បុរស​ខ្លះ​មិន​សូវ​ចូលចិត្ត តែ​​តាម​ពិត​នារី​មាន​សញ្ញា ៤ នេះ​លើ​រាងកាយ ច្រើន​តែ​សំណាង​ពី​កំណើត

ផ្នែក​ដែល​កើត​មាន​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នៅ​លើ​រាងកាយ​មនុស្ស​ស្រី សម្រាប់​បុរស​ភាគ​ច្រើន​ពួក​គេ​គិត​ថា​មិន​ស្អាត ហើយ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ពួក​នាង​ឡើយ តែ​បើ​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ តាម​ក្បួន​ហុងស៊ុយ​គឺ​ប្រភេទ​បែប​ហ្នឹង​ច្រើន​តែ​ជា​នារី​មាន​សំណាង​ពី​កំណើត៖

៤) ច្រមុះ​រាង​ខ្ទឹម​ស

1

ទម្រង់​សង​ខាង​ធំ ហើយ​រន្ធ​ច្រមុះ​តូច សម្លឹង​មើល​ភ្លែត​ដូច​ជា​ខ្ទឹម​ស ដែល​គេ​យក​មក​ធ្វើ​ម្ហូប​អ៊ីចឹង។ និយាយ​ពី​ភាព​ស្រស់ស្អាត ទម្រង់​បែប​នេះ​មិន​សូវ​ត្រូវ​ប៉ាន់​ក្នុង​ក្រសែ​ភ្នែក​បុរស​ភាគ​ច្រើន​ឡើយ តែ​អ្នក​ដឹង​ទេ​ថា នារី​ប្រភេទ​នេះ​ច្រើន​មាន​ភាព​ឆ្លាតវៃ ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ពី​កំណើត។

មួយ​ផ្សេង​ទៀត​គេ​ច្រើន​ហៅ​នារី​ប្រភេទ​នេះ​ថា​ជា "ស្រ្តី​រុងរឿង" ដោយ​បុរស​ដែល​បាន​នាង​ជា​គូ​ច្រើន​តែ​ជួប​លាភ​សំណាង បើ​ចេះ​គោរព​ឲ្យ​តម្លៃ​នាង។

៣) ជើង​ធំ

2

នារី​ដែល​មាន​ជើង​ធំ មិន​សូវ​ហ៊ាន​ស្លៀក​ខ្លី​ដូច​គេ​នោះ​ទេ ហើយ​ច្រើន​តែ​ស្លៀក​ខោ​បិទ​ជិតៗ។ ប្រភេទ​នារី​មាន​ជើង​ធំ ច្រើន​តែ​ជា​មនុស្ស​ស្រី​ដែល​មិន​ខ្លាច​នឹង​ប្រឈម​មុខ​នូវ​បញ្ហា ហើយ​បើ​បុរស​ណា​បាន​នាង​ជា​គូ រមែង​ជួយ​លើក​វាសនា​ខាង​ប្រុស​ឲ្យ​រកស៊ី​ចម្រុងចម្រើន​ឆាប់​មាន​បាន​យ៉ាង​រហ័ស។

២) ម្រាម​ដៃ​ខ្លី​និង​គ្រើម

3

ម្រាម​ដៃ​ទន់ វែង ជា​ស្តង់ដារ​ដែល​បុរស​ចង់​បាន​ពី​នារី​ភាគ​ច្រើន។ ការ​ពិត​ទៅ​បើ​តាម​នរវិទូ​បាន​ឲ្យ​ដឹង​ថា ​ប្រភេទ​ស្រ្តី​ដែល​មាន​ម្រាម​ដៃ​ខ្លី គ្រើម ​ឯ​ណោះ​វិញ គឺ​ច្រើន​តែ​ជា​អ្នក​ឧស្សាហ៍​ព្យាយាម ដែល​រមែង​ទទួល​បាន​ការ​អាណិត​ស្រលាញ់​នៅ​គ្រប់​ទី​កន្លែង។

១) ចង្កា​ពេញ

Bonbophanlaphuctuongtroichophunucanggiuduocdaydan

នេះ​សំដៅ​ទៅ​មនុស្ស​ស្រី​ធាត់ ដែល​មាន​ចង្កា​ពេញ ឬ​រក​ចង្កា​សឹង​តែ​មិន​ឃើញ។ តាម​ក្បួន​ហុងស៊ុយ​នេះ​គឺ​ជា​ប្រភេទ​ចង្កា​ឃ្លាំង​ស្តុក​ទ្រព្យ កាន់​តែ​ពេញ កាន់​តែ​សំណាង ហើយ​ភាគ​ច្រើន​នាង​ជា​មនុស្ស​សុភាព​រាបសា ស្មោះត្រង់ ដែល​បុរស​ទូទៅ​គួរ​មើល​ហើយ​យក​ជា​គូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក