រូបមន្តធម្មជាតិ៖ ៣០ នាទី/ថ្ងៃ ចំណាយទឹកកកតែប៉ុន្មានដុំ អាចជួយឲ្យអ្នកស្រកទម្ងន់បាន

ជាធម្មតាទឹកកក ក្រៅពីប្រើប្រាស់លាយជាមួយភេសជ្ជៈ ដើម្បីឲ្យវាឡើងត្រជាក់ ក៏មានមនុស្សមួយចំនួនរមែងយកវាមកស្អំពោះ នៅពេលអ្នកហើមពោះ ឬឈឺចុកចាប់កំឡុងពេលមករដូវ។

យ៉ាងណាទឹកកកក៏វាអាចរឹតបន្តឹងស្បែកក្បាលពោះ និងកាត់បន្ថយខ្លាញ់ពីរាងកាយបានថែមទៀតផង ឲ្យតែអ្នកដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវ។ រឿងមួយដែលទាមទារឲ្យអ្នកស៊ូទ្រាំជាមួយការអនុវត្តនេះ គឺភាពត្រជាក់ខ្លាំងក្នុងរយៈពេលយូរ។

Ice_screenshot_20210610 125131

Ice_screenshot_20210610 125137

ជាទូទៅមនុស្សយើងមានខ្លាញ់ ២ ប្រភេទ ដោយខ្លាញ់ពណ៌ស គឺធ្វើឲ្យក្បាលពោះត្រគាកយារធ្លាក់ចុះ ហើយខ្លាញ់ពណ៌ត្នោតជាទូទៅវាត្រូវបានដុតបំផ្លាញដោយថាមពលរាងកាយ។ ដូច្នេះទឹកកកវាអាចរំញោចឲ្យខ្លាញ់ពណ៌ស ប្រែទៅជាខ្លាញ់ពណ៌ត្នោត ហើយវានឹងត្រូវបានដុតបំផ្លាញដោយខ្លួនឯង។

វេជ្ជបណ្ឌិតលោក Phillips A.Kerin ពន្យល់ថា៖ "យើងចង់ឲ្យមនុស្សរាល់គ្នាដឹងថា នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង នោះការបម្លែងខ្លាញ់ពណ៌សទៅពណ៌ត្នោតនឹងកើតឡើង ដែលជាទូទៅខ្លាញ់ពណ៌ត្នោត គឺអាចប្រឆាំងនឹងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព"។

Ice_screenshot_20210610 125147

Ice_screenshot_20210610 125142

ដើម្បីអនុវត្តនោះ គឺងាយទេ អ្នកគ្រាន់តែយកស្រោមឬអ្វីមួយ មកច្រកទឹកកក ៥-១០ ដុំដែលសមល្មមនឹងស្អំលើទីតាំងបរិវេណផ្នែកពោះរបស់អ្នក ហើយទុកវាចោលរយៈពេល ៣០ នាទី ទម្លាប់ធ្វើបែបនេះជាប្រចាំ ត្រឹមតែប៉ុន្មានសប្តាហ៍នោះអ្នកនឹងឃើញប្រសិទ្ធភាពបង្ហាញចេញមកជាក់ជាមិនខាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក