តើរាល់ថ្ងៃនេះ អ្នកជាប្រភេទមនុស្សដែលគ្រប់គ្រងលើបេះដូង ឬបណ្ដោយឱ្យបេះដូងគ្រប់គ្រងលើអ្នក?

ជ្រើសរើសមេអំបៅមួយទៅតាមចំណូលចិត្តរបស់អ្នក​ ដើម្បីដឹងពីឥទ្ធិពលរបស់អ្នកដែលអាចគ្រប់គ្រងលើបេះដូង ឬបណ្ដោយឱ្យបេះដូងធ្វើការតាមតែអំពើចិត្ត ហើយគ្រប់គ្រងលើគំនិត និងជីវិតរបស់អ្នក?

Screen Shot 2021 06 11 At 3.56.33 PM

1. អ្នកមានសមត្ថភាពគ្រប់គ្រងបេះដូងរបស់អ្នក

អ្នកដោះស្រាយអារម្មណ៍បានល្អបំផុត ជាពិសេសនៅពេលនិយាយពីស្នេហា។ អ្នកគឺជាមនុស្សខ្លាំង និងមានហេតុផល។ អ្នកតែងតែចង់គ្រប់គ្រងជាមួយដៃគូរបស់អ្នកដោយមិនអនុញ្ញាតឱ្យស្នេហាធ្វើឱ្យអ្នកខ្វាក់ភ្នែកនោះឡើយ។ មិនថាមានបញ្ហាអ្វីកើតឡើងនោះទេ អ្នកអាចដោះស្រាយជាមួយពួកគេដោយស្ងប់ស្ងាត់បំផុត។

2. ពេលខ្លះអ្នកអាចគ្រប់គ្រងបេះដូងរបស់អ្នក

សមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងបេះដូង និងស្នេហារបស់អ្នក គឺមិនស្ថិតស្ថេរខ្លាំងនោះឡើយ រមែងមានការឡើងចុះទៅតាមពេលវេលា។ ជួនកាលអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នក ប៉ុន្តែរឿងនេះកម្រកើតឡើងណាស់។ នៅពេលប្រឈមមុខនឹងមនុស្សដែលអ្នកស្រលាញ់ ពេលខ្លះអ្នកនឹងមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែពេលខ្លះអ្នកនឹងមានអារម្មណ៍ច្របូកច្របល់ និងមិនអាចគ្រប់គ្រងគំនិត និងអាកប្បកិរិយារបស់អ្នកបានទេ។

3. ជាទូទៅអ្នកត្រូវបានបេះដូងគ្រប់គ្រងលើអ្នកទាំងស្រុង

អ្នកមិនអាចគ្រប់គ្រងស្នេហារបស់អ្នកបានទេ។ អ្នកជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងពេក ដូច្នេះ វាពិបាកនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សចិត្តដាច់។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកក៏អាចបាត់បង់ខ្លួនឯងដែរ។ អ្នកងប់ងល់ចំពោះស្នេហា អ្នកមិនមានម្ចាស់ការនៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងភ្លេចខ្វល់ពីខ្លួនឯង។ អាចនិយាយបានថា អ្នកទន់ជ្រាយខ្លាំងណាស់ ដូច្នេះវាងាយនឹងធ្វើឱ្យអ្នករងគ្រោះ ព្រោះតែស្នេហាយ៉ាងខ្លាំង។

4. អ្នកមិនចង់គ្រប់គ្រងបេះដូងរបស់អ្នកទេ

អ្នកមិនមានសមត្ថភាពគ្រប់គ្រងបេះដូងអ្នកទេ ប៉ុន្តែអ្នកក៏មិនចង់ដាក់សម្ពាធលើបេះដូងខ្លួនឯងដែរ។ អ្នកមិនគិតថាវាចាំបាច់ក្នុងការបង្ក្រាបបំណងប្រាថ្នា និងសភាវគតិខាងក្នុងរបស់អ្នកទេ។ ដរាបណាមនុស្សពីរនាក់ស្រឡាញ់គ្នាយ៉ាងពិតប្រាកដ អ្នកត្រៀមខ្លួនធ្វើតាមត្រូវការរបស់បេះដូងរបស់អ្នក។ អ្នកជាមនុស្សបើកសេរី ងាយនឹងរំភើប ហើយក៏ចូលចិត្តឱ្យខ្លួនអ្នកទៅជាមួយលំហូរនៃអារម្មណ៍ដែរ។ អ្នកមិនខ្លាចកំហុសទេ ពីព្រោះអ្នកជឿលើអារម្មណ៍ និងសេចក្ដីស្នេហាា ការស្រឡាញ់របស់អ្នក៕

ប្រភព ៖ iOne/Knongsrok