ជីវិតអ្នកណា ក៏ធ្លាប់ជួប និងឆ្លងកាត់បញ្ហាដែរ មិនមែនមានតែយើងម្នាក់នោះទេ ដូច្នេះសូមកុំបាក់ទឹកចិត្ត រឹតតែកុំអស់សង្ឃឹម

ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាមិនសប្បាយចិត្ត​ ខ្ញុំក៏ដូចគ្នា ខ្ញុំធ្លាប់ជួបបញ្ហា​ ខ្ញុំធ្លាប់មានអារម្មណ៍ថាធុញថប់នឹងបរិយាកាសជុំវិញខ្លួន​ ខ្ញុំចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់​ ដែលអាចឱ្យខ្ញុំបំភ្លេចចោលបញ្ហាគ្រប់យ៉ាងបាន​ អាចឱ្យខ្ញុំសាកថ្មផ្តល់ថាមពលដល់ជីវិតដេីម្បីប្រឈមមុខនឹងរឿងគ្រប់យ៉ាង រួចបន្តដំណេីរទៅមុខទៀត​។

ខ្ញុំប្រហែលជាមិនហ៊ាននិយាយថាខ្ញុំជួបបញ្ហាច្រេីនជាងអ្នកណាទេ​ តែខ្ញុំគ្រាន់តែដឹងថាគ្រប់សព្វបែបយ៉ាងដែលខ្ញុំធ្លាប់បានជួបកន្លងមក ពិតជាបានធ្វេីឱ្យខ្ញុំកាន់តែយល់ពីជីវិតរឹតតែច្បាស់ជាងមុនពិតមែន​។ ខ្ញុំយល់ថាជីវិតត្រូវតែ​ជួបរឿងពិបាកៗខ្លះបែបហ្នឹងឯង ទេីបជីវិតយេីងមានន័យ​ បេីយេីងស្គាល់តែភាពសប្បាយៗមិនធ្លាប់ភ្លក្សរសជាតិផ្សេងៗនៃជីវិតខ្លះ ម៉េចនឹងពេញលេញ​ទៅ។

45affcbdad090b62a95c71788158b704

មិនថាជួបបញ្ហាពិបាកយ៉ាងណាយេីងក៏ត្រូវតស៊ូ​ បេីហត់ក៏សម្រាកបានតែកុំឈប់​ ប្រសិនបេីយេីងឈប់​ មិនបន្តដំណេីរជីវិតមួយនេះ​ យេីងម៉េចនឹងដឹងថានៅខាងមុខមានអ្វីខ្លះ​ រឿងណាដែលធ្វេីឱ្យយេីងមិនសប្បាយចិត្ត​ ត្រូវបំភ្លេចបានក៏ភ្លេចទៅ​ រៀនដោះលែងអ្វីដែលបំផ្លាញក្តីសុខរបស់យេីង​ ដោះលែងខ្លួនឯងពីអតីតកាល​ កុំបណ្តោយឱ្យអតីតកាលក្លាយជារនាំងឃាំងជីវិតយេីងឱ្យបញ្ចប់តែត្រឹមនេះ​។

យេីងមានរឿងជាច្រេីនទៀតដែលត្រូវធ្វេី​ កុំរវល់តែលង់លក់នឹងរឿងដែលកន្លងហួស​ ហេីយធ្វេីឱ្យខកខានទទួលបានក្តីសុខក្នុងពេលបច្ចុប្បន្ន​។ ខ្ញុំរឹងមាំ​ ព្រោះខ្ញុំធ្លាប់ត្រូវគេធ្វេីបាប​ ខ្ញុំចេះប្រុងប្រយ័ត្ន​ ព្រោះខ្ញុំធ្លាប់ត្រូវគេបោក​ គ្រប់យ៉ាងដែលបានឆ្លងកាត់កន្លងមក​ ខ្ញុំមិនបានហៅវាថាជាកំហុសនោះទេ​ តែខ្ញុំឱ្យឈ្មោះវាថាជាមេរៀន​ នេះទេីបហៅថាជីវិត​។

Ffa48e58cf54a1f8325bfa052e58acdc

ធ្លាប់ទទួលបានមេរៀន​ ធ្លាប់បានរៀនសូត្ររហូតដល់គ្រប់យ៉ាងក្លាយទៅជាបទពិសោធន៍​ ធ្វេីឱ្យខ្ញុំកាន់តែយល់ពីរបៀបនៃការឈរជេីងនៅក្នុងសង្គម​ គ្រប់យ៉ាងដែលធ្វេីឱ្យអ្នកញញឹមបានវាជាកាដូ​ គ្រប់យ៉ាងដែលធ្វេីឱ្យស្រក់ទឹកភ្នែកវាជាមេរៀន​ រៀនរស់នៅជាមួយភាពវិជ្ជមាន​ កុំចំណាយពេលបន្ទោសខ្លួនឯង​ តែត្រូវគិតពីគោលដៅដែលធ្វេីឱ្យជីវិតយេីងល្អប្រសេីរឡេីងជាដរាប៕

372ebda4ca025eb966c28c06ba3de6c2

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ