របស់​មិន​ល្អ ៣ ពោរពេញ​ដោយ​វិញ្ញាណ​អាក្រក់ បើ​មាន​ក្នុង​ផ្ទះ ត្រូវ​តែ​ប្រញាប់​យក​ចេញ​ជា​បន្ទាន់

ការ​ដែល​រក្សា​ទុក​វត្ថុ​ឬ​របស់របរ​ទាំង ៣ នេះ​ក្នុង​ផ្ទះ គឺ​ប្រៀប​បាន​នឹង​ការ​នាំ​យក​វិញ្ញាណ​អាក្រក់​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​អ៊ីចឹង​ដែរ។ បែប​នេះ​ប្រសិន​ជា​មាន ឬ​រក្សា​ទុក​ដោយ​មិន​ដឹង​ គួរ​តែ​យក​វា​ចេញ​ជា​បន្ទាន់៖

៣) របស់របរ​ពី​ដើម ដែល​គ្មាន​ប្រភព​ច្បាស់លាស់

1

អ្នក​ខ្លះ​ចូលចិត្ត​ទិញ​របស់​ជជុះ​ពី​ហាង​លក់​ទំនិញ​ថោកៗ ដែល​សល់​ពី​ប្រទេស​គេ។ មើល​ពី​សំបក​ឃើញ​រូបរាង​ប្លែក ស្អាត តែ​បើ​តាម​ក្បួន​ហុងស៊ុយ មិន​សុទ្ធ​តែ​របស់​ទាំង​នោះ គ្មាន​បញ្ហា​សម្រាប់​ម្ចាស់ផ្ទះ​នោះ​ទេ។

ប្រសិន​ម្ចាស់​ដើម​នៃ​របស់​នោះ គេ​រស់នៅ​ធូរ គេ​គ្មាន​បញ្ហា​ជីវិត​អ្វី គឺ​មិន​អី​ទេ តែ​បើ​យើង​យក​របស់របរ​មួយ​តឹក​ត​ពី​ម្ចាស់ ដែល​កើត​ជំងឺ ម្ចាស់​ដែល​បាត់បង់​ជីវិត​ដោយសារ​រឿង​អ្វី​មួយ ឬ​អ្នក​ខាត​បង់​ក្នុង​អាជីវកម្ម​ណា​មួយ ​នោះ​វា​ក៏​នឹង​ទាញ​អ្នក​ធ្លាក់​ខ្លាំង​ដូច​គ្នា។

២) វត្ថុ​បុរាណ​និង​របស់របរ​សល់​ពី​បុណ្យ​សព


2

របស់របរ​ដែល​សល់​ពី​ពិធី​បុណ្យ​សព យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ គឺ​វា​ធ្វើ​ឲ្យ​យីអ៊ុន​អ្នក​ដាក់​ខ្លាំង​បំផុត។ វត្ថុ​បុរាណ​ក៏​ដូច​គ្នា តែ​អ្នក​មិន​ដឹង​នោះ​ទេ ថា​កាល​ពី​អតីតកាល ប៉ុន្មាន​រយ​ឆ្នាំ​មុន វា​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អ្វី​ខ្លះ​នោះ។ បើ​គេ​យក​របស់​នោះ​ទៅ​ដាក់​ក្នុង​ពិធី​អាក្រក់​ណា​មួយ វា​ក៏​ក្លាយ​ជា​ចេតនា​នាំ​សំណាង​អាក្រក់​ដល់​ម្ចាស់ផ្ទះ​ដូច​គ្នា។

១) គ្រឿង​តុបតែង​ធ្វើ​ពី​រោម

3

វា​កំពុង​លេងឡើង​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ ដោយ​មើល​ទៅ​វា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ប៉ុន្តែ​តាម​ក្បួន​ហុងស៊ុយ​វា​ជា​របស់​សម្លាប់​មនុស្ស។ តាម​ក្បួន​គឺ​គេ​ជឿ​ថា ការ​តុបតែង​ផ្ទះ​ដោយ​យក​របស់របរ​ដែល​មាន​ការ​កែច្នៃ​ចេញ​ពី​រោម​សត្វ​ឬ​បក្សី គឺ​វា​ច្រើន​តែ​នាំ​បញ្ហា​ចូល​ផ្ទះ និង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជួប​រឿង​អាក្រក់​ជា​បន្តបន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក