ជាការពិតមែនទេ ដែលគេតែងនិយាយថា មនុស្សស្រីចូលចិត្តណាស់ ស្រឡាញ់ណាស់ តែប្រុសៗសម្ដីផ្អែម ជាព្រាននារី?

ឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីភាគច្រេីនលង់ស្រឡាញ់មនុស្សប្រុសព្រាននារី​? ខាងក្រោមនេះជាចរិតរបស់មនុស្សប្រុសព្រាននារីដែលធ្វេីឱ្យនារីភាគច្រេីនលង់ស្រឡាញ់ ៖

១. សម្តីផ្អែម​

B912d06d9289ac8cec7b63119fe18cab

មនុស្សប្រុសខិលខូច​ មិនស្មោះស្នេហ៍ ភាគច្រេីនពូកែនិយាយពាក្យផ្អែមល្ហែម​ ព្រោះពួកគេអាចទាក់ចិត្តមនុស្សស្រីឱ្យលង់ស្រឡាញ់គេបានដោយសារតែពាក្យសម្តីរបស់គេនេះហេីយ។ ព្រាននារី​ភាគច្រេីនសុទ្ធសឹងតែជាមនុស្សមានថ្វីមាត់​ ពូកែញ៉ែ​ គេចេះអះអាង​ ស្បថស្បែ គេចពូកែបត់បែន គេចេះស្ទេីរទាំងអស់​ ព្រោះតែគេពូកែរកទំនុកនិយាយ​ ចេះញ៉េះញ៉ោះកំប្លុកកំប្លែង ព្រោះតែបែបនេះហេីយទេីបមនុស្សស្រីភាគច្រេីនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេយ៉ាងងាយ។

២. ពូកែលួងលោម

F256842ecc09c0680a22cdc18a9a36ad

ព្រាននារី​ភាគច្រេីនជាមនុស្សពូកែលួងលោមណាស់​ មានពាក្យសម្តីយកមកលួងគ្រប់បែបផែន​ ដោយហេតុថាមនុស្សស្រីយេីងចូលចិត្តឱ្យគេលួងផងនោះ​ រឿងអីថាមិនចាញ់ស្នេហ៍គេនោះ។ មនុស្សប្រុសដែលសាវា ភាគច្រើន ទោះខុសយ៉ាងណា ក៏គេចេះរកទំនុក ចេះលន់តួ លួងលោមមុស្សស្រី មិនត្រឹមតែទន់ចិត្តទេ ទន់ដល់ទាំងឆ្អឹងថែមទៀតផង។

៣. មិនសូវចេះសាំញ៊ាំ

102e3235befcda77390b8d3b1d19b501

ភាគច្រេីនមនុស្សប្រុសខូចខិល​ មានចរិតព្រងេីយកន្តេីយ​ មិនសូវជាសាំញ៊ាំច្រេីន​ មិនចូលចិត្តឈ្លោះប្រកែកនឹងរឿងតូចតាច​ អត់ប្រយោន៍​ មិនសូវចេះសន្សំរឿងទុកក្នុងចិត្ត​ ហេីយគេរឹតតែមិនចូលចិត្តរំឭក​ ឬ​លេីកយករឿងដែលហួសហេីយមកនិយាយដដែលៗនោះដែរ។ ពួកគេក៏ជាមនុស្សឆាប់ខឹង​ ឆាប់បាត់​ផងដែរ​ ត្រូវនឹងមនុស្សស្រីមិនចូលចិត្តឱ្យអ្នកណាទុកគេចោលយូរផងនោះ​ ទេីបធ្វេីឱ្យគេបាក់ចិត្តស្រឡាញ់មនុស្សប្រុសបែបនេះ។


៤. មិនបង្ហាញភាពទន់ជ្រាយឱ្យអ្នកណាឃេីញ

E9073513029492da0fcd78fd02701857

មនុស្សប្រុសដែលមានចរិតខូចខិល​ ព្រាននារី​នេះ​ មិនសូវជាចូលចិត្តបង្ហាញអារម្មណ៍ខ្លួនឯងឱ្យអ្នកណាបានឃេីញឡេីយ​ ជារឿយៗ​គេចូលចិត្តលាក់ទុកតែម្នាក់ឯង​ ក៏ព្រោះតែបែបនេះហេីយ ទេីបមនុស្សស្រីលង់ស្រឡាញ់ព្រាននារី​ ព្រោះមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលរឹងមាំ​ មិនទន់ខ្សោយ​ ហេីយពូកែដ្រាម៉ាដូចមនុស្សស្រីនោះទេ។

ទាំងអស់នេះហេីយ ជាហេតុផលដែលធ្វេីឱ្យមនុស្សស្រីភាគច្រេីនជឿលង់ទៅនឹងមនុស្សប្រុសព្រាននារី​  ដោយសារមេីលតែទៅលេីចំណុចដែលគេបង្ហាញចេញមក​ ដោយភ្លេចគិតទៅថា យេីងអាចនឹងឃេីញអ្វីដែលគេចង់ឱ្យយេីងឃេីញតែប៉ុណ្ណោះ។ ហេីយជាញឹកញាប់ក៏ត្រូវមកអង្គុយខូចចិត្តព្រោះតែព្រាននារីធ្វេីឱ្យឈឺចាប់​ រួចក៏យំស្តាយក្រោយដែលមេីលរំលងសុភាពបុរសល្អៗ។

45b757e1fbadcbed66a7b13d8ef34404

អ្នកណាក៏ធ្លាប់បានឮថាមនុស្សប្រុសណាពូកែលួង​ មនុស្សប្រុសហ្នឹងហើយដែលពូកែបោក​ ព្រោះតែគេជាមនុស្សប្រុសខិលខូច ធ្លាប់បោកចិត្តគេច្រេីន ទេីបគេចេះដឹងពីរបៀបយកចិត្តមនុស្សស្រី​ យកចិត្តបានហេីយក៏ដោះដៃឱ្យមនុស្សស្រីទឹកភ្នែក​ ញ៉ែស្រីពីមួយទៅមួយដោយសម្អាងទៅលេីថ្វីមាត់របស់គេ​  ប្រេីពាក្យផ្អែមមកបោកចិត្តឱ្យវង្វេង តំណែងគូស្នេហ៍មិនដឹងថាជាមនុស្សស្រីទីប៉ុន្មាន​។

ដឹងហេីយឮហេីយថាបែបនេះ ​តែក៏ហាមចិត្តខ្លួនឯងមិនបានព្រោះធម្មជាតិរបស់មនុស្សស្រី គឺចូលចិត្តឱ្យគេលួង​ ចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់និយាយផ្អែមដាក់។ សុភាពបុរស​ភាគច្រេីនចូលចិត្តបន្ទោសមនុស្សស្រីថា​ មនុស្សប្រុសល្អៗស្រឡាញ់មិនកេីតទេ​ ពេញចិត្តតែមនុស្សដែលស្មោះត្រឹមការសម្តែង​ មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រឡាញ់​។

D645fce4b74148debb9b7ec2795a44fb

អាចទេជំនួសឱ្យការបន្ទោសបែបនេះ ហេតុអីមនុស្សប្រុសល្អៗមិនរៀនផ្តល់ភាពផ្អែមល្ហែម​ ការលួងលោមដល់មនុស្សស្រីខ្លួនឯងស្រឡាញ់ជំនួសវិញ​ គ្មានមនុស្សស្រីណាចូលចិត្តឱ្យមនុស្សខ្លួនស្រឡាញ់ទុកចោល​ ហេីយនិយាយគំរោះគំរេីយដាក់នោះឡើយ ដូច្នេះហើយ សង្ឃឹមថា បុរសល្អៗទាំងអស់ បើស្មោះហើយ ជួយរៀនពីវិធីលួងលោម យកចិត្តមនុស្សស្រីខ្លះផង កុំអាងថាខ្លួនស្មោះ ចេះតែគំរោះគំរើយ ហើយទុកនាងចោលនោះ៕

អត្ថបទ ៖ អេដមី ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ