ប្រភពជាច្រើន​ថា យប់​នេះគ្មានកីឡាករ​មក​ពី Man Utd ស្ថិតក្នុងជម្រើសដំបូង១១នាក់របស់​អង់គ្លេស​ត្រៀមប៉ះក្រូអាតនោះទេ

នៅពេលដែលអង់គ្លេសជួបក្រូអាតក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ពួកគេនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនឹងគ្មានកីឡាករក្រុមបិសាចក្រហម Manchester United ស្ថិត​ក្នុងជម្រើសដំបូង១១នាក់លើទីលាននោះ​ទេ។

NewFile 1

ព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយលោក David Ornstein ( ដេវីដ អ័រស្តិន)អ្នក​សារព័ត៌មានកីឡារបស់​វេបសាយអង់គ្លេស The Athletic ហើយបន្ទាប់មកព័ត៌ស្រដៀងគ្នានេះដែរ ត្រូវបានបញ្ជាក់ដោយ​កាសែត​ធំ​ៗពីរគឺ Telegraph និង Sky Sports

WORLDCUP Croatia 212853

ជម្រើស១១នាក់ដំបូងរបស់អង់គ្លេសទល់នឹងក្រូអាត៖ Pickford; Walker, Stones, Mings, Trippier; Rice, Phillips; Sterling, Mount, Foden; Kane

នេះបង្ហាញថា Jordan Pickford  បានដណ្ដើមតំណែងអ្នក​ចាំទី​ពី Dean Henderson ខណៈពេលដែល Harry Maguire នៅតែរងរបួសកជើងមិន​ជាសះស្បើយស្រួលបួល។  Marcus Rashford ទំនងជាអង្គុយកៅអីបម្រុងដោយសារបញ្ហាសុខភាពរបស់គាត់។

0_GettyImages 1320231023

ទោះបីជាយ៉ាងណាក៏ដោយ! អវត្តមានរបស់កីឡាករ Luke Shaw ពិតជាមានភាពស្រពេចស្រពិលណាស់ ខណៈ​ដែល​រូប​គេ​បាន​អភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ​ល្អងបំផុត​នៅ Old Trafford និងបង្កើតខ្លួនឯងជាខ្សែការពារស្លាបឆ្វេងឆ្នើមជាងគេនៅ Premier League រដូវកាលមុន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវអង្គុយបម្រុង​៕

Luke Shaw

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN