រង់ចាំសំណើផ្លូវការ​យូរ​ពេក Dortmund កំណត់​ពេលវេលាក្នុងការ​លក់ Sancho

Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថា Jadon Sancho នឹងចាកចេញពីក្លឹប ប្រសិនបើពួកគេទទួលបានសំណើសមរម្យរហូតដល់ចុងខែកក្កដានេះតែប៉ុណ្ណោះបើយោងតាមកាសែតអាឡឺម៉ង់ Bild ។

1200x630

ក្លិបអាឡឺម៉ង់ត្រូវបានគេរាយការណ៍ថា ចង់បានប្រាក់តម្លៃខ្លួន Sancho ប្រហែល ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីលក់ខ្សែបំរើស្លាបអង់គ្លេសទៅ​ឲ្យ​ក្លិប​ណាក៏​បាន​ ដោយឡែក Man United បាននិយាយថាត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ចំនួនដែល​ Dortmund នេះ។

31279680 8567473 Image A 17_1595926553403

ទោះជាយ៉ាងណាក៏ដោយ! លុះត្រាតែ Dortmund ទទួលបាន​សំណើដែលពួកគេចង់បានចំនួន​៩០លានអឺរ៉ូ មុនកាលកំណត់នៅចុងបញ្ចប់នៃខែក្រោយទេ​ហើយ​លើស​ពី​នេះ​ Sancho នឹងនៅជាមួយ Dortmund យ៉ាងហោចណាស់មួយរដូវទៀត។

31279772 0 Image A 26_1595926878087

តាមការលើកឡើងរបស់ Bild មិនទាន់មានការពិភាក្សាជាក់លាក់ណាមួយកើតឡើងរវាងក្រុម Dortmund និង United រហូតមកដល់ពេលនេះ។ Sancho រីករាយនឹងរដូវកាលដ៏ល្អមួយ ជាមួយ Dortmund ដែលបានស៊ុតបាល់បញ្ចូលទី ១៨ គ្រាប់និងបញ្ជូនបាល់១៤ លើកនៅគ្រប់ការប្រកួតទាំងអស់ឲ្យ​ក្លិប​អធិរាជលឿងខ្មៅអាល្លឺម៉ង់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN