អាហារទាំង ៩ ប្រភេទ ដែលល្អបំផុតសម្រាប់ទទួលទាននៅពេលព្រឹក

ជាទូទៅមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើអាហារពេលព្រឹកប៉ុន្មានឡើយ។ តែផ្ទុយពីការគិតបែបនេះ អាហារពេលព្រឹក វាជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហាប្រចាំថ្ងៃ ដោយសារតែអាហារពេលព្រឹកវាផ្តល់នូវថាមពល និងជួយយើងមិនឱ្យបរិភោគច្រើនហួសនៅពេលថ្ងៃ និងរសៀល។ យ៉ាងណាមិញអាហារពេលព្រឹក ប្រសិនបើយើង បរិភោគអាហារដែលមិនល្អសម្រាប់សុខភាពវាអាចផ្តល់ទុកទោសដល់អ្នកបរិភោគវិញ ជាជាងការមិនបរិភោគអាហារពេលព្រឹកទៅទៀត។ ខាងក្រោមនេះជាប្រភេទអាហារល្អៗសម្រាប់បរិភោគនៅពេលព្រឹក។

១. ស៊ុត

Eggs_620x351_81490597044

ស៊ុតជាអាហារដែលល្អបំផុតសម្រាប់បរិភោគនៅពេលព្រឹក។ ដោយសារតែវាជួយឱ្យយើងឆ្អែតបានយូរ ហើយអាចជួយកាត់បន្ថយការស្រូបយកកាឡូរី នៅពេលដែលយើងបរិភោគអាហារបន្ទាប់ ព្រមទាំងជួយដល់ការគ្រប់គ្រងស្ករក្នុងឈាម និងកម្រិត អាំងស៊ុយលីនផងដែរ។

២ យ៉ាអ៊ួរ

__opt__aboutcom__coeus__resources__content_migration__serious_eats__seriouseats.com__recipes__images__2017__07__20170525 Whipped Greek Yogurt Vicky Wasik 6 06af518ba92145e8824a2e567df3b898

យ៉ាអ៊ួរ វាមានរសជាតិឆ្ញាញ់ មនុស្សភាគច្រើនស្គាល់វា និងចូលចិត្តទទួលទានវាផងដែរ។ វាធ្វើឡើងដោយសារទាញ ប្រូតេអ៊ីន whey និងជាតិទឹក ចេញពីទឹកដោះគោ ដោយធ្វើឱ្យវាខាប់ និងបង្កើនកំហាប់ប្រូតេអ៊ីន។ ក្នុងនេះប្រូតេអ៊ីន វាជួយយើងក្នុងការកាត់បន្ថយភាពឃ្លាន រហើយវាក៏ជួយដល់ការគ្រប់គ្រងទម្ងន់ផងដែរ ព្រមទាំងសម្បូរទៅដោយមីក្រូសារពាង្គកាយមានប្រយោជន៍ដែលជួយដល់ដំណើរការពោះវៀនរបស់យើង។

៣. កាហ្វេ

European Specialty Coffee Market By Pointbleu Design Blog

កាហ្វេជាភេសជ្ជៈដ៏ល្អក្នុងការចាប់ផ្តើមថ្ងៃថ្មី វាមានផ្ទុកសារធាតុ caffeine ខ្ពស់ ដោយជួយដល់ការតាំងអារម្មណ៍ បំបាត់ភាពងងុយគេង និងមានភាពស្វាហាប់។ ក្នុងនេះ សារធាតុ caffeine គួរណាស់ទទួលទានត្រឹមកម្រិត 38-400mgក្នុងមួយថ្ងៃ ទៅតាមសុខភាពរបស់យើង។

៤. ស្រូវសាលី ឬ oatmeal

Wheat

ពពួកស្រូវសាលី វាជាអាហារល្អបំផុតសម្រាប់ពេលព្រឹក វាសម្បូរទៅដោយ ជាតិសរសៃ ដែលមានគុណប្រយោជន៍ដល់សុខភាព ជាពិសេសកាត់បន្ថយ cholesterol ក្នុងខ្លួនរបស់យើង។ បន្ថែមពីនេះទៅទៀត ជាតិសរសៃដែលមានផ្ទុងក្នុងស្រូវសាលីនេះ វាជួយឱ្យយើងមិនងាយឃ្លាន ព្រមទាំងសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មសុទ្ធសឹងតែល្អសម្រាប់សុខភាពរបស់យើង។

៥. គ្រាប់ធញ្ញជាតិ

Almacenar Granos Forma Segura


គ្រាប់ធញ្ញជាតិ ដូចជា អាម៉ុល គ្រាប់រីករាយ (pistachios) walnuts គ្រាប់ស្វាយចន្ទី សណ្តែកដី វាមានរសជាតិឆ្ញាញ់ ហើយសម្បូរទៅដោយសារធាតុរ៉ែសម្រាប់ទ្រទ្រង់សុខភាពរបស់យើង វាជាប្រភេទអាហារល្អបំផុតសម្រាប់បន្ថែមក្នុងអាហារពេលព្រឹករបស់យើង។ គ្រាប់ធញ្ញជាតិ វាសម្បូរទៅដោយកាឡូរី តែក្នុងនេះរាងកាយរបស់យើងមិនស្រូបយកកាឡូរីទាំងអស់ក្នុងគ្រាប់ធញ្ញជាតិចូលទៅរាងកាយទាំងអស់នោះទេ ហើយវាជួយកាត់បន្ថយជំងឺបេះដូង និងរក្សាកម្រិតជាតិស្ករក្នុងឈាមបានថែមទៀត។

៦. តែបៃតង

Green Tea In A Cup

តែបៃតង វាជាប្រភេទភេសជ្ជៈដែលជួយដល់សុខភាពផងដែរ តែបៃតងក៏មានផ្ទុកជាតិ caffeine ដែលមានលទិ្ធភាពដូចទៅនឹងកាហ្វេដែរ។ បន្ថែមពីនេះ ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជួយដល់ខួរក្បាល និងប្រព័ន្ធណឺរ៉ូនរបស់យើង។

៧. ម្ស៉ៅប្រូតេអ៊ីន (protein shake)

Depositphotos_52325835 Stock Photo Whey Protein Powder And Chocolate

ជាភេសជ្ជៈកែច្នៃ វាល្អសម្រាប់ទទួលទានពេលព្រឹក ដោយសារពួកវាចម្រាញ់ចេញពី ប្រូតេអ៊ីដែលទាញចេញពីទឺកដោះគោ ស៊ុត និងប្រូតេអ៊ីនដែលទាញចេញសណ្តែកសៀង ហើយរាងកាយរបស់យើង ស្រូបយកវាលឿន វាល្អបំផុតសម្រាប់អ្នកហាត់កីឡាដើម្បីបង្កើនសាច់ដុំ។

៨. ផ្លែឈើ

Fresh Fruits Royalty Free Image 538390847 1540315357

ផ្លែឈើជាអាហារដែលគួរបន្ថែមពីក្រោយទទួលទានអាហារពេលព្រឹក ដោយសារតែវាសម្បូរទៅដោយវីតាមីន ដែលអាចជួយទ្រទ្រង់រាងកាយរបស់យើង ព្រមទាំងជាតិទឹក និងជាតិសរសៃ ទាំងអស់នេះ គឺជួយយើងបញ្ចៀសពីជំងឺផ្សេងៗ ដោយបង្កពីកត្តាខាងក្រៅ។

៩. Chia seed

Shutterstock_158808470 1 E1545067389802

Chia seed វាដូចនឹងគ្រាប់ជីដែរ គ្រាន់តែយកពីរុក្ខជាតិប្រភេទផ្សេង chia seed វាសម្បូរទៅដោយសារធាតុចិញ្ចឹម ព្រមទាំងជាតិសរសៃ ដែលជួយដល់ការទ្រទ្រង់រាងកាយ។ ក្នុង chia seed 28g មានផ្ទុក ជាតិសរសៃរហូតដល់ 11g ដែលជួយដល់សុខភាពពោះវៀនរបស់យើង ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកាត់បន្ថយពីហានីភ័យផេ្សងៗបណ្តាលមកពីជំងឺ៕

អត្ថបទ ៖ Mythical Bird/Knongsrok