ចត​ទុក​ចោល​ក៏​លុយ​ចូល​ដែរ! រថយន្ត​ជីក​កាក់ Bitcoin ​ដំបូង​បង្អស់​ក្នុង​លោក តម្លៃ​មិន​ដល់ ២ មុឺន​ដុល្លារ

យើង​ធ្លាប់​តែ​លឺ​គេ​ទិញ​បណ្ដុំ GPU ច្រើន​គ្រាប់ ​មក​រៀប​ជា​ម៉ាស៊ីន​ជីក​កាក់​អេឡិចត្រូនិក តែ​ថ្មីៗ​នេះ​ស្រាប់​តែ​ចេញ​ដំណឹង​ពាក់ព័ន្ធ​នឹង​រថយន្ត​អគ្គិសនី​ជីក​កាក់​វិញ​ម្តង ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Daymak របស់​កាណាដា។

2023 Daymak Spiritus Crypto 740x492

Bitcoin Drop

នោះ​គឺ​ជា​រថយន្ត​ម៉ូដែល Spiritus ដែល​វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​ក្នុង​លោក ដែល​មាន​មុខងារ​អាច​ជីក​កាក់ Bitcoin កំឡុង​ពេល​អ្នក​ចត​រថយន្ត​ចោល ឬ​ពេល​សាក​ភ្លើង។ តាម​ការ​បញ្ជាក់​ពី​គេហទំព័រ​ក្រៅ​ស្រុក រថយន្ត​ថ្មី​នេះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២៣។

ដំណើរការ​ដោយ​ប្រព័ន្ធ Daymak Nebula Mining Hardware ដែល​មាន​ន័យ​ថា ម្ចាស់​រថយន្ត​ថែម​ទាំង​អាច​រក​លុយ​បាន​ទៀត នៅ​ពេល​ដែល​អ្នក​ចត​រថយន្ត​ចោល។ នៅ​ក្នុង​ប្រព័ន្ធ Nebula Wallet វា​អាច​គាំទ្រ​នូវ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ធំៗ​ជា​ច្រើន​ដូច​ជា Bitcoin, Ethereum, DOGE និង Cardano ជា​ដើម។


Img_1622800809_6218947bd4cd

Img_1622800752_8419063b378e

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នឹង​ដាក់​លក់​នូវ ២ សេរ៊ី​ផ្សេង​គ្នា ដោយ​មាន​ម៉ូដែល Spiritus Deluxe ស្ថិត​នៅ​តម្លៃ ១៩ ៩៩៥ ដុល្លារ ខណៈ​ម៉ូដែល Ultimate ​ស្ថិត​នៅ​តម្លៃ ១៤៩ ០០០ ដុល្លារ។ វា​ខុស​គ្នា​តែ​ត្រង់​កម្លាំង​ម៉ាស៊ីន និង​មុខងារ​បើកបរ​មួយ​ចំនួន តែ​មុខងារ​ជីក​កាក់​គឺ​មាន​ដូច​គ្នា៕

Ice_screenshot_20210605 115951

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក