ទារកមានអំណោយទានតាំងពីនៅក្នុងស្បូនម្តាយ បើពេលកើតមក ចេញសញ្ញា ៣ នេះ

តាម​រយៈ​ការ​សង្កេត​មើល​នូវ ៣ ចំណុច​នេះ អាណាព្យាបាល​អាច​ដឹង​ទុក​ជា​មុន​បាន​ថា​កូន​របស់​អ្នក នឹង​មាន​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ និង​ខួរក្បាល​បាន​យ៉ាង​ល្អ តាំង​ពី​នៅ​ក្នុង​ស្បូន​ម្តាយ​ហើយ​ទៅ​ពេល​បន្ទាប់​ទៀត​ក៏​កាន់​តែ​ឆ្លាត​វៃ៖

៣) ទម្ងន់​ទារក​ចន្លោះ​ពី ២,៨ ទៅ ៣,៣ គ.ក

Ice_screenshot_20210508 194812

ទម្ងន់​ ២,៨ ទៅ ៣,៣ គ.ក សម្រាប់​ទារក​ដែល​ទើប​កើត គឺ​ជា​ទម្ងន់​ល្អ​បំផុត ដោយ​ជា​ទម្ងន់​ស្តង់ដារ​នូវ​កម្រិត​មធ្យម មិន​ធាត់​ពេក ហើយ​ក៏​មិន​ស្គម​ពេក។ ទម្ងន់​នេះ​ក៏​ជួយ​ឲ្យ​ម្តាយ​ងាយស្រួល​ក្នុង​ការ​សម្រាល ដែល​នាំ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​បំផុត។

នេះ​ស​បង្ហាញ​ថា​ម្តាយ​បាន​ទទួល​អាហារ​បំប៉ន​ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​កំឡុង​ពេល​ព​ពោះ ដែល​នាំ​ឲ្យ​ទារក​ក្នុង​ស្បូន​មាន​សុខភាព​ល្អ ហើយ​នៅ​ពេល​ធំ​ឡើង​ពួក​គេ​នឹង​កាន់​តែ​ឆ្លាត​វាងវៃ ហើយ​ងាយ​ក្នុង​ការ​ចិញ្ចឹម។

២) ទារក​ដែល​កើត​មាន​មាន​សក់​ច្រើន និង​សក់​ខ្មៅ

Ice_screenshot_20210508 194820

ម្តាយ​ជា​ច្រើន​មាន​ការ​ងឿងឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ទារក​ទើប​នឹង​កើត​ខ្លះ​មាន​សក់​ខ្មៅ ខណៈ​ទារក​ខ្លះ​ទៀត​មាន​សក់​តិច​តិច ហើយ​ខ្លះ​គឺ​អត់​តែ​ម្តង។ តាម​ពិត​ទៅ​វា​ដោយសារ​តែ​អាហារូបត្ថម្ភ​ដែល​ម្តាយ​ទទួល​ទាន​បាន​គ្រប់គ្រាន់​កំឡុង​ពេល​ពពោះ។

បែប​នេះ​បើ​មិន​រាប់​កត្តា​ហ្សែន​ដែល​កាត់​តាម​ឪពុក​ឬ​ក៏​ម្តាយ យើង​អាច​សន្និដ្ឋាន​បាន​ថា ទារក​ដែល​កើត​មក​មាន​សក់​ខ្មៅ​រលោង​ល្អ គឺ​បាន​លូតលាស់​ល្អ​តាំង​ពី​នៅ​ក្នុង​ស្បូន។

១) ទារក​កើត​មក​យំ​យ៉ាង​ខ្លាំង

What You Need To Know About Babies Born With Hair

នៅ​ពេល​ទារក​ចាប់​កំណើត​មក​ភ្លាម ពួក​គេ​នឹង​រៀន​ដក​ដង្ហើម​តាម​រយៈ​សួត ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដង្ហើម​ដំណើរការ​បាន​ល្អ។ ប្រសិន​ណា​ពួក​គេ​យំ​មក​ខ្លាំងៗ មាន​ន័យ​ថា​ផ្លូវ​ដង្ហើម​របស់​កុមារ​គឺ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ។

ផ្ទុយ​ទៅ​វិញ​ប្រសិន​ទារក​នោះ​មិន​យំ​នោះ​ទេ ​គ្រូ​ពេទ្យ​នឹង​ចាប់​ផ្តើម​អនុវត្ត​នូវ​វិធី​ណា​មួយ​ដើម្បី​ឲ្យ​ទារក​យំ។ ​ជា​ធម្មតា​ទារក​ត្រូវ​តែ​យំ ដើម្បី​ឲ្យ​ពួក​គេ​អាច​ដក​ដង្ហើម​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក