បើអ្នកមានការផ្លាស់ប្តូរទាំង ៧ ចំនុចនេះ នៅពេលជួបគេ មានន័យថាអ្នកពិតជាស្រឡាញ់ចាប់ចិត្តលើគេហើយ!

នៅពេលដែលយើងមានស្នេហាវាមិនត្រឹមតែធ្វើឱ្យមានអារម្មណ៍រីករាយប៉ុណ្ណោះទេថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ខុសពីធម្មតា។ ប៉ុន្តែវាធ្វើឥទ្ធិពលដល់ខ្លួនរបស់យើងដូចជា ភ័យ បែកញើស និងមុខរបស់អ្នកឡើងក្រហម។ កាយវិការបង្ហាញចេញមកបែបនេះមានន័យថាអ្នកពិតជាមានអ្នកពិតជាមានស្នេហាពិតមែន តែមនុស្សភាគច្រើនចូលចិត្តលាក់លៀម។

១. ការផ្លាស់ប្តូរការគិត៖ វាត្រូវបានគេដឹងរួចមកហើយថាក្រុមនៃអ័រម៉ូនមួយចំនួនត្រូវទទួលខុសត្រូវចំពោះផ្នែកខាងអារម្មណ៍ខ្លាំង។ ការបញ្ចេញជាតិអ័រម៉ូនទាំងនេះធ្វើអោយមនុស្សមានអារម្មណ៍ស្នេហានិងចំណង់ចំណូលចិត្តដែលពួកគេមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែរបៀបដែលមនុស្សប្រុសស្រឡាញ់នារីវាខុសពីស្រ្តី។

ពីដំបូង បុរសនឹងមានអារម្មណ៍រ៉ូមែនទិច និងយកចិត្តទុកដាក់ជាងនារី។ ប៉ុន្តែនៅពេលដែលនារីដែលមានអារម្មណ៍នៃអម៉ូនធ្លាក់ចុះ ហើយនាងមានអារម្មណ៍ថាមិនមានការផ្ដោតអារម្មណ៍ ហើយបុរសមានអារម្មណ៍នឹកពេលដែលនៅជាមួយគ្នា។

២. មានការផ្លាស់ប្ដូរសម្លេង៖ ការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់យើងមិនបញ្ឈប់នៅពេលដែលសេចក្តីស្នេហាងប់ងល់នឹងបញ្ចប់ទេ។ ឧទាហរណ៍សម្លេងរបស់យើងនឹងផ្លាស់ប្តូរ។ យោងទៅតាមការសិក្សាមួយ នៅពេលដែលនារីនៅក្បែមនុស្សដែលគេស្រឡាញ់ ហើយសម្លេងរបស់នាងផ្លាស់ប្ដូរដោយមិនបានធ្វើ និងមានសម្លេងស្រាលៗ។ ប៉ុន្តែបុរសពេញចិត្តស្រ្តីដែលមានសម្លេងខ្ពស់ និងជាស្រ្តីពិត។ ហើយវាបង្ហាញថា សម្លេងរបស់នាងគឺជាការយកចិត្តទុកដាក់និងការពឹងពាក់បាន។

៣. ការផ្លាស់ប្ដូរពណ៌ផ្ទៃមុខ៖ នៅពេលដែលយើងឃើញបុរសក្នុងក្តីសុបិន ឬនារីក្នុងក្ដីស្រមៃរបស់យើង ញញឹមមកកាន់យើង ឬដើរកាត់មុខយើង។ វាដូចជាមានអ្វីពិសេសប៉ុន្តែថ្ពាល់របស់អ្នកឡើងក្រហមដោយគ្មានមូលហេតុ។

៤. បុរសមានភាពរឹងមាំនៅពេលមានរឿងនេះ៖ នេះជាដំណឹងល្អសម្រាប់បុរស! ការសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងឡូសអេនជឺលេសបង្ហាញថា បុរសដែលមានអាពាហ៍ពិពាហ៍មានទំនាក់ទំនងយូរអង្វែង (ជាពិសេសអ្នកដែលមានអាយុច្រើនជាង ២៥ ឆ្នាំ) មានឆ្អឹងរឹងមាំនិងមានសុខភាពល្អ។ ប៉ុន្តែបើសិនជាអ្នកចង់បានទំនាក់ទំនងឬគ្រួសារមួយដែលមានសុភមង្គល នៅពេលដែលមានស្រ្តីជាអ្នកគាំទ្រនិងយកចិត្តទុកដាក់លើបុរសវិញ។

៥. ការសម្លឹងមើលមនុស្ស ៖​ ភ្នែកដើរតួនាទីយ៉ាងសំខាន់នៅពេលផ្ដើមស្នេហ៍ដំបូងនៃទំនាក់ទំនងមួយគ្នាហើយភ្នែកមានការផ្លាស់ប្តូរ ហើយការផ្លាស់ប្ដូរទាំងនេះពិតជាសញ្ញានៅពេលអ្នកដែលមានស្នេហាហើយបានចំណាយពេលជាមួយគ្នា។

៦. ស្ថានភាពនៃការឈឺចាប់៖ អ្នកនឹងមានអារម្មណ៍ច្របូកច្របល់ អារម្មណ៍ភ័យ ការផ្លាស់ប្ដូរអារម្មណ៍ ហើយសញ្ញាទាំងនេះគឺបញ្ជាក់ថាមកពីអ្នកមានស្នេហា។ សកម្មភាពរបស់ខ្លួនប្រាណរបស់យើងប្រាប់យើងឱ្យដឹងពីអារម្មណ៍របស់យើង។

៧. ការលះបង់៖ អ្នកប្រហែលជាធ្លាប់បានឮអំពីមនុស្សដែលធ្វើរឿងដែលមិនអាចទៅរួចក្នុងស្ថានភាពណាមួយ។  រឿងអ្វីក៏អាចកើតឡើងបានដែរ នៅពេលដែលយើងកំពុងនៅក្នុងទំនាក់ទំនងស្នេហា។ យើងតែងចង់រក្សាក្តីស្រឡាញ់ឱ្យមនុស្សដែលយើងស្រឡាញ់គ្រប់ពេល។

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖BrightSide