មិន​បាច់​ទៅ​រក​មូលហេតុ​ច្រើន​ទេ ដោយសារ ៧ ចំណុច​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ចុង​ខ្នង​ផ្នែក​ខាង​ក្រោម

អាការៈ​នៃ​ការ​ឈឺ​ចុង​ចាប់​ផ្នែក​ឆ្អឹង​ខ្នង គឺ​បណ្តាល​ឲ្យ​អ្នក​ពិបាក​ទាំង​ការ​គេង អង្គុយ និង​សូម្បី​តែ​ឈរ​ពេល​ខ្លះ​ក៏​ពិបាក​ដែរ។ បើ​សួរ​ថា​មូលហេតុ​មក​ពី​អ្វី? វា​មាន​ច្រើន​កត្តា ច្រើន​ហេតុផល​ផ្សេងៗ​ពី​គ្នា។

ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​ពី​មូលហេតុ​ទាំង ៧ បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់​ខ្នង​ផ្នែក​ខាង​ក្រោម៖

៧) ស្លៀក​សំពត់​តឹង និង​ស្បែក​ជើង​កែង

7

នៅ​ពេល​ដែល​អ្នក​ស្លៀក​សំពត់​តឹង វា​នឹង​បណ្តាល​ឲ្យ​កើត​មាន​ភាព​តានតឹង​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង ហើយ​ស្រប​គ្នា​នេះ​ដែរ ពេល​អ្នក​ពាក់​ស្បែកជើង​កែង​ខ្ពស់ នោះ​វា​នឹង​លើក​កែង​ជើង​របស់​អ្នក​ខុស​ពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​សាច់ដុំ​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ក៏​មាន​ការ​ប៉ះ​ទង្គិច​ដែរ។

៦) ទទួល​ទាន​សូដា​ញឹកញាប់

6

ទម្លាប់​នៃ​ការ​ផឹក​សូដា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តំរង​នោម លើស​ពី​នេះ​ក៏​នាំ​ឲ្យ​អ្នក​ឈឺ​ចាប់​ត្រង់​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ថែម​ទៀត។ ណា​មួយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន ក៏​នាំ​ឲ្យ​ឧស្ម័ន​នោះ​ដក​ជាប់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ ហើយ​បណ្តាល​ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង​ដូច​គ្នា។

៥) ស្ត្រេស​ពេក

5

នៅ​ពេល​រាងកាយ​បញ្ចេញ​អរម៉ូន​ស្រ្តេស​ច្រើន វា​នឹង​បណ្តាល​ឲ្យ​សាច់ដុំ​ឡើង​តឹង ដែល​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ត្រង់​ផ្នែក​ក ស្មា និង​ខ្នង។

៤) គេង​នៅ​លើ​ខ្នើយ​ខុស​បែបបទ


4

នៅ​ពេល​ដែល​អ្នក​គេង​លើ​ខ្នើយ​ដែល​មិន​ត្រឹមត្រូវ ខ្នើយ​នោះ​ធំ​ពេក ក៏​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ឆ្អឹង​ខ្នង​ដែរ។ ល្អ​បំផុត​គួរ​តែ​ដាក់​ខ្នើយ​មួយ​ទៀត​នៅ​ខាង​ក្រោម​ផ្នែក​ជង្គង់ ដើម្បី​កល់​ផ្នែក​នោះ ហើយ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ឆ្អឹង​ខ្នង​បាន។

៣) លាងចាន​ដោយ​មិន​ត្រឹមត្រូវ

3

ដោយ​ពេល​ដែល​អ្នក​ឱន​ខ្លួន​លាង​ចាន វា​កាន់​តែ​ដាក់​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​របស់​អ្នក។ នៅ​ពេល​អ្នក​រក្សា​ជំហរ​បែប​ហ្នឹង​ច្រើន​នាទី​ជាប់​គ្នា វា​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺចាប់​ជា​ខ្លាំង។ បែប​នេះ​គួរ​រក​ឈើ​កល់​តូច​មួយ ដាក់​ពី​ក្រោម​ជើង​ម្ខាង ដើម្បី​ឲ្យ​ខ្លួន​យើង​ត្រង់ ទើប​មិន​ឈឺចាប់។

២) ឡើង​ចុះ​ជណ្ដើរ​ញឹកញាប់

2

ជា​ធម្មតា​ទេ ពេល​អ្នក​ឡើង​ចុះ​ជណ្តើរ​ញឹកញាប់ វា​តែងតែ​ជួប​រឿង​បែប​ហ្នឹង អ៊ីចឹង​គួរ​តែ​ឧស្សាហ៍​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ផង។

១) អ្នក​អាន​សៀវភៅ​នៅ​លើ​គ្រែ

1

កុំ​ទម្លាប់​អាន​សៀវភៅ​ពេល​អង្គុយ​លើ​គ្រែ ចូរ​អង្គុយ​លើ​កៅអី ឬ​សាឡុង​ដែល​មាន​ផាសុកភាព និង​អាច​តម្រង់​ខ្លួន​របស់​អ្នក​បាន​ល្អ៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក