តើ​អ្នក​ដឹង​ទេ! គ្រូបង្វឹកលំដាប់​ពិភពលោក៥​នាក់ក្លាយជាជនរងគ្រោះក្រោម​ថ្វី​ដៃលោក Park Hang-Seo ​

ក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងត្រូវប៉ះក្រុមជម្រើសជាតិវៀតណាមក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍អាស៊ីឆ្នាំ ២០២២ / ២០២៣ នៅឯពហុកីឡដ្ឋាន Al-Maktoum នាថ្ងៃទី ១២ ខែមិថុនាខាងមុខ។ ក្រុមខ្លាម៉ាឡាយូ​មួយ​នេះ​មិនដែល​យក​ឈ្នះវៀតណាមដែល​ដឹកនាំ​ដោយ​លោក Park Haeong-Seo ​នោះ​ទេ ។

Tan Cheng Hoe Fam_i6dn788qjnvn1bh6iu9mjbwzj

គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe ដែល​ជា​គ្រូបង្វឹកមានកំណត់ត្រាមិនល្អពេលប្រឈមមុខនឹងលោក Park Haeong-Seo​ របស់​វៀតណាម ហើយគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងម្នាក់នេះក៏បានផ្តួលគ្រូបង្វឹកល្បី ៗ ផ្សេងទៀត និងបានគ្រប់គ្រងក្រុមក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ក្នុងចំណោមគ្រូបង្វឹកល្បី ៗ ដែលបានរងបរាជ័យក្រោម​ថ្វីដៃលោក Park គឺលោក Sven-Göran Eriksson ដែលធ្លាប់បានបង្វឹកជម្រើស​ជាតិអង់គ្លេសនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០០៦ ។

Images 1

រឿង​នោះគឺបែនេះ! ក្រុមជម្រើសជាតិហ្វីលីពីនដែលត្រូវបានបង្វឹកដោយលោក Eriksson បានចាញ់ក្រុមជម្រើសជាតិវៀតណាមក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលពេលនោះក៏យើង​បានមើលឃើញថាក្រុមវៀតណាមក្លាយជាជើងឯកផងដែរ។

គ្រូបង្វឹកទី ២ គឺVital Borkelmans ដែលជាគ្រូបង្វឹកជម្រើសជាតិហ្សកដានី។ ក្នុងវគ្គ ១៦ ប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០១៩ ហ្សកដានីបានចាញ់វៀតណាមដែល​ដឹកនាំដោយ​លោក Park តាមរយៈការស៊ុតបាល់ប៉េណាល់ទីដោយលទ្ធផល ៤-២ ។

Maxresdefault

លោក Guus Hiddink ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ លោក Guus Hiddink ក៏បានរងបរាជ័យក្រោមការដឹកនាំរបស់លោក Park Hang-seo នៅពេលដែលលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិចិនU -22 អស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​នោះ។ ចិនចាញ់វៀតណាមក្នុងការប្រកួតមិត្តភាពដែលឃើញថាលោក Hiddink  ត្រូវបណ្តេញចេញពីតំណែងក្រោយបរាជ័យក្នុងការប្រកួតនោះ។

28f676da 9053 11eb 91d3 02d2fb1aa1d7

ឈ្មោះគ្រូបង្វឹកបន្ទាប់គឺ Bert van Marwijk ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួមបានចាញ់ ១-០ ក្នុងការប្រកួតជម្រុះនៅឯពហុកីឡដ្ឋាន My Dinh ក្នុងឆ្នាំ ២០១៩ ដែលបានឃើញលោក Van Marwijk បាត់បង់តំណែងជាអ្នកចាត់ការ/គ្រូបង្វឹក UAE ។

IMG_20190911_151036

ជនរងគ្រោះចុងក្រោយរបស់ លោក Park Hang-Soe គឺជនរួមជាតិរបស់គាត់ឈ្មោះ Shin Tae-yong ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ ក្រុមញគ្រុឌមក​ពី​ដែនសមុទ្រមួយនេះបានចាញ់ក្រុមវៀតណាម ៤-០ កាលពីថ្ងៃចន្ទដោយដាក់ពួកគេនៅបាតតារាងនៃពូល G តែ​ម្ដង។

5fdefaf2daa10

ម៉ាឡេស៊ីត្រូវតែឈ្នះវៀតណាម ប្រសិនបើពួកគេចង់ធ្វើឱ្យឱកាសរបស់ពួកគេឈានដល់ជុំទី ៣ ជម្រុះ World Cup 2022  ក៏ដូចជាទទួលបានសំបុត្រស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN