ត្រូវ​ចិត្ត Black Lover ម៉ា​ទំហឹង! Apple ​ត្រៀម​នឹង​បញ្ចេញ​ពណ៌​ថ្មី​លើ iPhone 13 Pro Max

បច្ចុប្បន្ន​សេរ៊ី iPhone 12 Pro និង iPhone 12 Pro Max គឺ​ពេញ​និយម​បំផុត​នៅ​ពណ៌ Pacific Blue ដែល​ជា​ពណ៌​ថ្មី ហើយ​ជម្រើស​ ៣ ពណ៌​ផ្សេង​ទៀត​រួម​មាន Graphite (រាង​ប្រផេះ​បែក​ខ្មៅ), Silver (ប្រាក់​បែក​ស) និង​ Gold (ទឹក​មាស)។

Vccv

ExqRGx0WgAIJamG

យ៉ាង​ណា​បើ​តាម​គណនី YouTube ល្បី​ឈ្មោះ លោក Filip Koroy ដែល​តែងតែ​ព្យាករណ៍​ត្រូវ​នូវ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ផលិតផល​សេរ៊ី​ក្រោយ​របស់ Apple បាន​មក​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ជំនាន់ iPhone 13 សេរ៊ី​ឆ្នាំ ២០២១ ក៏​នឹង​មាន​ការ​បន្ថែម​ពណ៌​ថ្មី "Matte Black" ដែល​នេះ​ជា​ប្រភេទ​ពណ៌​ខ្មៅ​ដិត​ខ្លាំង​ជាង​ម៉ូដែល​ណា​ទាំង​អស់ ពោល​គឺ​នឹង​ត្រូវ​ប៉ាន់​ខ្លាំង​សម្រាប់​អតិថិជន​ដែល​ស្រលាញ់​ពណ៌​ខ្មៅ​ងងឹត ឬ Black Lover ចំ​តួ។


លើ​ជំនាន់​ពណ៌​ខ្មៅ​នោះ ក៏​នឹង​ប្រើប្រាស់​លោហធាតុ​ថ្មី ដែល​មិន​ងាយ​នឹង​ឲ្យ​ដាម​ជាប់​ស្នាម​ម្រាម​ដៃ ឬ​ប្រឡាក់​នោះ​ទេ។ បើ​ជា​ការ​ពិត​វា​នឹង​ក្លាយ​ជា​លើក​ដំបូង​សម្រាប់ Apple ក្នុង​ការ​ផលិត​ចេញ​នូវ iPhone ពណ៌​ខ្មៅ​ចំ​នា​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/Z5jLX0ah7fw?t=182