គូស្នេហ៍ណា ក៏ធ្លាប់ឈ្លោះ.ទា.ស់ទែងគ្នាដែរ តែគេក៏នៅតែមិនបោះ.បង់ មិនទុកគ្នា.ចោល ព្រោះតែគេស្រឡាញ់គ្នាពិតប្រាកដ

ស្នេហា...ពាក្យមួយនេះវាពិតជាខ្លីខ្លាំងណាស់ ប៉ុន្តែវាបានបង្កប់ទៅដោយអត្ថន័យជាច្រេីន មិនថាសប្បាយ ឬកេីតទុក្ខ ការជួប ឬការបែកបាក់ ទឹកភ្នែក ... ទោះវាមិនមែនជាជីវិត តែវាក៏ជាផ្នែកមួយនៃជីវិតរបស់យេីង..។

ហឹម​! វាមិនមែនជារឿងងាយស្រួលនោះទេ​ ការដែលយេីងអាចជួបនឹងមនុស្សម្នាក់ដែលស្រឡាញ់យេីង ហេីយយេីងក៏ស្រឡាញ់គេ ទាំងដែលយេីង និងគេសុទ្ធតែបានដឹង និងឃេីញពីចំណុចអាក្រក់របស់ពួកយេីងទាំងពីរ តាមរយ:ការប្រេីប្រាស់ពេលវេលាស្រឡាញ់គ្នាអស់ជាយូរ...។

6d214085e3d52f08fe26316ef61e5265

ត្រូវហេីយ វាងាយណាស់ ហេីយវាក៏មិនខ្វះមនុស្សដែលគេនិយាយថាស្រឡាញ់យេីងដែរ...តែវាពិបាកណាស់ ក្នុងការជួបមនុស្សម្នាក់ដែលពិតប្រាកដ! ពិតប្រាកដបែបណា?​ ក៏បែបស្រឡាញ់គ្នាយូរៗ​ ស្រឡាញ់គ្នាតាំងពី0ដល់100 ស្រឡាញ់គ្នាខ្លាំងទៅៗ...។

សាកគិតមេីល​ មានមនុស្សស្រីប៉ុន្មាននាក់ព្រមដាក់ចិត្តស្រឡាញ់មនុស្សប្រុសម្នាក់ទាំងដឹងហេីយថាគេសាវា...? ហេីយគិតទៀតមេីលថា មានមនុស្សប្រុសសាវាប៉ុន្មាននាក់ មកខាតពេលញ៉ែមនុស្សស្រីមិនស្អាត​ មិនឆ្លាត​ មុខអាក្រក់មេីលមិនយល់​ ចូលក្នុងចំណោមគេមិនចុះ...?

082b1d7d442ae007e4a5d16acd48cfe5


តែជឿអត់ថា ក្ដីស្រឡាញ់មួយនោះក៏បានកេីតមានឡេីងហេីយក៏បានយូរថែមទៀត...ស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយក៏ការឈ្លោះប្រកែកតែងតែមាន​ ពេលនោះហេីយយេីងក៏ចាប់ផ្ដេីមឮពាក្យសម្ដី​  បានឃេីញនូវទង្វេីដែលយេីងមិនចង់ឃេីញ​ មិនចង់ឮក្នុងពេលឈ្លោះប្រកែកគ្នា...។

ពេលខ្លះពាក្យសម្ដី​ ទង្វេីកេីតឡេីងដដែលៗពេក​ ក៏អាចធ្វេីឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថាឆ្អែត ហេីយចង់បញ្ចប់នូវទំនាក់ទំនងនោះដោយសារតែមេីលឃេីញកំហុសរបស់ភាគីម្ខាងទៀត...។ តែបេីបញ្ចប់ទៅអត់ស្ដាយ​ពេលវេលាដែលកន្លងមកនេះទេឬ? អត់នឹកដល់កាលដែលធ្លាប់រួមសុខទុក្ខជាមួយគ្នាទេឬ?

យ៉ាងណា​...សាកគិតបែបនេះវិញមេីលថា​ យេីងក៏ធ្លាប់ធ្វេីឱ្យគេឈឺមិនតិចដែរ​ ប៉ុន្តែហេតុអីគេមិនឆ្អែតឆ្អន់​ គេនៅតែស្រឡាញ់?​ ព្រោះវាជាក្ដីស្រឡាញ់ពិតប្រាកដនោះអី...។ បេីយេីង និងគេសុទ្ធតែមានក្ដីស្រឡាញ់ពិតប្រាកដឱ្យគ្នា​ ហេតុអីត្រូវបញ្ចប់វាទៅដោយការបែកគ្នា?​

យេីងធ្លាប់ធ្វេីខុសច្រេីនដង គេមិនដែលចាកចោលយេីង​នោះឡើយ វាជារឿងអយុត្តិធម៌ពេកទេដឹង ដែលយេីងត្រូវទៅចោលគេ​ ប្រសិនបេីជួបមនុស្សច្បាស់លាស់ហេីយកុំលែងដៃគ្នាងាយៗអី​ ឈឺក្រចកកាត់ក្រចក​ មានបញ្ហាឈ្លោះទាស់ទែង ហេតុអ្វីត្រូវកាត់ដោយការបែកគ្នាទៅវិញ?

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ