ជឿទេថា មនុស្សស្រីខ្លាំង សូម្បីតែសង្សារផ្លាស់ប្ដូរតែបន្តិច ក៏នាងអាចមើលដឹងភ្លាមៗដែរ?

Web Copy
ការផ្សាយពាណិជ្ជកម្ម

គេថាមនុស្សស្រីស្រឡាញ់ពី​សូន្យដល់មួយរយ វាគឺជាការពិត ហើយនៅពេលដែលនាងដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្បាស់ណាស់ថានាងនឹងយកចិត្តទុកដាក់សព្វគ្រប់បែបយ៉ាងចំពោះមនុស្សម្នាក់នោះ មិនថាចំណង់ចំណូលចិត្ត កាយវិការ សកម្មភាព ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំនោះទេ គឺនាងដឹងទាំងអស់ អាចនិយាយបានថា នាងដឹងច្បាស់ពីមនុស្សម្នាក់នោះយ៉ាងពិតប្រាកដ។

ជាពិសេស នៅពេលដែលនាងស្រឡាញ់ខ្លាំង សកម្មភាពរបស់នាង ក៏ប្រហែលជាមើលទៅសាំញុំា គួរឱ្យធុញទ្រាន់ថែមទៀតផង តែគ្រប់យ៉ាងទាំងនេះ ក៏ព្រោះតែនាងយកចិត្តទុកដាក់ ព្រួយបារម្ភ Take Care ពីមនុស្សដែលនាងស្រឡាញ់។

ការផ្សាយពាណិជ្ជកម្ម

4ba86d2c7a8b14bed5ed465e9c20fdef

លើសពីនេះ នាងថែមទាំងចូលចិត្តសួរនាំ ដេញដោល ប្រចណ្ឌ ហួងហែងមនុស្សដែលនាងស្រឡាញ់ស្ទើរតែគ្រប់ពេល គ្រប់កន្លែង ជាពិសេស គឺពេលដែលដៃគូរបស់នាងឃ្លាតឆ្ងាយ មិនបាននៅក្បែរកាយរបស់នាង វាជាវិនាទីដែលនាងកាន់តែនៅមិនសុខ មិនស្រណុកចិត្តនោះឡើយ ចេះតែគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង។

ការផ្សាយពាណិជ្ជកម្ម

ព្រោះតែហេតុផលអស់ទាំងនេះហើយ ទើបធ្វើឱ្យនាងចង់ដឹង ចង់ឮ និងចង់ឃើញពីសកម្មភាពរបស់មនុស្សដែលនាងស្រឡាញ់គ្រប់ពេល​ ដូច្នេះ វាជារឿងដែលនាងដឹងច្បាស់បំផុត នៅពេលដែលនាងឃើញទង្វើប្រែប្រួលផ្លាស់ប្ដូររបស់គូស្នេហ៍ សូម្បីតែគេផ្លាស់ប្ដូរតែបន្តិច ក៏នាងអាចដឹងបានដែរ គឺដឹងតាមអារម្មណ៍ដែលនាងតែងតែមានចំពោះមនុស្សម្នាក់នោះ។

A8347b9372d3aab7b3e8c8cf4fdd4d0c

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសភាគច្រើន នៅពេលដែលសង្សារសួរនាំ ដេញដោល ក៏ចាប់ផ្ដើមធុញទ្រាន់ ហើយតែងតែបន្ទោស ស្ដីថាឱ្យនាង ជាមនុស្សរឿងច្រើន គិតច្រើន សាំញុំា តែការពិត មនុស្សស្រីមិនមែនកើតចិត្តសង្ស័យ ព្រោះតែនាងគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯងទេ តែនាងសង្ស័យ ព្រោះតែទង្វើដៃគូចាប់ផ្ដើមប្រែប្រួល។

កុំគិតថា ការព្រងើយកន្តើយរបស់អ្នកជារឿងធម្មតា កុំគិតថាការផ្លាស់ប្ដូរបន្តិចបន្តួច នាងមើលមិនដឹងឱ្យសោះ នាងដឹងច្បាស់ណាស់ ហើយក៏មានរឿងខ្លះ នាងបានដឹងរួចជាស្រេចហើយ តែនាងនៅតែសួរនាំរកចម្លើយពីអ្នក ព្រោះនាងចង់ឱ្យអ្នកឆ្លើយឱ្យត្រង់ចំពោះនាង។ ចម្លើយស្មោះត្រង់ អាចឱ្យនាងទន់ចិត្ត និងអភ័យឱ្យអ្នក តែបើអ្នកហ៊ានតែកុហកនាង គឺមានន័យថា នាងអស់ជំនឿចិត្តលើអ្នកហើយ ស្របជាមួយនឹងអារម្មណ៍សង្ស័យ វាក៏បានធ្វើឱ្យនាងឆ្ងែតចិត្តចំពោះអ្នកដូចគ្នា៕

ការផ្សាយពាណិជ្ជកម្ម

Ead7117e77077e792ee1afc6d9432c5c

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms

↑