Fabrizio Romano៖ Atletico Madrid នឹងមិនទទួលយកសំណើណាមួយមានតម្លៃតិចជាង ៣៤ លានផោនសម្រាប់ Trippier

Atletico Madrid នឹងមិនមានឆន្ទៈក្នុងការលក់ Kieran Trippier សម្រាប់សំណើណាមួយដែលមានតម្លៃទាបជាង ៤០ លានអឺរ៉ូ (៣៤ លានផោន) នោះ​ឡើយ​នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​កំពូលអ្នក​ជំនាញ​ព័ត៌មាន​ដោះដូរកីឡាករលោក Fabrizio Romano។

49264403 4b09 4efd 8929 Cd2014d7e54c

ប្រភពដដែលបាននិយាយថាខ្សែការពារស្តាំជម្រើស​ជាតិអង់គ្លេសរក្សាភាពស្ងប់ស្ងាត់ និង​អត់ធ្មត់ ចំពោះស្ថានភាពរបស់គាត់នាពេលបច្ចុប្បន្ននេះ ចំពេលមានពាក្យចចាមអារាមទាំងអស់ដែលភ្ជាប់គាត់ ទៅនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Man United ក្នុងរដូវក្តៅនេះ។

Kieran_tripper_man_utd_transfer_target

បិសាចក្រហមពិតជាពេញចិត្តចំពោះកីឡាកររូបនេះ ហើយចង់ឱ្យរូបគេចុះហត្ថលេខា ប៉ុន្តែ AT. Madrid មិនធ្វើកិច្ចព្រមព្រៀងលើ​តម្លៃប្រាក់​ឈ្នួលចន្លោះ ១៥ -២០ លានផោនដែលតិច​ជាចំនួនកំណត់​ពួកគេសង្ឃឹមចង់បាននោះទេ។


Kieran Trippiermanchester United Composite 2020 21_nm3yw8hztwj91oh7vga9adluw

Atletico មិនមានចេតនាបញ្ចុះថ្លៃសំណើយកខ្សែការពារខាងស្តាំរបស់​ក្លិប​ណាមួយ ឬ​ក៏​ក្លិប​នោះ​ជា​ក្រុមបិសាចក្រហមនៅរដូវក្តៅនេះក៏​ដោយ។​ពួក​គេដាច់​ខាត​ត្រូវ​តែបាន៤០លានអឺរ៉ូ។

SPORT PREVIEW Trippier

តាមសេចក្តីរាយការណ៍ថា Trippier ត្រូវបានដឹង​ថាកំពុងរកផ្ទះនៅក្នុងទីក្រុង Manchester ដែលនេះ​គឺ​ជា​ពន្លឺ​មួយ​ដែល​អាច​ឲ្យ​គេ​ដឹង​ថា​ការផ្ទេរ​ពិត​ជា​អាច​កើតឡើងបានក្នុងពេល​ឆាប់​២​នេះ ខណៈរូប​គេកំពុងស្ថិតក្នុងជម្រើសជាតិត្រៀម​ប្រកួត Euro 2020៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro