ជ្រើសរើសដើមដំបងយក្សមួយ ដើម្បីទទួលបានសារដែលផ្លូវក្នុងចង់ប្រាប់មកអ្នក

អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។

ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវដើមដំបងយក្សមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក?

ដើមដំបងយក្សទី ១

1

ចូរអ្នកឈរខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលសម្លឹងឃើញតែប្រយោជន៍ពីអ្នកតទៅទៀត ហើយចូរយកចិត្តទុកដាក់ចំពោះនរណាដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ។ កុំព្យាយាមបំពេញអារម្មណ៍អ្នកដទៃ រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង ព្រោះក្តីសុខពិតគឺជាអ្វីដែលកើតចេញពីខ្លួនយើង មិនមែនស្ថិតនៅលើមាត់របស់គេនោះទេ។

ដើមដំបងយក្សទី ២

2

សូមសរសើរអ្នកនៅភាពស្ងៀមស្ងាត់ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ដែលអ្នកមានកន្លងមក។ មិនថាមានបញ្ហាអ្វីក៏ដោយ អ្វីដែលអ្នកត្រូវការគឺភាពស្ងៀមស្ងាត់បន្តិច ដើម្បីយកពេលនោះទៅគិត និងរកដំណោះស្រាយ ហើយចម្លើយក៏តែងតែចេញមក។ ចូរចាំថា ដាក់ខ្លួនឯងជាអាទិភាព កុំគិតពីសុខទុក្ខអ្នកដទៃខ្លាំងពេក ជួយខ្លួនឯងឲ្យរួចសិន សឹមជួយអ្នកដទៃពេលក្រោយ។

ដើមដំបងយក្សទី ៣

3

អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយមានគោលដៅច្បាស់លាស់ មិនមែនជាប្រភេទមនុស្សខ្ជិលច្រអូសឡើយ។ ទន្ទឹមគ្នានេះដែរ មហិច្ឆតាមួយចំនួនរបស់អ្នក ហាក់ជួបបញ្ហាច្រើន នាំឲ្យពិបាកនឹងសម្រេចដល់គោលដៅ។

ដល់ពេលដែលអ្នកត្រូវសម្រាកបន្តិចហើយ បន្ទាប់មកចូរគិតសារជាថ្មីអំពីមនុស្សនៅជុំវិញខ្លួនខ្លះ តើនរណាធ្លាប់បានជួយអ្នកឲ្យសម្រេចដល់ចំណុចនេះ នរណាធ្លាប់ដៀលត្មះអ្នក បើបានដឹងហើយចូរប្រុងប្រយ័ត្ន និងបន្តឈរក្បែរតែអ្នកដែលល្អពិតប្រាកដបានហើយ។


ដើមដំបងយក្សទី ៤

4

អ្នកផ្តោតលើការពិតនៅពេលបច្ចុប្បន្នពេក រហូតដល់ភ្លេចគិតពីអនាគតកាល។ ពេលខ្លះអ្នកមានចិត្តគិតត្រឹមមួយថ្ងៃរស់មួយថ្ងៃ ធ្វើឲ្យការងារធំមិនអាចសម្រេចទៅបាន។

ចូរប្រមូលគ្រប់យ៉ាងនៃការគិតមកផ្តុំជាចំណុចគោលមួយ ហើយដាក់គោលដៅ ផ្តោតលើពេលវេលាខាងមុខ ថាតើអ្នកគួរតែដើរបែបណា ហើយរៀបចំផ្លូវបម្រុងខាងក្រោយមួយផង។

ដើមដំបងយក្សទី ៥

5

ភាពភ័យខ្លាចជាសត្រូវដ៏ធំបំផុតក្នុងចិត្តអ្នក អ្នកបានអនុញ្ញាតឲ្យវាចូលមកបន្លាច ចូលមករារាំងដំណើរជីវិតរបស់អ្នកច្រើនសារមកហើយកន្លងមក។

ចូរឈប់ភ័យខ្លាចទៀតទៅ ត្រូវតែមានជំនឿជាក់លើខ្លួនឯង ហើយកុំងាយឲ្យទឹកភ្នែកស្រក់ចុះមកលើថ្ពាល់បានឲ្យសោះ។ ដោះលែងខ្លួនឯងចេញពីភាពភ័យខ្លាច រកហេតុផលដែលបន្តទៅកាន់ភាពរីករាយនៃជីវិត នោះជាអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ។

ដើមដំបងយក្សទី ៦

6

អ្នកជាប្រភេទមនុស្សដែលចេះបត់បែន និងអាចឲ្យមនុស្សជុំវិញខ្លួនរីករាយបានគ្រប់ពេល។ អ្នកសក្ដិសមនឹងទទួលបានការកោតសរសើរពីមនុស្សដែលនៅក្បែរអ្នក តែត្រូវចាំកុំភ្លេចថែរក្សាខ្លួនឯងឲ្យបានល្អផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក