Apple ត្រៀម​ចេញ​របស់​កើប​លុយ​ថ្មី តម្លៃ​មិន​ក្រោម ១ ពាន់​ដុល្លារ​នៅ​ឆ្នាំ​ ២០២២

បើ​តាម​ការ​ព្យាករណ៍​លើក​ចុង​ក្រោយ​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ ២០២២ ក្រុមហ៊ុន Apple ប្រាកដ​ជា​នឹង​មាន​ការ​ប្រកាស​នូវ​ផលិតផល​ថ្មី នោះ​គឺ​ AR Headset ដែល​ជា​ប្រភេទ​ឧបករណ៍​ពាក់​ក្បាល​អាច​មើល​ឃើញ​ពិភព​សិប្បនិមិត្ត។

960x0

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា​លែន​កាមេរ៉ា​ដែល​មាន​ក្នុង​ឧបករណ៍​នោះ នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​ដៃ​គូ​សហការ​ធំ​គឺ​ក្រុមហ៊ុន Genius Electronic Optical របស់​តៃវ៉ាន់ ដែល​ពួក​គេ​ក៏​ជា​ដៃ​គូ​ផ្គត់ផ្គង់​លើ​បំណែក​គ្រឿង​បង្គំ​នៃ iPhone 13 សេរី​ឆ្នាំ ២០២១ នេះ​ផង​ដែរ។

ងាក​ទៅ​មើល AR Headset របស់ Apple វា​ទំនង​ជា​មក​ជាមួយ​នូវ​អេក្រង់​បង្ហាញ microLED របស់ SONY ដែល​គាំទ្រ​ទាំង​ការ​ប្រើប្រាស់​នៅ​បច្ចេកវិទ្យា AR និង VR ហើយ​មាន​គ្រាប់​កាមេរ៉ា​សរុប ១៥ គ្រាប់ ច្របាច់​ចូល​គ្នា​បង្កើត​ជា​បច្ចេកវិទ្យា​ចំណុច​កំពូល​មួយ។


Apple Lens Concept Antonio De Rosa 004

Gsmarena_001

វា​មាន​ទម្ងន់​ស្រាល​តែ​ប្រហែល ២០០ ទៅ ៣០០ ក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​ដំណាក់​កាល​ដំបូង​វា​ប្រហែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ដោត​ទៅ​ជាមួយ​ Computer/Laptop ដើម្បី​អាច​បើក​ដំណើរការ​វា​បាន ហើយ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០២៥ ទើប​មាន​ជំនាន់​ថ្មី​ដែល​នឹង​អាច​ប្រើប្រាស់​បាន​ធំ​ទូលាយ​ជាង​នេះ។ យ៉ាង​ណា​តាម​ការ​ព្យាករណ៍ Apple AR Headset ដែល​ជា​ឧបករណ៍​ថ្មី​ នឹង​មិន​លក់​ធូរ​ថ្លៃ​នោះ​ទេ ពោល​គឺ​ទាប​បំផុត​ក៏​ប្រហែល ១ ០០០ ដុល្លារ ហើយ​អាច​ខ្ពស់​បំផុត​ដល់​ខ្ទង់ ៣ ០០០ ដុល្លារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក