១០ឆ្នាំទៅមុខទៀត គិតចាប់ពីពេលនេះទៅ តើជីវិតអ្នកនឹងនៅសល់អ្វីខ្លះក្នុងដៃ?

ចង់ដឹងទេថា តើរយៈពេល១០ឆ្នាំទៅមុខទៀត ជីវិតរបស់អ្នកនឹងបាននៅសេសសល់អ្វីខ្លះ? តាមរយៈស្បោងវេទមន្តដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យអ្នកបានដឹងច្បាស់ ពីអ្វីដែលអ្នកនៅសេសសល់។

Screen Shot 2021 06 10 At 10.49.26 AM

1. ជីវិតរស់នៅដ៏សាមញ្ញ

សម្រាប់ពេលនេះ អ្នកគ្រាន់តែជានិយោជិកធម្មតា ដែលខិតខំធ្វើការរកប្រាក់ខែតែប៉ុណ្ណោះ។ ទោះបីអ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងប្រឹងប្រែងក្នុងការងារក៏ដោយ តែដោយសារចំណុចចាប់ផ្តើមរបស់អ្នកទាបពេក ដូច្នេះសំណាង និងកិត្តិនាមក៏រីកលូតលាស់យឺតដែរ ដូច្នេះ ១០ ឆ្នាំក្រោយអ្នកនៅតែទទួលបានស្ថិរភាពក្នុងការការរស់នៅបែបនេះដដែល។

ទោះយ៉ាងណា អ្នកក៏ពេញចិត្តនឹងជីវិតស្ថិតក្នុងកម្រិតជាមធ្យមរបស់អ្នក។ ជាការពិតអ្នកនឹងមិនឈានដល់ទីបញ្ចប់ ដោយមិនអាចមានស្ដុកស្ដម្ភលើសនេះនោះឡើយ។ ជីវិតរបស់អ្នកពិតជាសាមញ្ញ តែក៏គួរឱ្យចាប់អារម្មណ៍ផងដែរ អ្នកនឹងទទួលបាននូវភាពរីករាយនៃការកម្សាន្ត និងបានជួបប្រទះនឹងទិដ្ឋភាពផ្សេងៗនៃជីវិតជាច្រើនទៀត។ តែយ៉ាងណា កុំបារម្ភអី ដ្បិតថាអ្នកមិនអាចក្លាយជាអ្នកមានស្ដុកស្ដម្ភ តែជីវិតរបស់អ្នកក៏បានរស់នៅយ៉ាងសមរម្យ និងមានក្ដីសុខច្រើនផងដែរ

2. ជីវិតល្អប្រសើរ

តាមពិតអ្នកជាមនុស្សដែលគ្មានមហិច្ឆតា ចង់ក្លាយជាអ្នកមានទេ អ្នកមានអារម្មណ៍ថាវាពិបាកពេកហើយ ក្នុងការប្រថុយពេក ជាមួយនឹងការលះបង់ថាមពលរបស់អ្នកដើម្បីរកលុយដើម្បីក្លាយជាអ្នកមាននោះ។ វិធីល្អបំផុតគឺធ្វើការដោយស្មោះត្រង់ និងសន្សំប្រាក់ទៅតាមអ្វីដែលអាចធ្វើបាន។

ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អ្នកនឹងប្រមូលទ្រព្យសម្បត្តិតាមរយៈការខិតខំប្រឹងប្រែងអត្រាកំណើន គឺមិនខ្ពស់ទេ តែមានស្ថិរភាព និងជាក់ស្តែងជាមួយនឹងលទ្ធផលដែលអ្នកនឹងទទួលបាន។ អ្នកប្រាកដជានឹងរស់នៅប្រកបដោយផាសុកភាព និងសម្បូរបែប ដោយមិនចាំបាច់បារម្ភពីម្ហូបអាហារ និងការស្លៀកពាក់អ្វីនោះឡើយ។

3. ទ្រព្យសម្បត្តិមហាសាល

អ្នកតែងតែមានបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន ដូច្នេះអ្នកក៏ព្យាយាមស្វះស្វែងគ្រប់វិធី ដើម្បីរកលុយឱ្យបានច្រើន។ ១០ ឆ្នាំក្រោយ គឺជាឆ្នាំមាស ឆ្នាំទ្រព្យនៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកអាចតាំងលំនៅ និងខិតខំធ្វើការនៅក្នុងវិស័យជាក់លាក់មួយដោយរក្សាភាពអត់ធ្មត់ ជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីទទួលបានបទពិសោធន៍ និងការអភិវឌ្ឍកសាងទំនាក់ទំនងសង្គម អ្នកនឹងទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក។

លើសពីនេះ អ្នកនឹងមានការរីកចម្រើនយ៉ាងខ្លាំង ហើយក៏ក្លាយជាបុគ្គលដ៏មានមុខមាត់ក្នុងសង្គម ជាមួយនឹងទ្រព្យសម្បត្តិស្ដុកស្ដម្ភ ទៅតាមអ្វីដែលអ្នកតែងតែប្រាថ្នាចង់បានផងដែរ។

4. ឡើង​ចុះ

ទោះបីជាអ្នកចង់ក្លាយជាអ្នកមានក៏ដោយ អ្នកតែងតែស្រមៃចង់ក្លាយជាអ្នកមានក្នុងរយៈពេលតែមួយយប់ ដោយមិនចេះអត់ធ្មត់អ្វីទាល់តែសោះ។ ដូច្នេះអ្នកច្រើនតែគិតពីវិធីរកលុយបានយ៉ាងលឿនបំផុត ដើម្បីតម្រូវនូវចំណង់របស់អ្នក។ ចក្ខុវិស័យអាជីវកម្មរបស់អ្នកពិតជាល្អណាស់ ទោះយ៉ាងណាក៏ដោយ អ្នកខ្វះការខិតខំប្រឹងប្រែងតែងតែប្រញាប់ប្រញាល់មិនស្ថិតស្ថេរ។

ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អ្នកងាយនឹងមានរឿងអាស្រូវ និងការខកខានដោយសារអ្នកចង់ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។ ត្រូវចាំថា ការងារដែលអាចជោគជ័យ រមែងត្រូវការពេលវេលា វាក៏ដូចគ្នាទៅនឹងភាពមានបាន បើចង់ឱ្យឋិតថេរបានយូរ អ្នកត្រូវតែរក្សាភាពអំណត់ កុំតក់ក្រហល់ខ្លាំងពេក៕

ប្រភព ៖ iOne/Knongsrok