កុំព្រោះតែពាក្យថាស្រឡាញ់ ហើយបែរជាបន្ទាបតម្លៃខ្លួនឯង ចេះតែនៅទ្រាំនឹងមនុស្ស ដែលគេមិនឱ្យតម្លៃយើង

ស្រឡាញ់​ទេីបទ្រាំ​ ស្រឡាញ់​ទេីបធ្វេីល្ងង់​ តេីអ្នកចង់ប្រេីទ្រឹស្តីមួយនេះដល់ពេលណាទៀត? វាដល់ពេលហេីយ ដែលយេីងត្រូវរក្សាតម្លៃក្នុងភាពជាមនុស្សស្រីរបស់យេីងម្តង​ បេីគេមិនឱ្យតម្លៃក្តីស្រឡាញ់របស់យេីង​ គេមិនដែលមេីលឃេីញការលះបង់របស់យេីង​ គេមិនដែលមេីលឃេីញភាពល្អនៅក្នុងខ្លួនរបស់យេីង​ ហេីយគេក៏មិនដែលខ្លាចនឹងបាត់បង់យេីងផង​ តេីយេីងត្រូវទ្រាំស្រឡាញ់គេដល់ពេលណាទៀត?

0ea8052f3e0da1380587672c722b9c03

នៅពេលដែលគេបានសម្រេចចិត្តថាលួចលាក់ទាក់ទងអ្នកផ្សេងនៅក្រោយខ្នងយេីង​ វាក៏បានបញ្ជាក់រួចបាត់ទៅហេីយថា​ គេមិនបានទុកយេីងនៅក្នុងចិត្តបន្តិចណាសោះឡេីយ​ គេមិនខ្លាចក្រែងរអែងចិត្តយេីងដែលជាសង្សារគេទេ​ គេហ៊ានកុហកបោកប្រាស់​ ក៏បានន័យថា គេមិនគោរពឱ្យតម្លៃដល់យេីងនោះទេ​ យេីងព្រមលេីកលែងឱ្យគេម្តងហេីយម្តងទៀត​ ផ្តល់ឱកាសឱ្យគេជាច្រេីនលេីកច្រេីនសារ ព្រោះយល់ថាមនុស្សស្រឡាញ់អ្នក​ ត្រូវចេះអត់ឱនឱ្យគ្នា​ តែគេបែរជាយល់ថាឱកាសរបស់យេីងដូចជាទំនិញមានលក់នៅលេីទីផ្សារ​ ចង់បានពលណាក៏ទិញពេលនោះ​។

D38fad83ed0d381f4ffcde1122133c82


ទង្វីសព្វគ្រប់បែបយ៉ាងរបស់គេបានបង្ហាញយ៉ាងច្បាស់ក្រឡែតហេីយថា​ គេមេីលងាយជាន់ឈ្លីក្តីស្រឡាញ់យើងដល់កម្រិតណា​ ព្រោះតែយេីងធ្វេីឱ្យគេដឹងចិត្តថា យេីងរស់ខ្វះគេមិនបាន​ គេក៏គិតថា យេីងនឹងទ្រាំជាមួយគេរហូត​ គេធ្វេីអីមិនចាំបាច់គិតដល់អារម្ម៍យេីង ព្រោះយ៉ាងណាក៏យេីងនៅតែស្រឡាញ់គេ​ កាន់តែស្រឡាញ់កាន់តែលះបង់​ គេក៏កាន់តែបានចិត្តមិនឱ្យតម្លៃ​។

ខ្ញុំគិតថាដល់ពេលហេីយ ដែលយេីងត្រូវងេីបដេីរចេញពីកន្លែងដែលគេមិនឱ្យតម្លៃយេីង​ ទ្រាំស្រឡាញ់​មនុស្សខុស​ ខាតទាំងពេលវេលា​ ខាតទាំងក្តីស្រឡាញ់​ ហេីយអត់តម្លៃទៀត​ ត្រូវប្រាប់ខ្លួនឯងថាកន្លែងណាគេមិនត្រូវការយេីង​ គេមិនឱ្យតម្លៃយេីង​ កុំនៅយូរពេក៕

32cf4ccb83e884f392773224443fd98f

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ