Ronaldo នឹង​យល់​ព្រមកាត់​ប្រាក់ឈ្នួលរបស់​ខ្លួនទៅ​ចូល​រួមជាមួយ Sporting Lisbon

តាមប្រភពព័ត៌មាន Cuatro បានឱ្យដឹងថាតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនដើម្បីចូលរួមជាមួយក្លិប Sporting ដែល​ជាក្លិបរបស់ខ្លួនកាលពីនៅក្មេង។

30848 16193305757618 800

ការចរចាបានចាប់ផ្តើមរួចហើយអំពីការត្រលប់មកវិញ ដែលអាចធ្វើទៅបាន ហើយម្ដាយរបស់ខ្សែប្រយុទ្ធរូបនេះបានសន្យាអ្នកគាំទ្រកាលពីថ្ងៃពុធថានាងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូល Cristiano ឱ្យមកលេង​នៅ Lisbon វិញ។

E1Qo7fMWQA4thx1

បច្ចុប្បន្ន! ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Lisbon បាន​ក្លាយ​ជា​ជើងឯកលីគ​កំពូលព័រទុយហ្គាល់ក្នុង​រដូវ​កាល​២០២០/២០២១នេះ​បន្ទាប់​ពី​ប្រកួត​សឹង​មួយរដូវ​កាល​មុន​ទាន់​ចាញ់ផង​នោះ។ ចំណែក Juventus វិញក្នុង​រដូវ​កាល​នេះ​ឈរ​លេខ​៥ក្នុង​តារាង Serie A អស់ឱកាស​ក្នុងការ​លេង​ Champions League រដូវ​កាល​ក្រោយ​ទៀត​ផង។

I

ចង់​មិនចង់! នេះ​គឺ​ជា​ករណី​មួយ​ដែល​ CR7 ត្រូវ​គិត​ហើយ​ចង់​ចាកចេញ​ពីអ៊ីតាលី​មក​អេស្ប៉ាញ​វិញ។ ការ​វិលត្រឡប់​ទៅ​អេស្ប៉ាញ ឬ​ទៅ Man Utd អាច​នឹង​មិនកើត​ឡើង​នោះ​ទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN