កន្លែងជួបជុំកម្សាន្ត និងណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់ នៅជិតៗនេះលើផ្លូវអភិវឌ្ឍន៍7NG យើងតើ

បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ តាមរយៈការដើរលេង និងការកម្សាន្តតាមរមណីយដ្ឋានានា។

យ៉ាងណាមិញ សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងល្បីថាស្រស់ស្អាតខ្លាំងនោះគឺ « រមណីយដ្ឋានចំការធ្នង់ »

162334710_1061964247630677_5899429268183672981_n

162087339_1061964797630622_4248382139603584201_n

163914223_1061964404297328_564616439548337036_n

រមណីយដ្ឋានថ្មីមួយកន្លែងនេះ មានកន្លែងសម្រាកលំហែកាយបែបធម្មជាតិដ៏ស្រស់ត្រកាល ត្រជាក់ស្រស់ស្រាយ ដោយមានទឹកបឹង មានព្រៃ មានវាលស្មៅ និងលម្អរដោយស្រែឈូករាប់រយហិចតា ដែលផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខសុភមង្គល អាចជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ជាពិសេសជាកន្លែងសាកសមខ្លាំងជាមួយគូស្នេហ៍ដែលមកកម្សាន្តបង្កើតភាពរ៉ូមែកទិកបន្ថែមទៀត។

187814484_948158339269244_6721737809850225869_n

190413979_193028272691759_157444035754716611_n

187399683_193021152692471_4639793535633067025_n

191020995_192755649385688_4196447743757014619_n

ក្រៅពីមានទេសភាពស្រស់ស្រាយ និងកន្លែងថតរូបស្អាតៗ « រមណីយដ្ឋានចំការធ្នង់ » ក៏មានកញ្ចុះអង្គុយលេងមាត់ទឹក កន្លែងអង្គុយក្រោមម្លប់ឈើត្រជាក់ស្រស់ស្រាយ និងបម្រើម្ហូបអាហារបែបជនបទស្រុកស្រែឆ្ងាញ់ៗដូចជាមាន់ស្រែ ត្រីបឹង បន្លែធម្មជាតិដាំដុះដោយផ្ទាល់ និងអង្ករសរីរាង្គមកពីខេត្តព្រះវិហារ ព្រមទាំងមានបន្ទប់ស្នាក់នៅជាលក្ខណៈរីហ្សតទៀតផង។ ដោយតាមរយៈពីរមណីយដ្ឋានផ្ទាល់បានឱ្យដឹងថាចំពោះបន្ទប់ស្នាក់នៅ បន្ទប់ container មានតម្លៃ 30$ និងបន្ទប់ឈើតម្លៃ 40$ ដោយបន្ទប់សុទ្ធតែមានគ្រែមួយទាំងអស់ អាចគេងបានពីរនាក់។

186489831_568335430801058_4918995670348164850_n

185135896_568335837467684_5622459157766990553_n

186407171_568336117467656_1205059822494374041_n

163531183_1061964870963948_2207435731285664829_n

162488797_1061964924297276_8660653244219230084_n

គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានចំការធ្នង់ » មានទីតាំងនៅលើផ្លូវអភិវឌ្ឍន៍7NG ដោយមានចំងាយត្រឹមតែ12Km ពីកំពង់ដស្វាយជ្រុំជ្រោយចង្វា ឬ14Km ពីកំពង់ដអរីយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់។ សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរតាមរយៈលេខទូរស័ព្ទ 098 858 713​៕

អត្ថបទ៖ ក្នុងស្រុក

ផ្តល់សិទ្ធរូបភាពដោយ៖ រាមភូមិ-reamphum

រូបភាពបន្ថែមពី៖ ចំការធ្នង់

162043933_1061964297630672_937265265558101784_n

162493976_1061964957630606_9052328341248820078_n

162538848_1061964667630635_8241152183110432668_n

162541684_1061964820963953_780027725767505831_n

162546143_1061964527630649_4288990116416547577_n

162696209_1061964474297321_4623053411492395750_n

162696439_1061964564297312_8803079943170546238_n

162676812_1061964350964000_3770631593141448394_n

163209066_1061965187630583_5985875342441692742_n

163287675_1061965257630576_8020675727251014589_n

162965848_1061964720963963_2083704991813184094_n

164025335_1061964634297305_8518075623526387536_n

164330814_1061964380963997_8580847616730718786_n

164822608_1061964440963991_6264707389419206495_n

164647210_1061964587630643_8314975139873158736_n

183464336_568336137467654_1446011721099005870_n

185688206_568335087467759_9157838497885866496_n

189740209_192755689385684_4164212545833938227_n

188034653_193021112692475_6869327873327180751_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers