ចែកគ្នាបានដឹង! កុំធ្វើរឿង ៦ នេះ នៅពេលហាត់ប្រាណ ប្រយ័ត្នដាច់សរសៃឈាមខួរក្បាលមួយរំពេច

ការធ្វើលំហាត់ប្រាណ ឬលេងកីឡាណាមួយ គឺសុទ្ធសឹងតែល្អចំពោះសុខភាព យ៉ាងណាក៏មានពេលវេលាសមស្របទៅតាមនោះដែរ ដោយមិនចេះតែបង្ខំខ្លួនឯង ឬអនុវត្តក្នុងកាលៈទេសៈដែលមិនល្អណាមួយឡើយ។

ខាងក្រោមយើងបង្ហាញរឿងទាំង ៦ ដែលអ្នកគួរជៀសវាង កំឡុងពេលលេងកីឡា ឬហាត់ប្រាណ ព្រោះអាចនាំឲ្យអ្នកដាច់សរសៃឈាមខួរក្បាល បាត់បង់ជីវិតមួយរំពេច៖

១) អង្គុយ ដេកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណ

1

ពេលដែលរាងកាយហត់នឿយខ្លាំង ឬសាច់ដុំដំណើរការខ្លាំង និងទើបតែហៀរញើសចេញមកច្រើន អ្នកមិនគួរអង្គុយចុះ ឬមកដេកភ្លាមៗនោះទេ ព្រោះរាងកាយវាមិនអាចសម្របទៅតាមសកម្មភាពនោះបានភ្លាមៗ ដែលនាំឲ្យអ្នកអាចដួលសន្លប់។

ល្អបំផុតគួរតែដើរ ដកដង្ហើមយឺតៗរយៈពេល ១០ ទៅ ១៥ នាទីសិន ដើម្បីឲ្យរាងកាយវិលទៅសភាពដើម។

២) ងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណ

ដោយសារតែការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ ក៏អាចនាំឲ្យអ្នកជួបបញ្ហាដែរ។ ក្រោយពេលហាត់ប្រាណរួច ចូរអង្គុយចាំឲ្យញើសស្ងួតសិន សឹមទៅងូតទឹក ហើយបើអាចគួរងូតទឹកដោយប្រើប្រាស់ទឹកក្ដៅឧណ្ហ៍ៗ ដែលវាល្អទាំងសម្រាប់រាងកាយនិងខួរក្បាល។

ផ្ទុយទៅវិញបើរាងកាយកំពុងបើកញើសខ្លាំង ហើយអ្នកទៅឲ្យទឹកត្រជាក់មកហូរចូលខ្លួនភ្លាម នោះខ្យល់ត្រជាក់វាអាចជ្រាបចូល នាំឲ្យស្ទះសរសៃឈាមមួយរំពេច។

៣) ហាត់ប្រាណទាំងខ្លួនឯងកំពុងឈឺ

2

មនុស្សជាច្រើននៅពេលដែលកំពុងក្តៅខ្លួន ក្អក ឬហៀរសំបោរ ពេលនោះរាងកាយកំពុងតែអស់កម្លាំងខ្លាំង បែបនេះមិនគួរព្យាយាមធ្វើលំហាត់ប្រាណទៀតឡើយ។ វាងាយនឹងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះរាងកាយកំពុងបាត់បង់ជាតិទឹក ដែលវាអាចបណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលដូចគ្នា។


៤) ហាត់ប្រាណទាំងពោះនៅទទេ

3

មិនមែនឲ្យអ្នកទៅបរិភោគទាំងដុលហើយមកហាត់ប្រាណនោះទេ តែត្រឹមទទួលទានអាហារសម្រន់តិចតួច ពោលគឺកុំឲ្យពោះទទេស្អាត។ ព្រោះវាងាយនឹងបណ្តាលឲ្យអ្នកដួលសន្លប់ ឬសូម្បីតែដាច់សរសៃឈាមខួរក្បាល និយាយទៅបើមិនមានអ្វីចូលពោះសោះ ក៏គួរតែមានទឹកចូលពោះខ្លះសិនដែរ។

៥) ធ្វើលំហាត់ប្រាណខ្លាំងពេក

កុំចាប់ផ្ដើមភ្លាម សម្រុកយកខ្លាំងមួយទំហឹង គួរវិវត្តវាម្តងបន្តិចៗទើបល្អ ព្រោះរាងកាយមិនអាចសម្របបានយ៉ាងរហ័សដល់ម្លឹងទេ។ ការដែលអ្នកសម្រុកធ្វើលំហាត់ប្រាណច្រើនម៉ោង នោះក៏ងាយនឹងនាំឲ្យបាក់ឆ្អឹង បាត់បង់ចំណង់អាហារ និងឈានដល់ការដាច់សរសៃឈាមខួរក្បាលជាដើម។

អ្នកជំនាញណែនាំឲ្យមនុស្សទូទៅ គួរធ្វើលំហាត់ប្រាណត្រឹម ៥ ម៉ោង/សប្ដាហ៍ គឺល្អបំផុត ហើយបើច្រើនឬតិចជាងនោះ ក៏ផ្អែកទៅតាមកម្លាំងរាងកាយរបស់មនុស្សម្នាក់ៗដែរ។

៦) ធ្វើលំហាត់ប្រាណមុនចូលគេង ៣ ម៉ោង

35

យោងទៅតាមអ្នកជំនាញបានណែនាំថា អ្នកមិនគួរធ្វើលំហាត់ប្រាណមុនពេលចូលដំណេកក្នុងកំឡុងពេល ៣ ម៉ោងនោះទេ ព្រោះរាងកាយត្រូវការពេលយ៉ាងហោចណាស់ក៏ ៩០ នាទីដែរ ដើម្បីឲ្យវិលមកសភាពត្រជាក់។

ទោះអ្នកបង្ខំខ្លួនឯងគេង ក៏គេងមិនលក់ស្កប់ស្កល់ដែរ ហើយបើអ្នកបន្តទម្លាប់បែបហ្នឹងយូរទៅ អាចនឹងនាំឲ្យអ្នកមានការចងចាំចុះខ្សោយ សម្ពាធឈាមឡើងខ្ពស់ និងគាំងបេះដូងកំឡុងពេលគេងក៏មាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក