បើ​ចង់​ជួប​សំណាង ចង់​ជួប​លាភ ទៅ​ណា​មក​ណា​កុំ​ភ្លេច​ស្ពាយ​របស់ ៤ នេះ​តាម​ខ្លួន

និយាយ​ពី​ជំនឿ​តាម​ក្បួន​ហុងស៊ុយ ជា​ទូទៅ​ពេល​ទៅ​ណា​មក​ណា គេ​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ស្ពាយ​របស់​តូចៗ​ ៤ នេះ​តាម​ខ្លួន ព្រោះ​គេ​ជឿ​ថា នឹង​អាច​នាំ​លាភ​សំណាង​ដល់​អ្នក​នៅ​គ្រប់​កិច្ច​ការងារ និង​អាជីវកម្ម​នានា៖

៤) ត្បូង​គ្រីស្ទាល់​ពណ៌​លឿង

1

ត្បូង​គ្រីស្ទាល់​ពណ៌​លឿង ជា​អំណាច​នៃ​ទ្រព្យ​សម្បត្តិ ភាព​សម្បូរសប្បាយ​ដល់​ជីវិត​របស់​អ្នក។ អ្នក​អាច​ដាក់​វា​នៅ​ក្រោម​ខ្នើយ​គេង មិន​ថា​តែ​ពេល​នៅ​ផ្ទះ​ឬ​នៅ​កន្លែង​សម្រាក​ណា​មួយ។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​ លុយ​នឹង​ហូរ​ចូល​ជា​បន្តបន្ទាប់។

៣) កាក់

2

ដាក់​កាក់​ ១ កញ្ចប់ ឬ​កាក់​ទង់ដែន ៧ កាក់ នៅ​ក្នុង​អាំងប៉ាវ​ពណ៌​ក្រហម ហើយ​ដាក់​វា​ទៅ​ក្នុង​កាបូប​លុយ ឬ​កាបូប​យួរ​ដៃ​ជា​ប្រចាំ នោះ​អ្នក​នឹង​អាច​បង្កើត​ចំណូល​ឥត​ព្រំ​ដែន​ចូល​មក​ក្នុង​ហោប៉ៅ។

២) យក​អាំងប៉ាវ​ក្រហម​តាម​ខ្លួន

3

អាំងប៉ាវ​ក្រហម (ទទេ) មិន​ត្រឹម​តែ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ទេ បើ​អ្នក​បន្ត​ស្ពាយ​វា​ជាប់​ខ្លួន​មក​ទល់​សព្វថ្ងៃ វា​ក៏​ថែម​ទាំង​នាំ​សំណាង​ល្អ​ដល់​អ្នក​ផង​ដែរ។

១) ថូ

4

ដាក់​ថ្ម​ពណ៌​បៃតង ក្រហម លឿង ឬ​ស ទៅ​ក្នុង​ថូ​បុរាណ​មួយ​នៅ​ផ្ទះ ឬ​កន្លែង​ដែល​អ្នក​រស់នៅ គេ​ជឿ​ថា​ជា​ថូ​ហៅ​ទ្រព្យ​ចូល​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក