល់​បាត​នៃ​ជីវិត ដែល​មិន​ដឹង​ច្បាស់​ថា​អាច​ងើប​មក​វិញ​រួច​ឬ​អត់​នោះ យើង​ប្រាកដ​ជា​នឹង​បាន​ស្គាល់​មនុស្ស​ជុំវិញ​ខ្លួន​កាន់​តែ​ច្បាស់។ អ្នក​ខ្លះ​នៅ​ក្បែរ​រាល់​ថ្ងៃ តែ​ចុង​ក្រោយ​គេ​បែរ​ជា​ដើរ​ចេញ តែ​អ្នក​ខ្លះ​ដែល​យើង​មើល​រំលង គេ​ក៏​បាន​រំលេច​វត្តមាន​នៅ​ថ្ងៃ​ដែល​យើង​លំបាក​បំផុត។

អ្នក​ចំណាំ​មើល​ទៅ នៅ​ពេល​ជីវិត​ធ្លាក់​ដល់​បាត ឬ​ពេល​ជួប​បញ្ហា​លំបាក​បំផុត អ្នក​ប្រាកដ​ជា​នឹង​បាន​ជួប​មនុស្ស ៤ ប្រភេទ​ផ្សេង​គ្នា៖

៤) មនុស្ស​ដែល​ជួយ​អ្នក ដោយ​មិន​រុញរា

01

មនុស្ស​ប្រភេទ​នេះ កម្រ​នឹង​មាន​ណាស់​ក្នុង​ជីវិត​យើង គេ​ចង់​ស្រោចស្រង់​ការ​លំបាក គេ​បាន​ហុច​ដៃ​ជួយ​យើង ឲ្យ​ក្រោក​ចេញ​ពី​រណ្តៅ​ដ៏​លំបាក​មួយ ហើយ​ក្នុង​ចិត្ត​របស់​គេ គឺ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ទាំង​អស់​ត្រលប់​មក​វិញ។

៣) មនុស្ស​ដែល​ជួយ​ដើម្បី​តែ​ប្រយោជន៍

02


មុន​នឹង​គេ​សម្រេច​ចិត្ត​ជួយ យើង​ប៊ិះ​តែ​ដាច់​ខ្យល់​អស់​ដង្ហើម​ទៅ​ហើយ​ ព្រោះ​គេ​ត្រូវ​ការ​ពេល​ដើម្បី​គិត​វិនិច្ឆ័យ​មើល​សិន ថា​តើ​ការ​ជួយ​យើង​អាច​ផ្តល់​ប្រយោជន៍​ឬ​ផល​ចំណេញ​អ្វី​ឲ្យ​គេ​ទៅ​ថ្ងៃ​មុខ​ឬ​អត់។ មនុស្ស​ប្រភេទ​នេះ មិន​គួរ​រាប់​ជា​មិត្ត​នោះ​ទេ ព្រោះ​ទៅ​ថ្ងៃ​មុខ​ពេល​ដែល​យើង​អស់​ប្រយោជន៍ យើង​នឹង​ប្រៀប​បាន​ដូច​ជា​សំរាម​ដែល​គេ​ទាត់​ចោល។

២) មនុស្ស​ដែល​តែងតែ​នៅ​ក្បែរ​អ្នក

03

មនុស្ស​ម្នាក់​នេះ អ្នក​បាន​ឃើញ បាន​ស្គាល់​បណ្តើរៗ​រួច​មក​ហើយ ព្រោះ​គេ​តែងតែ​នៅ​ក្បែរ​អ្នក​គ្រប់​ពេល ជា​ពិសេស​គឺ​ពេល​ដែល​អ្នក​ជួប​បញ្ហា។ គេ​អាច​ជា​សាច់ញាតិ អាច​ជា​មិត្ត ឬ​អាច​ជា​ដៃ​គូ​ស្នេហា ដែល​គេ​មិន​ខ្លាច​នឹង​មក​ចូលរួម​ស្វែងយល់​និង​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​យើង​នោះ​ឡើយ។

១) មនុស្ស​ដែល​ដើរ​ចេញ

04

ពេល​ខ្លះ​បញ្ហា​មិន​ទាន់​កើត​មាន​ផង លឺ​តែ​តម្រុយ​នៃ​បញ្ហា​បន្តិច គេ​ប្រេ​រក​ផ្លូវ​ចេញ​មុន​ហើយ។ បើ​អ្នក​ស្គាល់​មនុស្ស​ប្រភេទ​នេះ​ច្បាស់​ហើយ ត្រូវ​ចាំ​ថា​ទៅ​ពេល​ក្រោយ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គេ ហើយ​ក៏​មិន​បាច់​ព្យាយាម​ពន្យល់​រ៉ាយរ៉ាប់​ច្រើន​ពី​មូលហេតុ​ដែល​យើង​ចាកចេញ​ពី​គេ​នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក