វិធីទាំង ១០យ៉ាង ដើម្បីបញ្ឈប់បញ្ហាឈឺក្រពះ យ៉ាងមានប្រសិទ្ធិភាព

វិធីទាំង ១០យ៉ាង ដើម្បីបញ្ឈប់បញ្ហាឈឺក្រពះ យ៉ាងមានប្រសិទ្ធិភាព

តើនរណាដែលមិនធ្លាប់មានបញ្ហាក្រពះនោះ? មានហេតុផលរាប់សិបនៃមូលហេតុដែលអ្នកអាចមានការឈឺពោះដូចជា: រលាកក្រពះពោះវៀនការច្រាលអាស៊ីតក្រពះ មានភាពតានតឹងជាដើម។ ភាគច្រើននៃពួកគេមិនធ្ងន់ធ្ងរហើយក៏ឆាប់បាត់វិញដែរ។

១. ញ៉ាំម្ទេស

ការបរិភោគម្ទេសអាចជួយអ្នកពីបញ្ហាឈឺក្រពះរបស់អ្នកតាមវិធីជាច្រើន។  វាជាការប្រើថ្នាំស្ពឹកតាមធម្មជាតិហើយអាចបន្ថយការឈឺចាប់និងការមិនស្រួល។ វាក៏អាចកាត់បន្ថយជាតិអាស៊ីតប្រយុទ្ធប្រឆាំងនឹងដំបៅក្រពះនិងសម្លាប់បាក់តេរីមួយចំនួនផងដែរ។ ក្រៅពីនេះវាជួយរំលាយអាហារឱ្យមានប្រសិទ្ធភាពជាងមុន។ ត្រូវចាំថាអ្នកគួរញ៉ាំវាជាមួយអាហារ។

២. ហាត់យ៉ូហ្គា (Yoga)

ការធ្វើលំហាត់ប្រាណយូហ្គាជាច្រើនអាចជួយអ្នកក្នុងការរំលាយអាហារនិងបង្កើនការប្រើប្រាស់អាហារឱ្យសព្វរាងកាយ តាមរយៈពោះវៀនរបស់អ្នក។ វាក៏ជួយកាត់បន្ថយភាពតានតឹងដែលអាចបណ្តាលឱ្យអ្នកមានបញ្ហាក្រពះដូចជាជម្ងឺរលាកពោះវៀនធំផងដែរ។

៣. ញ៉ាំខ្ញី

ខ្ញីមានឥទ្ធិពលដ៏អស្ចារ្យចំពោះរបស់ក្រពះ។ វាជួយកាត់បន្ថយការរលាកដូចជាថ្នាំអាស្ពីរីននិងថ្នាំដទៃទៀត។ វាជួយឱ្យចរន្តឈាមរត់ស្រួល ដែលជួយដល់ការរំលាយអាហារ។ វាជួយឱ្យការរំលាយអាហារបានល្អហើយធ្វើឱ្យសារពាងកាយស្រូបយកសារធាតុចិិញ្ចឹមបានកាន់តែច្រើន។ វាជួយទប់ស្កាត់ឧស្ម័ននិងបន្ធូរសាច់ដុំនៃដំបៅពោះវៀនដែលផ្តល់ឱ្យយើងនូវការធូរស្បើយពីការឈឺពោះ។

Loading...

៤. ញ៉ាំបាយ

បាយអាចជួយឱ្យក្រពះរំលាយអាហារហើយវាមានឥទ្ធិពលយ៉ាងល្អ។ អាហារបែបនេះមិនស្ថិតនៅក្នុងក្រពះយូរទេ ហើយមិនធ្វើឱ្យជាតិអាសីុតចាល់ច្រើននៅក្នុងក្រពះ។

៥. ស្អំទឹកក្ដៅ

ការស្អំទឹកក្ដៅដាក់លើតំបន់ក្រពះរបស់អ្នកអាចធ្វើឱ្យសាច់ដុំរបស់អ្នកនិងបន្ថយការឈឺចុកចាប់និងការរមួលក្រពើ។ អ្នកអាចយកដបមួយហើយច្រកទឹកក្ដៅចូលហើយទ្របក្រណាត់ពីលើ។ ដាក់វានៅលើពោះរបស់អ្នកឱ្យយូរបន្តិចហើយវានិងជាសះស្បើយ។

៦. លាបប្រេងខ្យល់

វិធីមួយនេះអាចមិនបាត់អាការៈឈឺក្រពះ ឬរមួលក្រពះ យ៉ាងមានប្រសិទ្ធភាព។ អ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែដាក់វាលើក្បាលពោះរួចហើយ ញីវាដូចមាស្សារយៈពេលមួយនាទី។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...