សារធាតុក្នុងអាហារទាំង៥នេះហើយ ដែលឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

១. ប្រេងចម្រេញចេញពីគ្រាប់ធុញ្ញជាតិ ឬបន្លែ

ប្រេងបន្លែ និងប្រេងដែលចម្រេញចេញពីគ្រាប់ធញ្ញជាតិ ដែលរួមមាន ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ធាតុពិតទៅប្រជាជនប្រើប្រាស់ ប្រេងទាំងនោះជំនួស ប្រេងដែលយកចេញពីសត្វ ដើម្បីបញ្ចៀសពីជំងឺបេះដូង តែប្រេងប្រភេទទាំងនោះ វាក៏អាចបង្កផលប៉ះពាលដល់សុខភាពរបស់មនុស្សបានដែរ ដោយវានឹងបញ្ចេញជាពុល នៅពេលដែលប្រើវាច្រើនដង សម្រាប់ចម្អិនម្ហូប ឬយើងប្រើកម្ដៅខ្លាំងពេកក្នុងការចម្អិនដែលធ្វើឱ្យប្រេងទាំងនេះបញ្ចេញនូវជាតិពុលរបស់ពួកវា។

1509098874

២. សារធាតុ BPA ចេញពីផ្លាស្ទិច

Bisphenol-A (BPA) ជាសារធាតុគីមីដែលមាននៅក្នុងប្លាស្ទិច។ អាហារជាច្រើនដែលប្រើប្រាស់ប្លាស្ទិច សម្រាប់ធ្វើការវិញខ្ចប់។ សារធាតុនេះ វាអាចលេចចេញពីប្លាស្ទិចទាំងនោះ ចូលទៅក្នុងអាហារ ជាពិសេស នៅពេលដែលយើងប្រើប្រាស់អាហារនោះមិនអស់។ BPA វាអាចធ្វើឱ្យអរម៉ូន estrogen និង thyroid ដំណើរការមិនល្អ ម្យ៉ាងទៀតវាអាចបង្កជាជំងឺមហារីកបានដែរ។ ត្រូវចាំថាសារធាតុនេះ សម្រាប់រាងកាយមនុស្សអាចទ្រទ្រង់ត្រឹម 50mcg/kg នៃរាងកាយមនុស្សប៉ុណ្ណោះ។

48E2B72600000578 5351661 Image A 37_1517796059809

៣. ខ្លាញ់មិនល្អ

ខ្លាញ់វាមិនមានច្រើនប្រភេទ ក្នុងនោះ trans fats ឬខ្លាញ់មិនល្អ វាអាចផ្តល់ប៉ះពាល់ដល់សុខភាពមនុស្សប្រសិនបើយើងបរិភោគវាច្រើននោះ។ ម្យ៉ាងទៀតរាងកាយរស់យើងមិនអាចបែងចែងថាខ្លាញ់ណាមិនល្អដល់សុខភាពនោះទេ រាងកាយយើងនឹងស្រូបយកខ្លាញ់ពីអាហារទាំងនោះចូលទៅក្នុងរាងកាយ។ មានការសិក្សាជាច្រើនបានបង្ហាញថា ខ្លាញ់មិនល្អទាំងនេះ វាអាចធ្វើឱ្យមានការរលាកក្នុងរាងកាយ ជាពិសេសគឺធ្វើឱ្យយើងមានបញ្ហាបេះដូង និងជួយដល់ជំងឺ ផ្សេងៗបានថែមទៀត។


Images

៤. PAHs (Polycyclic aromatic hydrocarbons)

សាច់សត្វក្រហម ឬសាច់ស្រស់ វាសម្បូរទៅដោយប្រូតេអ៊ីន តែយ៉ាងណាមិញ វាក៏អាចបញ្ចេញនូវជាតិពុលបានផងដែរ ដែលគេហៅសារធាតុនោះថា polycyclic aromatic hydrocarbons វាបញ្ចេញសារធាតុនេះនៅពេលដែលយើងប្រើប្រាស់វិធីសាស្រ្តចម្អិនមិនត្រឹមត្រូវ ជាពិសេសនៅពេលដែលយើងអាំង ឬដុះនៅសីតុណ្ហភាពខ្ពស់ពេក ហើយខ្លាញ់របស់វាស្រក់នៅលើផ្ទៃនៃកន្លែចម្អិន ដែលនេះហើយជាហេតុដែលឱ្យវាបញ្ចេញនូវជាតិពុលប្រភេទនេះ។ សារធាតុនេះវាជាកត្តាដែលអាចចូលរួមបង្កជាជំងឺមហារីក ជាពិសេសមហារីកក្រពេញប្រូស្តា។

High Fructose Corn Syrup Foods

៥. ស្ករ

ស្ករស និងកម្រិតប្រភេទស្ករ fructose corn syrup ជាទូទៅ គឺគ្មានកាឡូរី ដោយហេតុនេះហើយទើបវាអាចបង្កជាផងអាក្រក់សម្រាប់សុខភាពយើងបាន។ ស្ករមានផ្ទុក Fructose ហើយការទទួលទាន fructose ច្រើន វាអាចបង្កកើនទម្ងន់ និងអាចបង្កជាជំងឹទឹកនោមផ្អែមប្រភេទទី2 ហើយក៏អាចបង្កជាខ្លាញ់នៅក្នុងថ្លើមផងដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok