ជិវិតនៅពីក្រោយកាបូប Brand ដកស្រង់ចេញពីក្នុងរឿង

ជិវិតនៅពីក្រោយកាបូប Brand ដកស្រង់ចេញពីក្នុងរឿង

《理智派生活》(秦岚饰)

ពេលខ្ញុំមានការងារ មានប្រាក់ខែ មិត្តរួមការងារម្នាក់បាននិយាយប្រាប់ខ្ញុំ "ឯងគួរតែទិញកាបូបថ្លៃបន្តិចមួយប្រើទៅ ដើម្បីឱ្យសាកសមនឹងមុខតំណែងហើយជាកាដូខ្លួនឯងផង។"

ខ្ញុំមិនបានទិញទេ! តាមពិតគឺខ្ញុំអាចខំប្រឹងទិញកាបូប​ brand ឱ្យខ្លួនឯងបាន ប៉ុន្តែបើស្ពាយកាបូបថ្លៃអ៊ីចឹង តើថ្ងៃក្រោយខ្ញុំនៅអាចស្លៀកពាក់តាមរបៀបធម្មតាៗរបស់ខ្ញុំតែពីរបីសម្រាប់ឬក៏ខោអាវរយបានទៀតទេ?

1

តើខ្ញុំគួរតែទិញខោអាវBrand ស្បែកជើងBrand ឬក៏នាឡិកាBrandថែមទៀត? ចាំដល់ពេលទិញរបស់អស់ហ្នឹងគ្រប់ហើយ តើខ្ញុំគួរតែនៅជិះTaxi ឡានក្រុងទៅធ្វើការទៀត ឬក៏ត្រូវបង់រំលោះរថយន្តផ្ទាល់ខ្លួនមួយ? ពេលដែលមានឡានហើយ​ តើខ្ញុំគិតនៅជួលបន្ទប់រួមជាមួយមិត្តភ័ក្តទៀត​ ឬក៏ត្រូវទៅជួលកន្លែងនៅក្នុងតំបន់ល្អតែម្នាក់ឯង?

កាបូប​ Brand​ មួយ ខ្ញុំអាចមានលទ្ធភាពទិញវាបានឱ្យតែប្រឹងរិះថាំសន្សំ ប៉ុន្តែជីវិតនៅពីក្រោយកាបូបBrandមួយនោះខ្ញុំគ្មានលទ្ធភាពធ្វើពុតនោះទេ ពីព្រោះខ្ញុំមិនមែនជាមនុស្សដែលឋិតនៅក្នុងលំដាប់នោះ។

ក្រោយមកពេលដែលគិតឡើងវិញពិតជាគួរឱ្យអស់សំណើចណាស់ វាគ្រាន់តែជាកាបូបតម្លៃថ្លៃមួយប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលខ្ញុំគិតយល់ច្បាស់រឿងហ្នឹងហើយ ខ្ញុំក៏ធ្វើការអស់រយៈពេលច្រើនឆ្នាំ បានឡើងតំណែងខ្ពស់ មានប្រាក់សន្សំផ្ទាល់ខ្លួនខ្លះ ក៏បានទិញផ្ទះមានឡាន ប៉ុន្តែបើខ្ញុំនៅពេលនោះពិតជាចង់ទិញកាបូបថ្លៃនោះមែន ខ្ញុំប្រហែលជាត្រូវស៊ីអត់ស៊ីឃ្លានស៊ីមីកញ្ចប់អស់មួយខែ តើជីវិតបែបនោះវាមិនហត់នឿយទេឬ????

ខ្ញុំដឹងថាអ្នកនៅទីខ្ពស់ជាងខ្ញុំសម្លឹងមើលបានឆ្ងាយជាងខ្ញុំ ប៉ុន្តែខ្ញុំពិតជាសង្ឃឹមថាឆ្លងកាត់ការប្រឹងប្រែងរបស់ខ្លួនឯងឈរនៅត្រង់ចំណុចដែលខ្លួនឯងគួរឈរ មើលទេសភាពដែលសាកសមនិងខ្លួនឯងគួរតែមើល!

តែមិនមែនត្រូវបានគេលើកបន្តប់ប្រឹងអើតមើលទេសភាពដែលគេចង់ឱ្យខ្ញុំមើលឃើញឡើយ!​ ពីព្រោះធ្វើបែបនោះពិតជាហត់នឿយខ្លាំងណាស់។

បកប្រែកែសម្រួល សុខ គឹមទៀវ