ហេតុអ្វី Jadon Sancho គ្មានឈ្មោះ​សូម្បីបម្រុងក្នុងជំនួបអង់គ្លេស​ឈ្នះក្រូអាស៊ីម្សិលមិញ ? នេះ​ជាមូលហេតុ!

Gareth Southgate មិនបានដាក់កីឡាកររបស់ Man Utd សូម្បីតែម្នាក់ក្នុង​បញ្ជី​១១​នាក់ដំបូងសម្រាប់អង់គ្លេសប្រកួតបើកឆាកយូរ៉ូទល់នឹងក្រូអាតទេ ប៉ុន្តែ​ដែលគួរឲ្យសង្ស័យក៏​គ្មានឈ្មោះ Jadon Sancho ផងដែរ។

0_England Training Camp Euro 2020

ទោះបីជាជម្រើស​ជាតិ​នីមួយក្នុង​យូរ៉ូអាច​ចុះឈ្មោះកីឡាករចំនួន ២៦ នាក់ក៏ដោយ ក៏សារព័ត៌មាន Manchester Evening News បានរាយការណ៍ថា Southgate អាចបញ្ចូលកីឡាករបានតែ ២៣ នាក់ប៉ុណ្ណោះសម្រាប់ថ្ងៃប្រកួត។ ពួកគេបន្ថែមទៀតថាមូលហេតុដែលលោក Southgate មិនបាន​ដាក់​ឈ្មោះ​ខ្សែប្រយុទ្ធស្លាប​វ័យ​២១​ឆ្នាំរូបនេះដោយ​សារ​តែរូប​គេ​បង្ហាញទម្រង់​លេងមិនបាន​ល្អ​ក្នុង​ការ​ប្រកួតមិត្តភាពនាពេលកន្លងមក។

0_England Training Camp Euro 2020

លើសពីនេះទៀតលោក Southgate ត្រូវបញ្ចូលអ្នកចាំទីដល់ពីរនាក់ក្នុងបញ្ជីសម្រាប់ក្រុមប្រកួត តែយ៉ាងណានៅ​តែត្រូវទៅតាមច្បាប់នៃការប្រកួត ប៉ុន្តែ​គាត់​អាច​នឹង​ជួបហានីភ័យពេល​ដែល​កីឡាករលេង​ក្នុងតំបន់ទូលាយ (កីឡាករក្រៅ​ពី​តំបន់​អ្នក​ចាំទី)មានបញ្ហាណាមួយត្រូវការ​ផ្លាស់ប្ដូរ។

Jadon Sancho Manchester United Composite Tw

ទន្ទឹមនឹងនេះដែរ! ការផ្សារភ្ជាប់រវាងUnited ទៅនឹងខ្សែបម្រើស្លាប Borussia Dortmund បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយ​គេ​សន្និដ្ឋានថារ​កិច្ចព្រមព្រៀង​ជិត​រួច​រាល់​ហើយ៕

ប្រភព៖ MEN

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN