Solskjaerថា​៖ Cavani តែងចេញ​ពី​ហ្វឹកហាត់ក្រោយគេ​ហើយជាគំរូដល់កីឡាករក្មេងៗ

អូលបាន​ទទួលស្គាល់ថាថាបុគ្គលិកលក្ខណៈនិងចិត្តគំនិតនៃការឈ្នះរបស់ Cavani មានឥទ្ធិពលវិជ្ជមានទៅលើក្រុម ហើយបិសាចក្រហមមានមោទនភាពដែល​គាត់​បន្ត​កុងត្រាមួយឆ្នាំ​ទៀត​ហើយ ណាមួយគាត់​ជា​កីឡាករម្នាក់​ដែល​ធ្វើ​ឲ្យ​មនុស្សរាល់​គ្នាគិត​ខុស​ពីដំបូង។

184725259_219650219962477_3966902432682427473_n

ថ្លែងលើការសម្រេចចិត្តរបស់ Edinson Cavani ក្នុងការបន្តកុងត្រារបស់ Man United លោក Ole Gunnar Solskjaer បាននិយាយថា៖“ ខ្ញុំបាននិយាយនៅពេលដែល Edinson បានចុះហត្ថលេខាថា គាត់នឹងនាំមកនូវថាមពល អំណាច និងភាពជាអ្នកដឹកនាំដល់ក្រុមនេះ ហើយខ្ញុំមិនមិនចង់​ឲ្យ​គេគិតខុសទេ គាត់គឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំ គិតថាគាត់នឹងមានច្រើនរួចមកហើយ"។

Edinson Cavani Extends His Contract At Manchester United

"ក្នុងនាមជាគ្រូបង្វឹក! យើងបានដឹងអំពីកំណត់ត្រារបស់គាត់។ ទោះយ៉ាងណាក៏ដោយ! វាជាបុគ្គលិកលក្ខណៈរបស់គាត់ ដែលបាននាំមកឲ្យយ៉ាងច្រើនដល់ក្រុមនេះ គាត់មានស្មារតីក្នុងការឈ្នះ ហើយមានអាកប្បកិរិយា គាត់​ឃើញ​តាម​រយៈអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ"។

Edinson Cavani Extends His Contract At Manchester United

គ្រូបង្វឹក​សញ្ជាតិន័រវេសបន្ត​ទៀតថា៖ "  Edinson គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចុងក្រោយដែលបានចាកចេញពីកន្លែងហ្វឹកហាត់ក្រោយ​គេបំផុត ហើយគាត់​ជាគំរូដល់យុវជននាពេលខាងមុខជាមួយ នឹងវិធីសាស្រ្តនៃអាជីពរបស់គាត់ជារៀងរាល់ថ្ងៃ"។

"ខ្ញុំតែងតែចង់ឲ្យគាត់នៅ និងទទួលបទពិសោធន៍ពីរបៀបដែលអ្នកគាំទ្ររបស់យើង ឆ្លើយតបនឹងគាត់ក្នុងនាមជាកីឡាករម្នាក់  ហើយនេះមាន​ន័យថាគាត់នឹងទទួលបានឱកាសនោះ"។

Skysports Football Edinson Cavani_5361854

Cavani នឹងបន្តស្នាក់នៅ Old Trafford រហូតដល់យ៉ាងហោចណាស់ ខែមិថុនាឆ្នាំ ២០២២។ រដូវ​កាល​នេះ El Matador មានយុទ្ធនាការដ៏ល្អមួយនក្រុមបិសាចក្រហមដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់និងបញ្ជូនបាល់៥​លើកនៅក្នុងការប្រកួតទាំងអស់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN