ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ

មួយរយៈនេះ ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។

នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ »

182754487_137316805084150_3608209845275461815_n

162236654_115569143925583_4809396896062377533_n

161816069_115568813925616_6931574803635311003_n

« ធម្មជាតិស្រះខ្វាវ » ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ « ធម្មជាតិស្រះខ្វាវ » ក៏មានកន្លែងទទួលទានអាហារបែបស្រុកស្រែជនបទ​ ម្ហូបអាហារឈ្ងុយឆ្ងាញ់ ពិសេសក៏មានលក់កាហ្វេ ភេសជ្ជៈ និងនំឆ្ងាញ់ៗផ្សេងៗជាច្រើនទៀតផងដែរ។

162033197_115569067258924_1159043812206980980_n

162457203_115569320592232_7569747096441047295_n

182729555_137317601750737_7978271714281423493_n

183067379_136557021826795_1525149839311342656_n

គួរឱ្យដឹងផងដែរថា « ធម្មជាតិស្រះខ្វាវ » មានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំ​ត្បែង​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប ដោយចុះពីរង្វង់មូលយក្ស(បន្ទាយស្រី) បត់ស្ដាំប្រហែល200m បន្ទាប់បត់ឆ្វេង ( បត់ចូលផ្លូវដីក្រហម) ប្េមាណ5500m នោះអ្នកនឹងឃើញ ប៉ាយនៅខាងឆ្វេងដៃ (បត់ចូលតាមប៉ាយ) ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 092458699/0968539969 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាពផ្តល់សិទ្ធដោយ៖ ធម្មជាតិស្រះខ្វាវ - Sras Kvav Restaurant & Cafe

162431547_115569173925580_5028407457925783286_n

162427540_115568977258933_6362833950454566200_n

165909944_120587580090406_2968649682184342202_n

162163288_115569097258921_3871804166537916227_n

162199943_115569223925575_5718420182910569987_n

182332575_132097022272795_7994814293354133720_n

183115665_137317055084125_1161021209173209184_n

183435247_136556955160135_5972117258530709626_n

183784911_137317005084130_7971581180796375827_n

183863387_137317888417375_813951453988673476_n

183918943_137317335084097_3556952196218388055_n

183435247_137316748417489_8528146406063067534_n

184107097_137317185084112_281781270974924338_n

184295237_137317555084075_2630302797726928006_n

184533073_136556438493520_1923522427314829355_n

184758823_137317425084088_5955134246371903337_n

185087898_137317111750786_1878145899618540135_n

185123385_137317941750703_6820529987113441563_n

185822954_137316925084138_7494484638118274040_n

186281289_137317495084081_3191370144027553329_n

186486182_137317378417426_5638539515349784110_n

186382587_137316965084134_994170985559454083_n

186382597_137317661750731_8576868576472152489_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers