Rio Ferdinand ទម្លាយមូលហេតុ Luke Shaw ឡើង​ជើង​ខ្លាំងក្នុង​រយៈ​ពេល​មួយឆ្នាំចុងក្រោយ​នេះ

Shaw មានយុទ្ធនាការដ៏អស្ចារ្យក្នុង​រដូវ​កាល ២០២០/២១ ជាមួយបិសាចក្រហម Manchester United ហើយថែមទាំងត្រូវបានគេបោះឆ្នោតឱ្យក្លាយជាកីឡាករល្អប្រចាំឆ្នាំរបស់ United ដែល​បង្ហាញអំពីវីរភាពរបស់គាត់។

45d8d54b805c4501a92ec1f25dd55d6b500x500@2x

Rio Ferdinand បានប្រាប់កាសែត Express នៅ​ក្នុង​កម្មវិធី​វិភាគកីឡាមួយដែល​សួរអំពីមូលហេតុសំខាន់នៃទម្រង់លេង​ដ៏ល្អគួរឱ្យកត់សម្គាល់របស់ Luke Shaw កាលពីឆ្នាំមុន ​នៅ Man United​ ថា “ ភាពជឿជាក់មួយដែល​គ្រូបង្វឹកជឿជាក់លើគាត់"។

Luke.Shaw_

“ គាត់ប្រហែលជាបានផ្លាស់ប្តូររឿងមួយចំនួននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ អ្វីក៏ដោយដែលគាត់ធ្វើ គាត់ធ្វើបានល្អគួរឱ្យកត់សម្គាល់។ គាត់បង្ហាញចរិតល្អអស្ចារ្យ ដែលអ្នកត្រូវការពេលមានទុក្ខលំបាក ហើយខ្ញុំគិតថាគាត់ធ្វើបានល្អហើយ”។

Luke Shaw

Shaw បង្ហាញខ្លួនបាន ៤៧ លើកនៅគ្រប់ការប្រកួតទាំងអស់ដោយបញ្ជូនបាល់​បាន​៦លើក និងរកគ្រាប់បាល់បាន ១ គ្រាប់។ ការមកដល់របស់ Alex Telles ហាក់ដូចជាផ្លាស់ប្តូរកីឡាករសញ្ជាតិអង់គ្លេសរូបនេះឲ្យ​កាន់​តែ​ខ្លាំង ក្លាយ​ជា​កត្តាជំរុញគាត់ឱ្យចាប់យកទម្រង់លេងល្អបំផុតក្នុងអាជីពរបស់គាត់។

ខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងត្រៀមចូលរួមការប្រកួតយូរ៉ូ ២០២០ ជាមួយអង់គ្លេស ហើយនឹងសង្ឃឹមថាអាចដឹកនាំក្រុមតោទាំង ៣ ឱ្យឈ្នះជើងឯកអឺរ៉ុបលើកដំបូងមិនធ្លាប់មាននារដូវក្តៅខាងមុខនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN