ប្រយ័ត្ន​ជីវិត​ធ្លាក់​ដល់​បាត អស់​មាន​គេ​រាប់ បើ​អ្នក​នៅ​បន្ត​ធ្វើ​រឿង ៣ យ៉ាង​នេះ

មនុស្ស​ម្នាក់ៗ​មុន​ឈាន​ដល់​ចំណុច​ជោគជ័យ គឺ​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ច្រើន​ណាស់ ហើយ​បើ​ចង់​លេង​ផ្លូវ​កាត់ ដោយ​ដើរ​រំលង​ទុក្ខ​អ្នក​ដទៃ ដើម្បី​ជោគជ័យ​ខ្លួន​ឯង​នោះ ក៏​មិន​អាច​ឈរ​ជើង​បាន​យូរ​ដែរ ហើយ​ងាយ​នឹង​ធ្លាក់​មក​ដល់​ចំណុច​បាត​លឿន​បំផុត។

ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់ៗ បើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​រឿង ៣ នេះ​ចេញ​មក ជីវិត​អ្នក​នឹង​មិន​ងាយ​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​បាន​ឡើយ ហើយ​ផ្លូវ​ទៅ​មុខ​មាន​តែ​ការ​បរាជ័យ​ច្រើន​ជាង៖

៣) ពោរពេញ​ដោយ​បំណង​ប្រាថ្នា​អាត្មានិយម

Ice_screenshot_20210510 204939

របស់​ហូប​ចុក សំលៀកបំពាក់ របស់​ប្រើប្រាស់​នានា ជា​ចំណង់​ដែល​មនុស្ស​ម្នាក់ៗ​ចង់​បាន​ដើម្បី​មក​បំពេញ​ក្នុង​ជីវិត​របស់​ពួក​គេ​ឲ្យ​បាន​ពេញលេញ។

យ៉ាង​ណា​បើ​អ្នក​មាន​របស់​មួយ​ហើយ អ្នក​មិន​ស្កប់ស្កល់​នឹង​ដឹង​ពី​ក្តីសុខ​ក្នុង​ការ​រស់នៅ​ជាមួយ​វា ហើយ​ចេះ​តែ​សម្លឹង​ឃើញ​របស់​មួយ​ផ្សេង​ទៀត​ឥត​ឈប់​នោះ ជីវិត​របស់​អ្នក​នឹង​មិន​បាន​សុខ​ឡើយ។ អ្នក​កាន់​តែ​ចង់​បាន​ខ្លាំង អ្នក​ងាយ​នឹង​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង។

២) ត្អូញត្អែរ​ច្រើន

Ice_screenshot_20210510 204929

ជំនួស​ពី​ការ​ត្អូញត្អែរ ប្តូរ​មក​ជា​ការ​អនុវត្ត ការ​រិះរក​ដំណោះស្រាយ នោះ​ទើប​គេ​ហៅ​ថា​មនុស្ស​ឆ្លាត។ ចូរ​ជឿជាក់​លើ​ខ្លួន​ឯង កុំ​រង់ចាំ​ឲ្យ​គេ​ជួយ កុំ​អង្គុយ​ត្អូញត្អែរ​ចាំ​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​គេ បើ​គេ​ជួយ​អ្នក​ ក៏​មិន​បាន​ជួយ​អ្នក​រហូត​នោះ​ដែរ។

មួយ​ផ្សេង​ទៀត​ជា​ទូទៅ​មនុស្ស​ដែល​ត្អូញត្អែរ​ច្រើន នឹង​មិន​សូវ​មាន​អ្នក​រាប់រក​នោះ​ទេ ព្រោះ​គេ​គិត​ថា អ្នក​រាប់​អាន​គេ​ដើម្បី​តែ​ប្រយោជន៍ ដើម្បី​តែ​ឲ្យ​យក​គេ​ជា​ឈ្នាន់​ដោះស្រាយ​បញ្ហា​របស់​អ្នក​ប៉ុណ្ណោះ ពោល​មិនមែន​ជា​ការ​រាប់អាន​ដោយ​ស្មោះត្រង់​ឡើយ។

១) ចរិត​ក្រអឺតក្រទម

Ice_screenshot_20210510 204953

បាន​ខ្ពស់​បន្តិច មើល​ងាយ​អ្នក​ក្រ មើល​ងាយ​អ្នក​ទាប​ជាង​ខ្លួន ភ្លេច​អស់​ទ្រនំ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ពី​មុន នេះ​គេ​ហៅ​យ៉ាង​សាមញ្ញ​ថា "មនុស្ស​ភ្លេច​កំណើត"។

ជីវិត​មនុស្ស​មាន​ឡើង​មាន​ចុះ អ្នក​ត្រូវ​តែ​ចាំ​ទុក ថ្ងៃ​នេះ​អ្នក​មាន​សំណាង​បាន​ជោគជ័យ ​ក៏​មិន​ប្រាកដ​ថា​ថ្ងៃ​ក្រោយ​អ្នក​ឈរ​នៅ​ចំណុច​ជោគជ័យ​នោះ​រហូត​ដែរ។ បែប​នេះ​ចូរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ពី​ភាព​វិជ្ជមាន​នៃ​មនុស្ស​ជុំវិញ​ខ្លួន កុំ​គិត​ថា​មាន​តែ​ឯង​ឲ្យ​សោះ ព្រោះ​ពេល​ខ្លះ​ទៅ​ថ្ងៃ​មុខ​អ្នក​អាច​ជា​ធ្វើ​ជា​បុគ្គលិក​គេ ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ផ្តល់​ប្រយោជន៍​ឲ្យ​ក៏​ថា​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក