ខ្ញុំមិនមែនជាតួជំនួសរបស់អ្នកណា សូមកុំយកខ្ញុំទៅលេងសើច

ក្នុងរឿងកុន តួអង្គដែលលេចធ្លោដែលមនុស្សភាគច្រេីនស្គាល់នោះគឺ​ តួអង្គ​ឯក​ និង​តួអង្គ​រង​ ចំណែកឯតួអង្គជំនួសមានត្រឹមតែឈ្មោះ តែក៏គ្មានរូបរាងនៅក្នុងក្រសែភ្នែកអ្នកណានោះទេ បានត្រឹមតែជំនួសពេលគេត្រូវការតែប៉ុណ្ណោះ។​

វាក៏មិនខុសអីនឹងជីវិតពិតបន្តិចណាឡើយ​ នៅពេលគេឈ្លោះគ្នារឿងស្នេហាគេ​ គេក៏មករកយេីងដេីម្បីកំដរគេខូចចិត្ត​ ចំណែកយេីងឯណេះវិញ ក៏ទំនេរឱ្យគេខ្ចីលេង​ ខ្ចីធ្វេីជាមនុស្សជំនួស​ ជំនួសពេលដែលគេនោះមិននៅ​ ជំនួសមនុស្សពិតប្រាកដរបស់គេ។​ តែគេក៏ភ្លេចថាមនុស្សកំដរម្នាក់នេះ ក៏មានបេះដូងចេះឈឺ​ ចេះអន់ចិត្ត​ដែរ។

Aad57581c87b2d53a308f3aef17562f7

ព្រមទទួលស្គាល់ថាពេញចិត្តនឹងកំដរគេហូរទឹកភ្នែក​ ស្ម័គ្រចិត្ត​នឹងឱ្យស្មាគេផ្អែក​ ទទួលធ្វេីជាអ្នកស្តាប់គ្រប់បញ្ហារបស់គេ​ ប៉ុន្តែក៏ឈឺ​ ឈឺដែលយេីងសំខាន់បានតែមួយភ្លែត​ យេីងបាននៅក្បែរគេត្រឹមពេលខ្លី​ ពេលគេត្រូវគ្នា យេីងក៏លែងសំខាន់មួយរំពេចន៍​ ពេលគេឯការគេក៏មានយេីងនៅជិត​ ពេលគេខូចចិត្តគេក៏មានយេីងនៅក្បែរ​ ចុះយេីងវិញមានអ្នកណា?

D593b6ce74e0e0e64d84a8250f3b3b01


វាពិតជាឈឺខ្លាំងណាស់ នៅពេលនរណាធ្វេីឱ្យយេីងមានអារម្មណ៍ថា យេីងជាមនុស្សពិសេសសម្រាប់គេ​ តែនៅថ្ងៃស្អែកគេក៏លែងត្រូវការយេីងទៀត​ បេីបំភ្លេចអ្នកចាស់មិនបាន កុំទាន់ទទួលយកអ្នកថ្មី​ បេះដូងមនុស្សពិតណា៎ មិនមែនមនុស្សយន្ត​នោះទេ។

សូមកុំយកស្នេហាស្មោះត្រង់ដែលគេមានឱ្យអ្នកទៅលេងសេីច​ កុំយកការស្រឡាញ់ ការត្រូវការមកសម្តែងធ្វេីជាស្រឡាញ់មនុស្សម្នាក់ដេីម្បីបញ្ឈឺមនុស្សម្នាក់​ រឹតតែកុំមកប្រាប់ថាស្រឡាញ់ខ្ញុំជាអ្នកថ្មី ដេីម្បីគ្រាន់តែចង់បំភ្លេចអ្នកចាស់​ គ្មានអ្នកណាចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទុកជាមនុស្សកំដរ ឬមនុស្សជំនួសនោះទេ៕

581d0ba26b1ff3a24c393bdb4fe58b36

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ