Glazers គ្មានផែនការលក់ Man Utd ហើយប្ដេជ្ញាធ្វើឲ្យក្លិបមានតម្លៃ១០ប៊ីលានដុល្លារ​រយៈពេល៣ឆ្នាំខាងមុខ

ក្រុមគ្រួសារត្រកូល The Glazers មិនមានផែនការលក់ Man United ទេហើយចង់បង្កើនតម្លៃក្លឹបដល់ ១០ កោដិដុល្លារ(១០ប៊ីលានដុល្លារស្មើនិង​៧ប៊ីលានផោន)ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះបើយោងតាម The Guardian ។

0_European Super League File Photo

បច្ចុប្បន្នបិសាចក្រហមមានតម្លៃប្រហែល ៣.០៥ កោដិផោន(ប៉ុន្តែក្រុមគ្រួសារមានមូលដ្ឋាននៅអាមេរិចមួយក្រុមនេះចង់បន្ត​កាន់​កាប់ក្លិបនឹងតំឡើងតម្លៃក្លិបទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

4200

ទោះបីជាមានការតវ៉ា និងបាតុកម្មធំ ៗ ដែលកើតឡើងនៅខាងក្រៅកីឡដ្ឋាន Old Trafford ដែលអំពាវនាវឱ្យពួកគេចុះចេញពីតំណែងក៏ដោយក៏ក្រុមត្រកូល Glazers គិត​ថាមិនប៉ះពាល់ដល់ការ​កាន់​កាប់​អំណាចនៅ​ Man Utd នោះ​ទេ ហើយពួកគេមានមោទនភាពចំពោះជំហររបស់ពួកគេក្នុងនាមជាម្ចាស់របស់ United ។

6048

របាយការណ៍ចុងក្រោយមួយចំនួនបានបង្ហើបថាម្ចាស់​ក្លិប​មាន​ដើម​កំណើតអាមេរិចត្រូវបានគេល្បួងឱ្យលក់ក្លិបចេញ ប្រសិនបើពួកគេទទួលបានការដេញថ្លៃ ៤ប៊ីលានផោនដែលជាតួលេខដ៏ធំមួយនៅសម័យបច្ចុប្បន្ននេះ៕

3e03bc8b 76f3 44b0 9588 A617b2eafe33

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN