ដំបងយក្សលាក់សំណាង! តើធ្វើបែបណា ទើបអាចឱ្យអ្នកទទួលបានលាភសំណាង នៅក្នុងជីវិត?

ជ្រើសរើសដើមដំបងយក្សមួយ ក្នុងចំណោមដំបងយក្សទាំង៦ខាងក្រោមនេះ ដើម្បីដឹងពីវិធីសាស្ត្រជួយឱ្យជីវិតរបស់អ្នកកាន់តែមានក្ដីសុខ សុភមង្គល និងមានសំណាងល្អច្រើនៗ។

2021 06 08_km3zxtXQRV.choose A Cactus And Find Out What Your Inner Voice Says 1622048362943279488890

1. ដើមដំបងយក្សទី 1

ដល់ពេលហើយ ដែលអ្នកគួរតែឈប់ខ្ជះខ្ជាយពេលវេលាលើមនុស្សដែលមិនសំខាន់ និងអ្វីៗដែលគ្មានតម្លៃនៅក្នុងជីវិតនេះ។ អ្នកគរតែរៀនយកចិត្តទុកដាក់បន្ថែមទៀត និងផ្តោតលើអ្វីដែលពិតជាមានប្រយោជន៍សម្រាប់ផ្លូវទៅអនាគតរបស់អ្នក។ អ្នកក៏មិនចាំបាច់ព្យាយាមផ្គាប់ចិត្តអ្នកដទៃនោះដែរ គួរតែផ្តោតលើសុភមង្គលផ្ទាល់ខ្លួនជំនួសវិញល្អជាង។ ដើម្បីធ្វើដូច្នេះអ្នកត្រូវចេះតស៊ូ និងស្មោះត្រង់ឱ្យបានច្រើន។

2. ដើមដំបងយក្សទី 2

វាដល់ពេលដែលត្រូវបិទទ្វា ហើយយកចិត្តទុកដាក់បន្ថែមទៀតចំពោះខ្លួនអ្នកវិញម្ដង។ មិនថាមានមនុស្សប៉ុន្មាននាក់នៅជុំវិញអ្នកនោះទេ ពេលខ្លះអ្វីដែលអ្នកត្រូវការ គឺភាពស្ងៀមស្ងាត់សម្រាប់អារម្មណ៍ខ្លួនឯង។ មានតែពេលដែលអ្នកនៅស្ងៀម ហើយស្តាប់បេះដូងអ្នកទេ អ្នកនឹងរកឃើញចម្លើយចំពោះសំណួររបស់អ្នក ហើយការធ្វើបែបបនេះ អ្នកនឹងរកឃើញទិសដៅថ្មីសម្រាប់ជីវិតរបស់អ្នក។ ដាក់សុភមង្គលផ្ទាល់ខ្លួនជារឿងដំបូង ស្រឡាញ់ខ្លួនឯងជាមុនសិន ចាំទៅខ្វល់ពីមនុស្សជុំវិញខ្លួន។

2. ដើមដំបងយក្សទី 3

អ្នកជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាម និងខិតខំដើម្បីអាចសម្រេចគោលដៅរបស់អ្នក។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកក៏មានមហិច្ឆិតាខ្ពស់ ហើយកម្រនឹងពេញចិត្តនឹងអ្វីដែលអ្នកសម្រេចបានណាស់។ វាដល់ពេលដែលត្រូវសម្រាកឱ្យបានហើយ ហើយរៀនរីករាយនឹងផលដែលទទួលបានពីកម្លាំងនៃការលះបង់របស់អ្នកកន្លងមកនេះ។ ការបង្ហាញការដឹងគុណចំពោះមនុស្ស និងការកោតសរសើរចំពោះអ្វីដែលអ្នកធ្វើនឹងជម្រុញអ្នកឆ្ពោះទៅមុខកាន់តែប្រសើរ។

4. ដើមដំបងយក្សទី 4

អ្នកក៏ត្រូវបានគេប្រើដើម្បីផ្តោតលើការពិត និងធ្វើការដោយអកម្ម។ ដល់ពេលដែលត្រូវឱ្យគំនិតរបស់អ្នកលេចឡើង ដើម្បីសម្រេចក្ដីស្រមៃរបស់អ្នកហើយ។ ព្យាយាមរកអ្វីដែលអ្នកសុបិនចង់បាន ហើយអ្នកនឹងឃើញថាខ្លួនអ្នកសក្តិសមនឹងទទួលបាន។ មានក្ដីស្រមៃ ត្រូវតែមានការអនុវត្តន៍ ទើបគ្រប់យ៉ាងអាចសម្រេចបានទៅតាមអ្វីដែលអ្នកប្រាថ្នា។

5. ដើមដំបងយក្សទី 5

ការភ័យខ្លាច គឺជាសត្រូវដ៏ធំបំផុតរបស់អ្នក។ រាល់ថ្ងៃអ្នកមានអារម្មណ៍មិនល្អ និងមិនពេញចិត្តនឹងជីវិតរបស់អ្នកទាល់តែសោះ។ អ្នកជារឿយៗអនុញ្ញាតឱ្យបទពិសោធន៍អវិជ្ជមានពីអតីតកាល មករារាំងអ្នក និងអ្នកដទៃពីឱកាសក្នុងការអភិវឌ្ឍន៍។ ដូច្នេះ វាល្មមដល់ពេលដែលអ្នកត្រូវដោះលែងពួកគេហើយ។ កុំខ្លាចក្នុងការចាប់ផ្តើម ស្វែងរកហេតុផលថ្មីៗដើម្បីឱ្យកាន់តែសប្បាយរីករាយ។ អតីតកាលរបស់អ្នកមិនអាចគ្រប់គ្រងជីវិតរបស់អ្នកបានទេ សូម្បីតែសុភមង្គលនាពេលអនាគតក៏កាន់តែតិចដែរ។ អ្នកមានអំណាចដើម្បីផ្លាស់ប្តូរឥឡូវនេះ ដូច្នេះ កុំរង់ចាំ អែអង់ទៀតអី។

6. ដើមដំបងយក្សទី 6

អ្នកគឺជាមនុស្សដែលមានភាពរំជើបរំជួល និងសប្បុរស។ អ្នកមើលឃើញសុភមង្គលផ្ទាល់ខ្លួនរបស់អ្នក ដោយមើលឃើញអ្នកដទៃរីករាយ និងជោគជ័យ។ មនុស្សដូចជាអ្នក គឺកម្រមានណាស់ ហើយអ្នកសមនឹងទទួលបានអ្វីដែលល្អបំផុតនៅក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចថែរក្សាខ្លួនអ្នកឱ្យបានល្អផង។ វាដល់ពេលដែលត្រូវរៀនស្រឡាញ់ និងថែរក្សាខ្លួនអ្នក តាមវិធីដែលអ្នកធ្វើចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នកអ៊ីចឹង៕

ប្រភព ៖ Emdep/Knongsrok