កុំឆ្ងល់ដាក់ទៅចេះតែខាត រកចំណេញគ្មាន បើអ្នកមិនទាន់ផ្លាស់ប្តូរទីតាំងដាក់កញ្ចក់ដែលមិនល្អទាំង ៤ នេះ

តាមក្បួនហុងស៊ុយ ការជ្រើសរើសទីតាំងដាក់កញ្ចក់ឆ្លុះខ្លួនគឺសំខាន់ខ្លាំងណាស់ ហើយវាជាកត្តាកំណត់នៃសំណាងល្អនិងអាក្រក់សម្រាប់ជីវិតរបស់អ្នក។

ដើម្បីទទួលបានសំណាងល្អដល់ម្ចាស់ផ្ទះ ម្ចាស់ផ្ទះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការកំណត់ទីតាំងនៃការដាក់កញ្ចក់ មិនដូច្នោះទេអ្នកអាចនឹងជួបសំណាងមិនល្អជាក់ជាមិនខាន។

ខាងក្រោមបង្ហាញពីទីតាំង ៤ ដែលអ្នកមិនគួរដាក់កញ្ចក់នៅទីនោះទេ៖

៤) កុំដាក់កញ្ចក់ទល់មាត់ទ្វារធំ

1

ទ្វារធំបើកចេញចូលផ្ទះ ហាមដាច់ខាតកុំដាក់កញ្ចក់នៅទល់មុខនោះឲ្យសោះ ព្រោះវានឹងងាយនឹងឲ្យអ្នកជួបរឿងខាតបង់លុយកាក់ក្នុងអាជីវកម្ម ហើយដាក់ទុនវិនិយោគអីក៏ពិបាកនឹងបានផលត្រលប់មកវិញដែរ។

៣) ជៀសវាងការដាក់កញ្ចក់នៅក្នុងផ្ទះបាយ

2

កញ្ចក់ជាធាតុមួយដែលចំណាងផ្លាតនូវរបស់ណាមួយ ហើយជាទូទៅក្នុងផ្ទះបាយគឺមានភ្លើង បែបនេះការចំណាងផ្លាតនៃភ្លើង តាមក្បួនមិនល្អឡើយ


ដោយគិតតាមផ្លូវចិត្តគឺងាយនឹងឲ្យម្ចាស់ផ្ទះ ឆាប់ទទួលរងនូវអារម្មណ៍ប៉ះទង្គិចផ្សេងៗដែលធ្វើឲ្យក្រហល់ក្រហាយក្នុងចិត្តឥតឈប់។

២) កុំដាក់កញ្ចក់នៅលើគ្រែ

3

តាមក្បួនគេមិនឲ្យមានពន្លឺណាមួយចាំងមកលើគ្រែដែលយើងគេងនៅះទេ យល់ល្អគួរតែជៀសតែម្តងក្នុងការដាក់កញ្ចក់នៅក្នុងបន្ទប់គេង បើអាចគួរតែដាក់នៅខាងក្នុងទូ ឬជាប់ទ្វារទូដែលបិទជិតល្អ។

១) កុំដាក់កញ្ចក់ដែលឆ្លុះទៅឃើញបន្ទប់ទឹកឬបង្គន់

៤

យើងមិននិយាយកញ្ចក់នៅក្នុងបង្គន់នោះទេ តែយើងនិយាយកញ្ចក់នៅខាងក្រៅ ដែលវាឆ្លុះទៅអាចឃើញទ្វារបង្គន់ ឬបរិវេណខាងក្នុងនោះ។ តាមក្បួនការដាក់កញ្ចក់នៅទីតាំងបែបហ្នឹង វាធ្វើឲ្យមានលំហូរថាមពលវិជ្ជមានហូរចេញទៅខាងក្រៅផ្ទះ។

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក