៧ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ

ជាការពិតណាស់ ទំនាក់ទំនង បើចង់ឱ្យគង់វង្សយូរអង្វែង និងមានក្ដីសុខ រីករាយ គឺទាមទារឱ្យដៃគូទាំងពីរត្រូវចេះថែរក្សា និងដឹងពីវិធីសាស្ត្រក្នុងការផ្គាប់ផ្គន់ និងយកចិត្តគូស្នេហ៍។ យ៉ាងណាមិញ ៧ចំណុចខាងក្រោមនេះ គឺជាចំណុចគោលធំៗ ដែលល្អខ្លាំងសម្រាប់គូស្នេហ៍គ្រប់គូ ដែលគួរតែយល់ដឹង និងអនុវត្តន៍ឱ្យបានល្អ ដើម្បថែរក្សាស្នេហារបស់អ្នក បើទោះបីជាគូស្នេហ៍ ឬអ្នកខ្លួនឯងផ្ទាល់ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកចាស់យ៉ាងណាក៏ដោយ។

១. កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសង្សារចាស់

មែនហើយ មនុស្សបើយល់ថាបែកគ្នាហើយនោះ ក៏គួរតែឱ្យដាច់ស្រេចជាមួយអ្នកចាស់ ព្រោះថាពេលខ្លះ គូស្នេហ៍ ឬសង្សារក្នុងពេលបច្ចុប្បន្នរបស់យើង គេពិតជាប្រកាន់ខ្លាំង ក្នុងការដែលយើងនៅតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកចាស់ ឬសង្សារកាលពីអតីតរបស់យើង។ ម្យ៉ាងទៀត មិនមែនតែសង្សារយើងទេ សូម្បីតែយើងខ្លួនឯង ក៏មិនពេញចិត្ត នឹងឱ្យដៃគូ ទៅស្និទ្ធិស្នាល ឬមានទំនាក់ទំនងជាមួយនឹងអ្នកចាស់នោះដែរ។ ពេលខ្លះមិនប្រចណ្ឌ ក៏មិនមែនបិទសិទ្ធដែរ តែអាចនិយាយបានថា មិនទុកចិត្ត ព្រោះជាធម្មតា រងើកភ្លើងស្នេហាចាស់ អាចនឹងឆាប់ឆេះឡើងវិញគ្រប់ពេល បើនៅតែមានទំនាក់ទំនងស្អិតរមួតនឹងគ្នានោះ។

64b2099e3df04e34ff34d28a18f66cb1

២. ធ្វើជាមិត្តរបស់ដៃគូ កុំធ្វើជាម្ដាយឪពុករបស់គេ

ត្រូវចាំថា ទំនាក់ទំនងនៃភាពជាមិត្ត គឺស្និទ្ធស្នាល និងកក់ក្ដៅជាងការធ្វើជាសង្សារ ជាគូស្នេហ៍ ជាពិសេសគឺ មិនគួរធ្វើជាឪពុកម្ដាយរបស់ដៃគូនោះឡើយ។ ម្យ៉ាងវិញទៀត ភាពជាមិត្ត គឺវាពិតជាអស្ចារ្យខ្លាំងណាស់ ដែលអាចទុកចិត្តបានថា នឹងមិនបែកបាក់ អាចទាក់ទងគ្នាដោយគ្មានភាពភ័យខ្លាចអ្វីនោះឡើយ។

៣. ចែករំលែកអ្វីៗគ្រប់យ៉ាងដោយភាពរំភើប

វាជារៀងដែលគូស្នេហ៍គ្រប់រូបគួរតែធ្វើ មិនថារឿងតូចតាចយ៉ាងណានោះទេ អ្នកត្រូវទែចេះចែករំលែកនូវអារម្មណ៍រំភើបរីករាយ នៅក្នុងថ្ងៃពិសេសៗរបស់អ្នកទាំងពីរ។ លើសពីនេះ អ្នកត្រូវតែចេះគ្រប់គ្រងពេលវេលាសម្រាប់អាជីព និងស្នេហារបស់អ្នកឱ្យបានល្អ។ ការចែករំលែកចំពោះគ្នា វាគឺជាការបង្កើតនូវអារម្មណ៍ស្និទ្ធស្នាល និងការចងចាំដ៏មានន័យសម្រាប់ស្នេហារបស់អ្នក។

64b2099e3df04e34ff34d28a18f66cb1

៤. កុំកុហក

អ្នកត្រូវដឹងថា បញ្ហាទាំងឡាយ រមែងចាប់ផ្តើមឡើងដោយការនិយាយកុហក លាក់បាំងគ្នានេះឯង។ អ្នកនិយាយកុហកនៅថ្ងៃនេះថ្ងៃស្អែក មិនថារឿងកុហកនោះតូច ឬធំនោះឡើយ តែវានឹងប្រែទៅជាបញ្ហាធំ ដែលបង្កើតឱ្យមានការយល់ច្រឡំ ការសង្ស័យ និងអសន្តិសុខចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ។ ដូច្នេះ ត្រូវចៀសវាងឱ្យបាននូវការកុហក លាក់បាំងគ្នា ដើម្បីរក្សាទំនាក់ទំនង ដាច់ខាតត្រូវតែមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

៥. ធ្វើសកម្មភាពស្នេហាកាន់តែច្រើន

មនោសញ្ចេតនាជ្រាលជ្រៅ មិនមែនសម្ដៅទៅលើការឡើងគ្រែ បង្កើតភាពស្និទ្ធស្នាលនោះឡើយ។ តែវាអាចការថើបថ្នមៗ ផ្ដល់នូវអារម្មណ៍កក់ក្ដៅពេលនៅជាមួយគ្នា នេះគឺជាសកម្មភាពស្នេហាដែលអ្នកមិនគួរមើលរំលងនោះទេ។

Eea919a4ff2c24ccac884af58a481699

៦. និយាយលេងជាមួយគ្នាជារៀងរាល់ថ្ងៃ

ការប្រាស្រ័យទាក់ទងល្អ គឺចាំបាច់ខ្លាំងណាស់ ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងចាប់ផ្តើមរសាត់នៅពេលអ្នកមិនសោះអង្គើយ មិនសូវនិយាយឆ្លងឆ្លើយជាមួយនឹងដៃគូ ដូច្នេះហើយ សូមកុំបណ្ដោយឱ្យទំនាក់ទំនងកាន់តែរសាត់ទៅឆ្ងាយ អ្នកត្រូវតែចេះប្រើពាក្យសម្ដីនិយាយស្ដីជាមួយនឹងគូស្នេហ៍ឱ្យបានច្រើន មនុស្សមានពាក្យនិយាយគ្នា ទើបជាគូស្នេហ៍ដ៏ស្និទ្ធស្នាល។

៧. គ្រប់គ្រងអារម្មណ៍ខ្លួនឯង ពេលជួប ឬប្រាស្រ័យទាក់ទងជាមួយអ្នកថ្មី

មែនហើយ មនុស្សភាគច្រើន តែងតែប្រែចិត្ត ទៅចាប់អារម្មណ៍អ្នកផ្សេង ក្បត់ចិត្តគូស្នេហ៍ ព្រោះតែការមិនចេះគ្រប់គ្រងលើអារម្មណ៍ និងចិត្តកញ្ជ្រោលរបស់ខ្លួនឯង។ សេចក្ដីត្រេកត្រអាលដែលគ្មានដែនកំណត់ វានឹងធ្វើឱ្យអ្នកក្បត់ចិត្តគូស្នេហ៍ដោយមិនដឹងខ្លួន។ ដូច្នេះ រឿងសំខាន់ដែលអ្នកគួរធ្វើគឺ រក្សាចិត្តរបស់ខ្លួនឯងឱ្យបានល្អ ស្ងប់ចិត្តជាមួយនឹងស្នេហាបច្ចុប្បន្នរបស់អ្នក ដាច់ខាតមិនត្រូវបណ្ដោយឱ្យខ្លួនឯងភ្លេចខ្លួនមួយពេល បែរជាក្បត់គូស្នេហ៍នោះឡើយ៕

អត្ថបទ ៖ pHknongsrok/Knongsrok